ភ្នំពេញៈ ប្រធានក្លឹបអ្នកកាសែតឯករាជ្យលោក ហ៊ុន សុខាបានឩបត្តម្ភថវិកាជូនដល់អ្នកកាសែតខ្មែរចំនួន៣រូបដែលម្នាក់ៗទទួលបានថវិកាចំនួន៥០ម៉ឺនរៀលខណះដែលពួកគាត់កំពុងតែបាត់បាត់បង់សមត្ថភាពក្នុងការបំពេញការងារប្រកបរបរវិជ្ជាជីវអ្នកសាព័ត៍មានហើយ អ្នកខ្លះទៀតមានជំងឺប្រចាំកាយ បាត់បង់ប្រាក់ចំណូល និង ខ្វះខាតថវិកាសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងែ។
អ្នកកាសែតមួយក្រុមមកពីស្ថាប័នកាសែតផ្សេងៗគ្នានៅកម្ពុជាដែលដឹកនាំដោយ លោកហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ និង សមាជិកក្លឹបកាលពីថ្ងែអាទិត្យទី១៤ខែធ្នូរឆ្នាំ២០១៤បានយកថវិកា៥០ម៉ឺនរៀលទៅឩបត្ថម្ភ លោក ម៉ាន់ ប៊ុនធឿន អ្នកកាសែតជើងចាស់ដែលកំពុងមានជំងឺប្រចាំកាយបាត់បង់សមត្ថភាពបំពេញកិច្ចការងារអស់រយះពេលប្រមាណ៣ឆ្នាំមកហើយ។
លោក ម៉ាន់ ប៊ុនធឿន អាយុជាង៦០ឆ្នាំដែលបម្រើការងារជាអ្នកកាសែតអស់រយះពេលជាងពីរទស្សវត្តរ៍មកហើយ។ ការងារចុងក្រោយរបស់លោកបន្ទាប់ពីមានជំងឺប្រចាំកាយគឺជានិពន្ធនិយកកាសែតខ្មែរស្ថាបនានិងទស្សនាវដ្តីសោភ័ណ ហើយនៅថ្ងែទទួលអំណោយជាថវិកាពីលោកប្រធានក្លឹបអ្នកកាសែតឯករាជ្យនោះលោកបានបញ្ជាក់ថា«នេះជាលើកទីមួយហើយដែលឃើញអ្នកកាសែតយើងចំណាយថវិកាផ្ទាល់ខ្លួនជួយដល់អ្នកកាសែតដែលបាត់បង់សមត្ថភាពនឹងមានជំងឺប្រចាំកាយដែលមិនមានសមាគមឬក្លឹបណាយកចិត្តទុកដាក់ដល់អ្នកកាសែតដែលរងទុក្ខលំបាកវេទនាដូចជារូបគាត់ឡើយ តែទោះជាថវិកាតិចតួច មែនតែបង្ហាញពី ទឹកចិត្តសាមគ្គីភាពក្នុងនាម អ្នកកាសែតដូចគ្នាពេលជួបការលំបាកនិងអស់លទ្ធភាពប្រកបការងារជាអ្នកសាព័ត៌មាន»។
ក្រៅពីលោក ម៉ាន់ ប៊ុនធឿន ក្លឹបអ្នកកាសែតឯករាជ្យ បានសម្រេចផ្តល់ថវិកាដល់អ្នកកាសែតជើងចាស់ពីររូបទៀត គឺ លោក អ៊ិន សុផារ៉ា អាយុ៦៤ឆ្នាំអតីតនិពន្ធនាយកកាសែតអន្តរាគមន៍សម័យអ៊ុនតាក់និងជាអ្នកនិពន្ធក្នុងរបបសាធារណះរដ្ឋខ្មែរលន់ណុលហើយ ជា ចាងហ្វាងកាសែតព្រះអាទិត្យ និង លោក ជា ចាន់ថន អាយុ៧៤ អតីតចាងហ្វាងកាសែតគតិជាតិខ្មែរកំឡុងឆ្នាំ១៩៩២ទទួលការឩបត្ថម្ភនូវថវិកាម្នាក់ៗចំនួន៥០ម៉ឺនរៀលដែលសព្វថ្ងែបាត់បង់លទ្ធភាពប្រកបការងារជាអ្នកសាព័ត៌មានអស់រយះពេលជាច្រើនឆ្នាំ។
បេសកកម្មរបស់ក្លឹបអ្នកកាសែតឯករាជ្យក្នុងការឆ្កឹះកកាយរកអ្នកកាសែតដែលបាត់បង់សមត្ថភាពធ្វើការ ជួយឩបត្ថម្ភនោះ គឺជាលើកទីមួយហើយដែលបង្ហាញពីកម្លាំងស្មារតីសាមគ្គីភាពជាធ្លុងមួយក្នុងនាមអ្នកប្រកបរបរវិជ្ជាជីវសាព៍ត័មានដូចគ្នា។ លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យបានមានឲ្យដឹងថា« តាមពិតក្លឹបយើងកើតទើបបានមួយឆ្នាំទេហើយមូលហេតុដែលស្វែងរកអ្នកកាសែតដែលចាស់ជរានិងបាត់បង់ថាមពលធ្វើការនោះដោយសារតែឃើញពួកគាត់ជួបការលំបាកពេលលែងធ្វើការបាន។ ខ្ញុំស្រលាញ់វិស័យសាព័ត៍មាននិងបានទៅដល់ផ្ទះលោក ម៉ាន់ ប៊ុនធឿន ឩបត្ថម្ភថវិកាបន្តិចបន្ទួច។ ខ្ញូំជាអ្នករកស៊ីហើយស្រឡាញ់វិស័យសាព័ត៌មានហើយពេលឃើញអ្នកកាសែតត្រូវបានគេមើលងាយនិងមានការាឈឺចាប់ក្នុងនាមកូនខ្មែរទើបរកគន្លឹះផ្សេងៗដើម្បីលើកតម្កើងវិជ្ជាជីវៈសាព័ត៌មានឡើងវិញ»។
ប្រធានក្លឹបអ្នកកាសែតឯករាជ្យបានរៀបរាប់ថា ដោយសារតែស្រឡាញ់ ទើបសម្រេចចិត្តសហការជាមួយ អ្នកកាសែត យើងបង្កើតក្លឹបអ្នកកាសែតឯករាជ្យឡើងសម្រាប់ជួយអ្នកសាព័ត៌មាននឹងបង្កើនក្រមសីលធម៌វិជ្ជាជីវះក្នុងរបរជាអ្នកព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ។ យើងចង់ពង្រឹងអំណាចទិ៤ឲ្យមានតម្លៃហើយរៀមច្បងដែលមានបទពិសោធន៍គួរតែចែករំលែកដល់អ្នក ជំនាន់ក្រោយ។ ថ្ងែនេះក្រុមយើងបានជួយពួកគាត់តិចតួចក្នុងនាមសហសេវិកហើយពួកយើងមិនបោះបង់ចោលនោះឡើយនិងបន្តធ្វើសកម្មភាពនេះទៅតាមលទ្ធភាព។
លោកហ៊ុន សុខា បានមានប្រសាន៍បន្តទៀតថា លោកចង់ឲអ្នកកាសែត ដែលមានវ័យចាស់ បាត់បង់សមត្ថភាព នៅជិតអ្នកកាសែត វ័យក្មេងដើម្បីជួយបង្ហាត់បង្ហាញ ដល់ពួកគេឲយល់ដឹងកាន់ តែស៊ីជម្រៅថែមទៀត លើក្រមសីលធម៌ និង វិជ្ជាជីវៈសក្តិសមជា អំណាចទី៤ ពិតប្រាកដ។
លោក ហ៊ុន សុខា បានគួរបញ្ជាក់ថា«ថវិកាដែលបានមកជួយនោះវាជាថវិការផ្ទាល់ខ្លួនខ្ញុំតែម្តងហើយក្លឹបខ្ញុំបានជួយអ្នកសាព័ត៌មានជើងចាស់ជាមួយនិងថវិការបន្តិចបន្ទួចជូនគាត់។ ក្លឹបខ្ញុំមានថានានុក្រមដឹកនាំនិងយើងមានទស្សនវិស័យវែងឆ្ងាយ និង មិនត្រឹងធ្វើតែថ្ងែនេះទេហើយសព្វថ្ងែយើងបានជួយឩបត្ថម្ភចេញផ្សាយអ្នកកាសែតប្រចាំសប្តាហ៍ហើយអ្នកកាសែតមានបញ្ហា យើងនៅតែជួយពូកគាត់ជានិច្ចដូច្នោះទើបថ្មីៗនេះបង្កើតមូលនិធិជួយអ្នកកាសែតទៅតាមលទ្ធភាពខ្ញុំអត់ប្រកាន់មកពីនិន្នាការណានោះឡើយ»។
ក្លឹបអ្នកកាសែតឯករាជ្យបង្កើតឡើងបានត្រឹមតែពីរឆ្នាំហើយផ្តើមចេញពីការជួបជុំអ្នកកាសែតអាជីពមួយក្រុមចាងហ្វាង និង នាយកការផ្សាយរួម សហការគ្នាបង្កើតក្លឹបជារូបរៀងឡើងក្នុងទិសដៅចូលរួមលើកកម្ពស់វិស័យសាព័ត៌មាន នៅកម្ពុជាឲ្យធ្វើដំណើរទៅមុខ ដើម្បីពង្រឹងក្រមសីលធម៌និងវិជ្ជាជីវៈអ្នកកាសែតខ្មែរ។បេសកកម្មនៅពេលខាងមុននេះក្លឹបអ្នកាសែតឯករាជ្យនឹងចូលរួមការ បណ្តុះបណ្តាល អ្នកកាសែតខ្មែរបន្ថែមទៀតដើម្បីពង្រឹងអាជីពជាអ្នកសាព័ត៌មាននិងការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោក ហ៊ុនសុខា បានឲដឹងថាចុងក្រោយ ការជួយឧបត្ថម្ភនេះនឹងធ្វើជា បន្តបន្ទាប់ទៀត ទៅតាមលទ្ធភាព ជាក់ស្តែង៕