ផ្កាយ១ សំ ជិត ក្តោបក្តាប់ភូមិសាស្ត្របទល្មើសពេញខេត្តបន្ទាយមានជ័យ !

បន្ទាយមានជ័យ ៖ មុខ​ជំនួញ​បទល្មើស​ឈើ​គ្រញូង កំពុងតែ​លោត​ឆ័ត ទាំង​យប់​ទាំង​ថ្ងៃ បែប​អានាធិបតេយ្យ ចេញ​ពី​ព្រំដែន​កម្ពុជា​-​ថៃ ក្រោម​ការគ្រប់គ្រង​របស់​ឧត្តមសេនីយ៍ត្រី សំ ជិត ធ្វើ​មិនដឹងមិនឮ​ចំពោះ​រាល់​បទល្មើស ចរាចរ​ឆ្លងកាត់​ទាំង​នោះ ក៏​ព្រោះតែ​រាល់​ចំណូល​បទល្មើស​ទាំងនោះ គឺជា​ឆ្នាំងបាយ​ដ៏​យូរ​ឆ្នាំ​របស់​គាត់ សម្រាប់ធ្វើ មានបាន ហើយ​ដែល​មន្ត្រី​ថា សូម្បី​តែ​បទ​ល្មើស​តូច​មួយ​ក៏​មិន​អាច​ហើរ​ផុត​ពី​ភ្នែក​ច្រមុះ​របស់​លោក​ ជំនាញ​ព្រំដែន ជំនាញ​ភូមិសាស្ត្រ​បទល្មើស​សេដ្ឋកិច្ច សំ ជិត ឡើយ ។​

​ ពាក់ព័ន្ធ​នឹង​បញ្ហា​បទល្មើស​នូវតែ​ហ៊ាន​ផ្គើន​ក្រោម​ការឃុបឃិត​ពី​សំណាក់​ មន្ត្រី​តាម​ប៉ុស្តិ៍​ព្រំដែន​គោលដៅ មិន​ខ្លាច​ការព្រមាន​របស់​នា​យ​ឧត្តមសេនីយ៍ ខេង សុមេធ មកនេះ ។ ឯ​មន្ត្រី​ជំនាញ​គ្រប់ផ្នែក ហាក់ដូចជា ដេកលក់ ស្កប់ស្កល់​បានល្អ​ណាស់ ហើយក៏​មាន​មន្ត្រី​ពាក់ព័ន្ធ​ខ្លះ នាំគ្នា​ជិះ​រថយន្ត​ស្ទើរ​ដាច់​កង់​ទៅ​យកលុយ កុង​ឃ្យូ​ង ពី​ឈ្មួញ ឈើ​បើទោះជា​ក្នុង​កំរិត ល្បឿន​ប៉ុណ្ណា​ក៏​ដោយ​ក៏​គេ​មិន​ខ្វល់​ដែរ ធ្វើ​យ៉ាងណា​ក៏​ដោយ​ឱ្យតែបាន​លុយ​ឈើ​គ្រញូង​ចូល ហោប៉ៅ​រៀងៗ​ខ្លួន​ធ្វើ​មានបាន​នោះ គឺ​ឥត​ខ្វល់ ។​

​គួរ​រំលឹក​ដែរ​ថា កាលពី​ចុង​ខែ​វិច្ឆិកា រហូតមកដល់​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ គេ​សម្គាល់​ឃើញថា ទាំង​ប៉ូលិស សេដ្ឋកិច្ច​ទាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​កម្លាំង​ជំនាញ​ក្រោម​ការគ្រប់គ្រង​របស់​លោក សំ ជិត និង​លោក អាត់ ខែម ជា​ស្នងការ​ខេត្ត​បន្ទាយមានជ័យ ហាក់ដូចជា​មាន​រាសី​ឡើង​ខ្ពស់ត្រដែត​ខ្លាំងណាស់ ខណៈ​ដែល​ឈ្មួញ​ថៃ និង​ឈ្មួញ​ខ្មែរ កំពុងតែ​សម្រុក​នាំ​ឈើ​គ្រញូង​ចូល​មក​លក់​បែប​អានាធិបតេយ្យ ក្នុង​ខេត្ត​បន្ទាយមានជ័យ​នោះ ហើយ​មិន​ត្រូវ បាន ឃើញ អស់លោក​មន្ត្រី​ជំនាញ​សំខាន់ៗ​អស់នោះ នាំគ្នា​ធ្វើ​សកម្មភាព​ទប់ស្កាត់​រាល់​បទ​ល​ល្មើស​ខាងលើ​នោះ​ឡើយ  ។​

​ ជាងនេះទៅទៀត បែរ​ជា​បង្ក​ឱ្យមាន​ភាព​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​នៅតាម​ខ្សែបន្ទាត់​ ព្រំដែន កម្ពុជា​-​ថៃ​ថា មាន​លឺ សម្លេង​រថយន្ត​តូច​ធំ ចូល​ទៅ​ដឹកឈើ ទាំង​យប់​ទាំង​ថ្ងៃ រំខាន​ទៅ​ដល់​ការ​ដេក​ពួន​របស់​ពួកគាត់​ជា​ប្រចាំ​ទៀតផង​។ ហើយ​ដែល​មន្ត្រី​ខ្សឹប​ថា ករណីនេះ គឺ​លោក​ឧត្តមសេនីយ៍ត្រី សំ ជិត ប្រាកដ​ជា​ដឹងថា នរណា​ជា​អ្នកជួញដូរ និង​នរណា ជា​មេខ្លោង​នោះ ។​

​ មិនតែប៉ុណ្ណោះ​ទាក់ទិន និង​ករណី ដែល​ឈ្មួញ​ដឹកឈើ​គ្រញូង តាម​រថយន្ត​តូច​ធំ ទាំង​យប់​ទាំង​ថ្ងៃនោះ ត្រូវបាន​ប្រជា ពលរដ្ឋ​រាយការណ៍​មក​ថា ទីតាំង​ដែល​ចេញ​ឈើ​គ្រញូង​ច្រើនជាងគេ​នោះ គឺ​ស្ថិតនៅក្នុង​តំបន់ ច្រករបៀង​ចំកា​រគរ ច្រករបៀង​បឹង​ត្រគួន ដែល​ស្ថិតនៅ​ប៉ែក​ខាងជើង​ខេត្ត​បន្ទាយមានជ័យ​តែ​ម្តង ដែល​ទីតាំង​ខាងលើ​នោះ ប្រឈម​និង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ សព្វថ្ងៃ​នេះ​ក្រោម​ភូមិសាស្ត្រ​យ៉ាង​ណែន​ក្នុង​ដៃ​របស់​លោក​ផ្កាយ​១ សំ ជិត និង​ស្នងការ​ខេត្ត​បន្ទាយមានជ័យ អាត់ ខែម នោះ ។​

​បើ​យោង​ សេចក្តីរាយការណ៍​ដ៏​ដែល​បាន​បង្ហើប​អោយដឹង​ទៀត​ថា ទីតាំង​កន្លែង​កើតហេតុ​នោះ គឺ​មាន​ទាហាន ជួរមុខ​និង​ប៉ូលិស​វរ​ការពារ​ព្រំដែន គឺជា​អ្នក​បើក​ភ្លើង​ខៀវ អោយ​បទល្មើស​ឈើ​គ្រញូង ចូល​មក​យ៉ាង​គំហុក​បែបនេះ ។ ហើយ​ក្រៅពី​នោះ ក៏​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច ខេត្ត និង​ក្រសួង​មួយចំនួន​ទៀត​ផង ដែលជា​អ្នក​ដឹងឮ និង​មាន​ចំណែក​ពុករលួយ ។ ហើយ​ឯ​លោក សំ ជិត បាំង​ភ្នែក​ស្រស់ ធ្វើ​ជា​ងងឹត​ថា កាសែត​ចុះ​ខុស បង្ហោះ​វេបសាយ​មិនត្រូវ ។ ហើយ​ឯ​លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ គោ ស៊ុំ​សារឿ​ត និង​នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​នគរបាល​ជាតិ​ដែល​ទទួលបន្ទុក​ជា​មេបញ្ជាការ​ប្រចាំ​ទិស​យោធភូមិ​ ភាគ ៤ និង​យោធភូមិ ភាគ ៥ នោះ តើ​មាន​ចំណែក​បែក​ចែក​លុយខ្មៅ​បទល្មើស​ដូច​ក្រុម​ជំនាញ​មន្ត្រីក្រោមឱវាទ​ ដែរ​ឬ​អត់ ?

​ដោយឡែក បើ​តាម​ការអះអាង​របស់​ប្រភព គឺ​ក្រុម​មន្ត្រី​ថ្នាក់ក្រោម​តាម​តំបន់​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រេម​ការគ្រប់គ្រង​របស់លោ​ក សំ ជិត និង​លោក អាត់ ខែម ប្រាកដ​ជា​បាន​ទទួល​សំ​ណែន ពី​ម្ចាស់​ឈើ​នោះ​ផងដែរ ប៉ុន្តែ​សំណែន​ទាំងនោះ​មិន​បាន​ស្មើគ្នា​ទេ​ត្រង់​ថា អង្គភាព​ខ្លះ បាន​តិច ខ្លះ​បាន​ច្រើន តែប៉ុណ្ណោះ តាម​លទ្ធភាព​រថយន្ត តូច​ឬ​ធំ ដែល​ថៅកែ​ឈើ​ជា​នាក់​កំណត់​អោយ​រាល់ថ្ងៃ ។

​តាម​ប្រភព​ពី​ ប្រជាពលរដ្ឋ​ដដែល​បាន​បន្តទៀតថា មានពេលខ្លះ ឈើ​គ្រញូង​ត្រូវបាន​គេ​ដឹក ចេញពី​តំបន់​ខាងលើ មក​តាម​ផ្លូវជាតិ​លេខ​៥៦ ពី​ស្រុក​ស្វាយចេក មក​ខេត្ត​បន្ទាយមានជ័យ ហើយក៏​មាន​ពេលខ្លះ គេ​ដឹក​តាម​ផ្លូវ​គ្រួស ក្រហម​ក្នុង​តំបន់ ៥ មក​ផ្លូវ​អូរ​បី​ជាន់ និង​បង្ហួស​ចូលមក​ក្នុង​ខេត្ត ។
​ ឯ​ចំពោះ​ស្រុក​ម៉ាឡៃ ក៏​មាន​បទល្មើស​ហេតុការណ៍​ខាងលើ​នោះ​ផងដែរ ដោយ​ឈ្មួញ​ដឹក​ចេញពី​ច្រករបៀង មក​តាម​ផ្លូវជាតិ​លេខ​៥៩ មក​ក្រុង​ប៉ោយ​ប៉ែត ដាក់​តាម​រថយន្ត​ធំ បង្កប់​ជាមួយនឹង​ស៊ីម៉ង់ បង្ហួស​មក​តាម​ខេត្ត​មួយ ចំនួន​ទៀត​ផង ចំពោះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ក្នុង​ខេត្ត​បន្ទាយមានជ័យ​ដែល​ទទួលបាន​ចំណែក​តិចតួច​នោះ បាន​បង្ហើប ឱ្យដឹងថា ក្រុម​របស់​ខ្លួន​បាន​ខិតខំ ព្យាយាម​តាម​ចាប់​បទល្មើស​ទាំងនេះ​ដែរ តែ​ភាគច្រើន​ឈ្មួញ​មាន​ល្បិច​ខ្លាំង​ខ្នង បង្អែក​ធំ ជាង​មន្ត្រី​ជំនាញ​ទៅទៀត ។​

​ផ្ទុយទៅវិញ ជុំវិញ​បញ្ហា​បទល្មើស​កំពង់តែ​ផ្គើន​ឯ​ក្រុម​មន្ត្រី​ក៏​ឌឺ​ឃុបឃិត​ជាមួយ​ ក្រុម​ឈ្មួញ​បទល្មើស​នេះ គួរតែ​លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​ររ​ង​នគរបាលជាតិ ខេង សុមេធ តាមដាន​នូវ​ការព្រមាន​ចំពោះ​ក្រុមមន្ត្រី ថ្នាក់ក្រោម​របស់​លោក​មួ​យ​ចំណួន​នោះ​ផង ដែល​ហ៊ាន​បំពាន​នូវ​ការណែនាំ​កុំឱ្យ​ពាក់ព័ន្ធ​កាង នូវ​ពីក្រោយ និង​ឃុបឃិត​ជាមួយ​បទ​ល្មើស​គ្រប់​ប្រភេទ​តាម​តំបន់​ព្រំដែន​នោះ ។​/ ដោយ​ ៖ ឆ្មាំទ្វារ​ព្រំដែន

mkc_2-222x150 (1)