មេ​ខេត្តតា​កែវ ​ឡាយ​ វណ្ណៈ​ក្រៅ​ពីការរិះគន់អា​ចប្រ​ឈម​ និង​ការដ​កតំណែ​ងរឿង​សង្ស័យ​នូវពីក្រោយ​បទ​ល្មើស​យួនចូល​នេសា​ទត្រី !

ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី បាន​ថ្លែង​ធ្វើ​ការរិះគន់​យ៉ាង​ខ្លាំងៗ​មួយ​លើក​ជា ពីរ​លើក​ទៅលើ​លោក ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ ថា ជា​មន្ត្រី​ធ្វើការ​គ្មាន​ដឹង​ទិស គ្មាន​ដឹង​តំបន់ ធ្វើការ​អត្ត​នោ ម័ត​តែ​ខ្លួនឯង គ្មាន​សុំ​យោបល់​ថ្នាក់លើ ដែល​ក្នុង​ចំណោម​អ​ភិ បាល​ខេត្ត រាជធានី​ទាំង ២៤ គឺមាន​តែ​អភិបាលខេត្ត តាកែវ​មួយ​ប៉ុណ្ណោះ ធ្វើការ​ខុស​គេ​នោះ ។​

​តាម​លោកនាយក​រដ្ឋមន្ត្រី​ស្តីទី បាន​ថ្លែង​រិះគន់​ទៅ​លើ លោក​អភិបាលខេត្ត​តាកែវ​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស ដែល​លោក​អញ្ជើញ ចូលរួម​ប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​ខែ​វិច្ឆិកា និង​លើក​ទិសដៅ​ការងារ​ខែ​ធ្នូ នា​ព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៤ នេះ​នៅ​ក្រសួងមហាផ្ទៃ លើកឡើងថា ក្នុងចំណោម​អភិបាលខេត្ត​ទូទាំង​ប្រទេស មាន​តែ​ខេត្ត​តាកែវ មួយ​ប៉ុណ្ណោះ គាត់​មាន​រឿង​ចម្លែកៗ ។

​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ស្តីទី បាន​ថ្លែងថា « ខេត្តតាកែវ​ហ្នឹង គាត់​មាន​រឿង​ចម្លែកៗ មាន​ពេល​មួយ​នោះ គាត់​ហៅ តុលាការ មក​សួរចម្លើយ​តែម្តង​, ធ្វើការ​អត់​សុំ​យោបល់​នរណា​ទេ គាត់​ឃាត់ តែ​ម្តង​ដូច​ជា  ក្បួន​ធម្ម​យាត្រា​មាន ព្រះសង្ឃ មាន​តាជី យាយជី មាន​ប្រជាពលរដ្ឋ » ក្នុងនោះ​លោក​ក៏​បាន​បន្ថែមថា មានតែ ខេត្តតាកែវ​មួយ​ទេ ធ្វើការ​គ្មាន​ទិស គ្មាន​តំបន់​អីចឹង​មិន​បាន​ទេ ។

​មិន​ត្រឹមតែ​លោកនាយក​រដ្ឋមន្ត្រី​ស្តីទី ស ខេង ធ្វើការ រិះគន់ និង​ស្តីបន្ទោស​ទៅលើ​លោក ឡាយ វណ្ណៈ អភិបាលខេត្ត តែ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏​សម្តែង​ចេញ​នូវ​ការ​មិន​ពេញ ចិត្ត​ចំពោះ​អភិបាលខេត្ត​តាកែវ ក្នុងការ​ប្រើ​កម្លាំង ប្រដាប់​អាវុធ​ទៅ​ដាក់​បា​រ៉ាស់​រារាំង ប្រជាពលរដ្ឋ ព្រះសង្ឃ ដើរ​ហែ​ក្បួន​ធម្ម​យាត្រា​ខាងលើ​នេះ​ផង​ដែរ ។​

​បញ្ហា​អសមត្ថភាព ដោយ​លោក នេ​ត សាវឿន ថ្លែង​សំណូមពរ​នៅក្នុង​អង្គប្រជុំ​ថា ថ្ងៃក្រោយៗ​កុំ​ឱ្យ​ដាក់​កម្លាំង អីចឹង​តទៅទៀត ដូចជា​ករណី​ខេត្តតាកែវ វា​មិន​ល្អ​នោះទេ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់ និង​កម្លាំង​ប្រដាប់ អាវុធ​របស់​រដ្ឋាភិបាល​ទាំង​មិន​ដឹង​ស្អី ! សោះ ! និង​គ្មាន​បទបញ្ជា ។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ០៥ ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លងទៅនេះ មាន​ក្បួន​ព្រះសង្ឃ តាជី យាយជី និង​ប្រជាពលរដ្ឋ​ជា ច្រើន បាននាំគ្នា​ដង្ហែ​ក្បួន​ធម្ម​យាត្រា ធ្វើដំណើរ​ចេញពី​ស្រុក​គី​រី​វង្ស ខេត្តតាកែវ ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ។​

​ផ្ទុយទៅវិញ​ក្បួន​ធម្ម​យាត្រា​ខាងលើនេះ ត្រូវបាន​កម្លាំង​អាជ្ញាធរ សមត្ថកិច្ច ខេត្តតាកែវ ប្រើ​កម្លាំង​ប្រដាប់អាវុធ រួមមាន​ទាំង​ទាហាន ប្រដាប់​ដោយ​កាំភ្លើង​វែង​ខ្លី​ចេញ​ទៅ​ធ្វើ​ការរារាំង និង​ដាក់​បា​រ៉ា​ស់ ទប់ស្កាត់ មិន​ឱ្យ​ក្បួន​ធម្ម យា​ត្រា ធ្វើ​ដំណើរ​ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ​បាន​ឡើយ ។

​តែ​ចំណាត់ការ​របស់​អភិបាលខេត្ត​តាកែវ​ខាង លើ​នេះ ត្រូវ​បាន​បរាជ័យ បន្ទាប់​ពី​ថ្នាក់លើ​បាន​ដឹង​ជា​មុន​ក៏បាន បញ្ជា​ឱ្យ​ដក​កម្លាំងប្រដាប់អាវុធ​ចេញ​វិញ ដើម្បី​បើកផ្លូវ​ឱ្យ​ក្បួន​ធម្ម​យាត្រា​ធ្វើដំណើរ​តាម​សម្រួល​ទៅ​គោលដៅ ។ ហើយ ខណៈ​ដែល​បណ្តា ខេត្ត​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស មិន មាន​ខេត្ត​ណាមួយ​ហ៊ាន​បញ្ចោ​ញ​ចំណាត់ការ​រារាំង ដូច​ករណី​ខេត្តតាកែវ​នោះឡើយ ។ ព្រោះតែ​ជា​គោលការណ៍ របស់​រាជ​រដ្ឋា ភិ​បាល មិន​បាន​អនុញ្ញាត​ឱ្យធ្វើ​ការរារាំង ក្បួន​ធម្ម​យាត្រា​នោះទេ ។​

​ជាងនេះទៅទៀត ជាការ​អសមត្ថភាព និង​អាង​ខ្លួន​មាន​ខ្សែបណ្តោយ​ជាធំ​នោះ មិនមែន​ជា​លើក​ទី​១​នោះទេ ដែល​លោក ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​វ័យក្មេង ឡើង​តួនាទី​ទំនង​ដោយសារតែ​ខ្សែ​ជា​កូនប្រសា​រលោក ស៊ូ ភិរិន្ទ អតីត​អភិបាលខេត្ត​សៀមរាប និង​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ទីស្តីការ គណៈ រដ្ឋមន្ត្រី​ធ្វើ​ការងារ​អត្តនោម័ត និង ខុស​ទៅ​នឹង​នីតិវិធី​នៃ​ច្បាប់​នោះ ។ ហើយ​កន្លងមក​លោក ឡាយ វណ្ណៈ ក៏​ធ្លាប់​ត្រូវបាន ក្រុម​អ្នក ច្បាប់​ធ្វើ​ការរិះគន់ ម្តង​រួចមកហើយ ខណៈ​ដែល​រូបលោក​ក្នុងនាម​អភិបាលខេត្ត បាន​សរសេរ​លិខិត​កោះហៅ ប្រធាន សាលាដំបូង និង​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តតាកែវ ឱ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​ទៅនឹង​ករណី​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ ដែល​យោង​តាម​ច្បាប់ និង​នីតិវិធី អាជ្ញាធរ សមត្ថកិច្ច ហើយ​បើទោះជា​តុលាការ​នោះ​ខុស​ក៏ដោយ​ក៏​ឱ្យ​មន្ត្រី​អធិការ កិច្ច​ច្បាប់​តុលាការ​ជា​អ្នក​ពិនិត្យ​សម្រេច​ទោស​មិនមែន​យក​អំណាច និង​មិន​មាន​សិទ្ធិ​អំណាច​កោះហៅ​ស្ថាប័ន តុលាការ ឱ្យចូល ខ្លួន​ទៅ​បំភ្លឺ​បាន​នោះទេ ដោយយោង​តាម​រដ្ឋធម្មនុញ្ញ​បាន​ចែកដាច់​ពី​គ្នា រវាង​អំណាច​នីតិប្រតិបត្តិ និង​អំ ណា​ច​តុលាការ​នោះ ។​

​ជា​ការកត់សម្គាល់ លោក ឡាយ វណ្ណៈ ត្រូវបាន​គេ​ចាត់ទុកថា ជា​អភិបាលខេត្ត​មាន​វ័យក្មេង​ជាងគេ ជាមួយនឹង​អភិ បាល​ខេត្ត​មួយ​រូប​ទៀត គឺ​លោក ថង សាវុន អភិបាលខេត្ត​រតនគីរី ដែល​ទើប​ឡើង​ថ្មី ក៏​មាន​វ័យក្មេង​ស្រ​បាៗ​គ្នា​ផង​ដែរ ប៉ុន្តែ គេ​មិនដឹងថា លោក ឡាយ វណ្ណៈ មានចំណេះដឹង សញ្ញាបត្រ និង​បទពិសោធន៍​ការងារ​កម្រិត​ណា​នោះ​ទេ បាន ជា​មិន​យល់​ពី​នីតិវិធី​នៃ​ច្បាប់ ក៏ដូចជា​ឋានានុក្រម​ការងារ​ជា​ដើម​នោះ ។​

​មិនតែប៉ុណ្ណោះ រឿងអាស្រូវ​ក្នុង​បទល្មើស​សេដ្ឋកិច្ច​ដែល​មន្ត្រី​ខ្សឹប​ឱ្យ​យើង​ដឹងថា អភិបាលខេត្ត ឡាយ វណ្ណៈ អាង​អំណាច​ឧបនាយក​១​រូបនោះ ជា​បង្អែក និង​ឪ​ក្មេក​ជាប់​ពាក់ព័ន្ធ​នូវ​ពីក្រោយ​ឈ្មួញ​នាំ​មេ​ស្រា មេសា​ប៊ូ មេ​អាកុល ត្រី​ឆ្តោ ត្រី​ចាប បទល្មើស​ឈើ​ប្រណីត និង​ឈើ​គ្រញូង​មួយចំនួន ព្រម​ទាំង​ការ​បណ្តោយឱ្យ​បរទេស​យួន​ចូល​មកនេ សាទ​ក្នុង​ដែន​ទន្លេ​អង្គរ​យ៉ាង​គឃ្លើន​បំផុត ហើយ​ថែមទាំង​គំរាម​មិន​ឱ្យ​មន្ត្រី​ជ​មនា​ញ​បទល្មើស​សេដ្ឋកិច្ច​លី​កដៃ​កកូរ កកាយ​ក្នុង​បទល្មើស​អស់នោះ​ទៀតផង ។​

​បែប​ទំនង លោក ឡាយ វណ្ណៈ ខ្លាច​បែក​លាភសក្ការៈ ។ ហើយ​រឿងអាស្រូវ​គម្រក់​ដែល​ប្រជាពលរដ្ឋ​អ្នក ខេត្តតាកែវ​គេ​ចាំ​មិន​ភ្លេច​នោះ គឺ​រឿង​អាស្រូវ​ក្នុង​ខារ៉ាអូខេ​មួយ ព្រោះ​តែ​គាត់​ត្រូវការ​យក​ស្រី​នោះ ពុំ​បាន​សម្រេច នោះ ក៏​កើត​ទៅជា​រឿង​ប្រទូស​សា​រ៉ា​យ​ប្រើ​ហិង្សា​ទៅ​លើ​ជនរងគ្រោះ​យ៉ាង​គួរ​ឱ្យ​អាម៉ាស់មុខ​បំផុត ដោយសារតែ អាង​អំណាច​យក​ទៅ​ប្រើ​ខុស​បែបបទ​យ៉ាង​អគតិ​នោះ ។ នៅ​មាន​រឿងអាស្រូវ​ជាច្រើន​ទៀត ដែល​មន្ត្រី​ប្រភព និង​សន្យា​ផ្តល់​ឱ្យ​យើង​ចុះ​ផ្សាយ​បន្ត​ជូន​ការ​អសមត្ថភាព​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​របស់​គាត់​លេខ​ក្រោយ ។ /

sorkheng_layvannak_souphirin_s-222x150