មន្ត្រីរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ ត្រូវបានប្រជាពលដ្ឋក្នុងមូលដ្ឋានចោទប្រកាន់ថាបានបើកដៃឲ្យឈ្មូញ៧រូបមានដូចជា១ ហុក ជ្រាយ២ឈ្មោះសាលី៣ឈ្មោះតាជា៤តាយ៉ុង៥តាជុកនិង៦ពៅ ៧នាងបាន ដឹកត្រីឆ្តោរត្រីរ៉ស់និងត្រីចាបខុសច្បាប់ពីស្រុកយួនចូលតាមច្រកស្អំឃុំក្រែក ស្រុកពញ្ញាក្រែកខេត្តត្បូងឃ្មំទៅលក់តាមបណ្តាខេត្តនានាដូចជាកំព ង់ចាម ខេត្តក្រចេះនិងខេត្តមណ្ខូលគិរីនិងដ៍ទៃទៀតក្នុងស្រុកខ្មែរ យ៉ាងអនាធិបតេយ្យ។ ជាងនេះទៅទៀតលោកក៏ត្រូវបានគេដឹងថាមានឃុបឃិតឲ្យមានការចិញ្ចឹមត្រីឆ្តោនិងត្រីរ៉ស់ខុសច្បាប់ជាយូរមកហើយ តែគ្មានមន្ត្រីជំនាញថ្នាក់លើណាហ៊ានធ្វើចំណាត់ការផ្លូវច្បាប់ ប្រឆាំងនឹងបុគ្គលទាំងនោះឡើយ ។
តាមច្បាប់រដ្ឋបាលជលផលលេខ២២៧ចុះថ្ងៃទី១៣ខែគុម្ភុះ២០១៤ចេញដោយបណ្ខិតណៅ ធួកនិងបណ្ឋិតអ៊ុករ៉ាប៊ុនសំណើផ្អាកការអនុវត្តគោលការណ័អនុញ្ញាតនាំចូលនិងនាំឆ្លងកាត់ផលនេសាទប្រភេទត្រីរ៉ស់ ត្រីឆ្ដោ ត្រីឍៀប ត្រីផ្ទូកដែលពុំទាន់ធ្វើការកែច្នៃ កាត់ក្បាល។ប្រភពព័ត៌មានបានលើកឡើងថាជនល្មើសដែលបានដឹកប្រព្រឹត្ត បទល្មើសនេសាទ មានច្រើន នាក់ ។ ប្រជាពលរដ្ឋបានចោទប្រកាន់ថា បើគ្មានការបើកដៃពីលោកពីមេជលផលខេត្តនិង មន្ត្រីជលផល ក្នុងខេត្តនោះទេការដឹកបទល្មើសក៏មិនអាចប្រព្រឹត្តបទល្មើសបានយ៉ាងរលូន ដែរ។
ប្រជាពលរដ្ឋ បានអះអាង ថាអ្នកប្រព្រឹត្តបទល្មើសនេសាទ ពិតជាមានការត្រូវរូវគ្នាជាមួយមន្ត្រីរដ្ឋបាលជលផលខេត្តដែលប្រចាំការនិងមានកាតព្វកិច្ចត្រួតពិនិត្យបទល្មើសនេសាទនៅ តំបន់នោះ។ លោក មេរដ្ឋបាលជលផលខេត្តត្បូងឃ្មុំនិងអធិកាកិច្ច បើទោះជាបានបដិសេធមិនឆ្លើយបំភ្លឺចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋ ក៏ដោយក៏ លោក ត្រូវគេដឹងច្បាស់ថាបានឃុបឃិតឲ្យក្រុមឈ្មូញ៧រូបដឹកត្រីឆ្ដោត្រីចាបនិងឲជនជាតិយួនចិញ្ចឹមត្រី ឆ្តោនិងដឹកត្រីឆ្តោយ៉ាងអនាធិបតេយ្យ ពេញខេត្ត ៕