ប្រាក់​ សំបូរ, ​សួយ សារិត ​ឃុប​ឃិតជាមួយមេឈ្មួញ សន ឈឿន​ ​និង​ផ​ល ​(សា​ម៉ូម) ​​ឱ្យ​ដឹ​កប​ទល្មើ​សព្រៃ​ឈើទៅ​យួនភ្លេចគិតពីតួនាទីរដ្ឋបាលព្រៃឈើ !

តាម​មន្ត្រី​ក្រុម​អាជ្ញាធរ​តាមដាន​ពី​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ និយាយថា លោក ប្រាក់ សំបូរ ដែលជា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល និង​ស្រុក​ឆ្លូង និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក្រចេះ​នោះ​បាន និង​កំពុង​ឃុប ឃិត​ជាមួយ​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ​ពីររូប​១-​ឈ្មោះ សន ឈឿន ២-​ឈ្មោះ ផល (​សា​ម៉ូ​ម​)​ឱ្យ​ចរាចរ​ដឹក​ឈើ ខុសច្បាប់ ទៅ​លក់​នៅ​ព្រំដែន​យួន ភ្លេច​គិត​ពី​តួនាទី​រដ្ឋបាល​ព្រៃឈើ​ដែល​រដ្ឋាភិបាល​ចាត់តាំង​ឱ្យមក​ប្រចាំកា​រទប់ ស្កាត់​បទល្មើស​ព្រៃឈើ មិនគួរ​ថ្នាក់លើ​អាជ្ញាធរ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ឆេង គឹម​ស៊ុន និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​មើលរំលង​នោះទេ ! ។​

​តាម​ការសង្កេត​ក្នុង​មួយ​យប់ៗ​យ៉ាងហោចណាស់​ក៏​មាន​រថយន្ត​ដឹកឈើ​ប្រណីត និង ឈើក្រហម​ចាប់ពី ៦០ ទៅ ៨០ ឡាន​ដែរ ដែល​ឆ្លងកាត់​ស្រុក​ស្នួល​ទៅ​លក់​នៅ​ឯ​ប្រទេស​យួន ហើយ​ដែល​ចៅហ្វាយស្រុក​ស្នួល គង់ គឹម​នី ក៏​ទំនង​ជា​ត្រូវប៉ាន់​បំផុត មិន​ចាញ់​ក្រុម​រដ្ឋបាល​ព្រៃឈើ​តាម​ជាន់ថ្នាក់​នោះដែរ ។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ​បាន​ប្រាប់​អោយ​យើង​ទៀត​ដឹងថា ជា​រៀងរាល់​យប់​មាន​រថយន្ត​ដឹកឈើ​ចាប់ពី​៦០​ទៅ​៨០​គ្រឿង​ដែល​បាន​ធ្វើដំណើរ ឆ្លងកាត់​ស្រុក​ស្នួល យកទៅលក់ បន្ត​នៅ​ប្រទេស​យួន ប៉ុន្តែ​ប្រជាពលរដ្ឋ​តែង​មាន​ការងឿងឆ្ងល់​យ៉ាងខ្លាំង​ចំពោះ​រថយន្ត​របស់​សមត្ថកិច្ច​ដែល​ចត​នៅ តាម​ដងផ្លូវ​ស្អេកស្កះ របស់​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដែល​ដាក់​ក្បាល​ចេញ​រង់ចាំ ទប់ស្កាត់​រថយន្ត​ដែល​ដឹក​ឈើ​នៅ​តាម ដងផ្លូវ​នោះ​ថា គេ​ពុំ​ដែល​ឃើញ​សមត្ថកិច្ច​ទាំងនោះ​ធ្វើ​ការបង្ក្រាប​ម្តងណា​ឡើយ ។​

​តាម​ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា​ជំនាញ​សមត្ថកិច្ច​គឺជា​កូនចៅ​របស់​លោក ប្រាក់ សំបូរ នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​ស្នួល​និង​ស្រុក​ឆ្លូង​ដែល​លោក ប្រាក់ សំបូរ បាន​ដាក់ពង្រាយ​កូនចៅ​គ្រប់​ទីកន្លែង ដើម្បី​រាប់​ក្បាល​ឡាន យកលុយ តែប៉ុណ្ណោះ​។​

​ជាក់ស្តែង ដូចជា​រថយន្ត​ដែល​ដឹក​ឈើ​របស់​ឈ្មួញ​ឈ្មោះ សន ឈឿន (​ហៅ​ប៉ា​អា​ខុង​) និង​ឈ្មួញ​ម្នាក់ទៀត ដែល​គេ​ហៅថា ផល សា​ម៉ូ​ម តែងតែ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្រុក​ស្នួល​ឆ្ពោះទៅ​លក់​នៅ​ឯ​ប្រទេស​យួន ជាប្រចាំ​នោះ ។ ហើយ​ដែល​ប្រភព​អះអាង​ថា មានការ​ត្រូវរ៉ូវ​យ៉ាង​ពិសេស​ជាមួយ​មេស្រុក​ស្នួល គង់ គឹម​នី​, ប្រាក់ សំបូរ ជា​នាយ​ផ្នែក និង​នាយ​ខណ្ឌ សួយ សារិត ។

​មន្ត្រី​ជា​ប្រភព​ព័ត៌មាន​ដដែល​បានអោយដឹង​ទៀត​ថា ការ​ដែល​មាន​រថយន្ត​ដឹកឈើ​ទាំង​នេះ​អាច​ធ្វើ​ចរាចរណ៍ ទៅ​បាន​យ៉ាង​រលូន​បែបនេះ គឺ​ដោយសា​តែ​មាន​ការ​ត្រូវរ៉ូវ​គ្នា​ពី​សំណាក់​លោក​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ ស្រុក​ស្នួល ប្រាក់ សំបូរ ចៅហ្វាយស្រុក ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ​។​

​ផ្ទុយទៅវិញ បញ្ហា​នេះ មន្ត្រី​ថ្នាក់​តំណាងរាស្ត្រ​ខេត្ត​នេះ ក៏​បាន​សំណូមពរ​ឱ្យ​ថ្នាក់លើ​គួរតែ​ពិនិត្យ​មន្ត្រី​ក្រោម ឱវាទ​ឱ្យ​មែនទែន ព្រោះថា ទីណា​មាន​មន្ត្រី​ប្រៀប​ដូច​ចាត់តាំង​អា​ជ័យ​ឱ្យ​ចាំចំការ​មិនគួ​របើ​ថ្នាក់លើ​មើលរំលង​ព្រៃ ឈើ​ជិត​រលាយ​ចុងក្រោយ​នោះ​ទេ ។​/
​ដោយ​ ៖ មហា​ទេព្យ​

omyentieng_chhengkimsun_sorchamrong-222x150