អតីតកាលជំនាន់ ឧត្តមសេនីយ៍ឯក អ៊ុង អឿន នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ ០០០៣ ៧២ អតីតធ្វើជាអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកចៅក្រម អាំង មាលតី អតីតជាប្រធាន សាលាដំបូងខេត្តបន្ទាយមានជ័យ (បច្ចុប្បន្នជាប្រធានសាលាដំបូងរាជធានីភ្នំពេញ) បែកធ្លាយលេចចេញមានរឿង រ៉ាវជម្លោះ សា់ទែងកាច់កុងប៉ែងជើងគ្នា ធ្វើឱ្យកក្រើកខេត្តបន្ទាយមានជ័យ ។
ជាពិសេសចាប់តាំងពីលោក វណ្ណ សុផាណ្ណា នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដាក់ពាក្យ បណ្តឹងចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ ទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយប្តឹង តំណាងក្រុមហ៊ុនអភិវឌ្ឍន៍មានជ័យ និងតំណាងក្រុមហ៊ុន International Green Energy(IGE) និងបក្ខពួក ពីបទកាប់រាន ដុត ឈូសឆាយដីព្រៃឈើរបស់រដ្ឋធ្វើកម្មសិទ្ធិ ឋិតនៅភូមិខ្លែងពណ៌ និងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
មិនតែប៉ុណ្ណោះ តាមបណ្តឹងបង្កើតជាសំណុំរឿងព្រហ្មទណ្ឌលេខ២២២ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ រហូតនាំឱ្យ ឧត្តមសេនីយ៍ឯក អ៊ុង អឿន អតីតអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យធ្វើរបាយការណ៍មួយច្បាប់លេខ១២៧៧ខបជ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២ គោរពជូនលោកតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំឱ្យមាន វិធានការទៅលើសកម្មភាពមិនប្រក្រតីរបស់លោក វណ្ណ សុផាណ្ណា នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹង ទន្លេសាប មានលោក តួ ធានទឺ អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងជាជំនួយការឧប. យឹម ឆៃលី និងលោក អាំង មាលតី អតីតប្រធាន សាលាដំបូងខេត្តបន្ទាយមានជ័យក្នុងបទល្មើសមិនប្រក្រតី ។
យោងតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក អ៊ុង អឿន អតីតអភិបាលនៃគណៈអភិបាលខេត្តបន្ទាយ មានជ័យ បានរាយការណ៍គោរពជូនលោកតេជោ ហ៊ុន សែនហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា ៈ ១-លោក វណ្ណសុផាណ្ណា បានប្រើប្រាស់សិទ្ធិអំណាចមិនសមស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន មិនបានសុំយោបល់ ឯកភាពពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្ត ដោយដាក់ពាក្យបណ្តឹង ចោទប្រកាន់ក្រុមហ៊ុនលើចំណុចមួយចំនួនខុសពីសមត្ថកិច្ចរបស់ខ្លួនហើយចេញបញ្ជាឱ្យនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត ធ្វើការឃាត់ឃាំងរឹបអូសយកសម្ភារៈគ្រឿងចក្រទាំងអស់របស់ក្រុមហ៊ុនមករក្សាទុកដោយគ្មានដីកាពីតុលា ការ ។
ភាពមិនប្រក្រតីនោះ គឺ ការចេញបញ្ជាទៅមន្ត្រីរដ្ឋបាលព្រៃឈើក្រោមឱវាទរបស់ខ្លួន ដោយអះអាងថា ជាបញ្ជា របស់ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ។ ដូចជាករណីតទី ២-លោក តួ ធានទឺ អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នជាទីប្រឹក្សា ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានអះអាងថា ខ្លួនឋិតនៅក្នុងអង្គភាពបញ្ជាការដ្ឋានអង្គរក្ស នាយករដ្ឋមន្ត្រីមានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយគេបានឃើញតាមរយៈការចេញបោះពុម្ព និងប្រើប្រាស់នាម ប័ណ្ណរបស់ខ្លួនយ៉ាងផ្លូវការ ។
មិនតែប៉ុណ្ណោះកន្លងមក បុគ្គលរូបនេះធ្លាប់បានប្រព្រឹត្តបទល្មើសជាច្រើនពាក់ព័ន្ធនឹងករណីញុះញង់ប្រមូលផ្តុំកម្លាំង បាតុកម្ម និងធ្វើការរុករានទន្ទ្រានដីព្រៃដោយខុសច្បាប់ និងមានសំណុំរឿងបណ្តឹងពីខណ្ឌរដ្ឋបាលព្រៃឈើទៅតុលាការ រួមទាំងការបោកប្រាស់លុយកាក់ជាច្រើនពីបុគ្គលឯកជន និងក្រុមហ៊ុនករណីលក់-ទិញដីព្រៃរបស់រដ្ឋ ។
ជាងនេះទៅទៀត បុគ្គលរូបនេះបានប្រើប្រាស់សិទ្ធិអំណាចជាទីប្រឹក្សារបស់ថ្នាក់ដឹកនាំលោក យឹម ឆៃលី និងអង្គរក្ស ទៅធ្វើការគំរាមកំហែងទាំងស្ថាប័ន មានសមត្ថកិច្ច ដើម្បីបិទបាំងអំពើទុច្ចរិតដែលបានប្រព្រឹត្តកន្លងមក និងធ្វើឱ្យ ស្ថាប័នតុលាការក្លាយជាដៃគូស្របច្បាប់ របស់ខ្លួន មិនអាចចោទប្រកាន់ និងផ្តន្ទាទោសបានឡើយ។
បញ្ហានេះតាមករណីនេះ បុគ្គលរូបនេះជាមេគំនិតបានសមគំនិតគ្នាជាមួយលោក វណ្ណ សុផាណ្ណា និងលោក អាំង មាលតី បង្កបញ្ហាយ៉ាងស្មុគស្មាញ ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន ។ ៣-លោក អាំង មាលតី ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ក្នុងចន្លោះនៃអាណត្តិការងារបានប្រើប្រាស់សិទ្ធិអំណាចឯករាជ្យ របស់ខ្លួន ប្រព្រឹត្តនូវអំពើពុករលួយយ៉ាងខ្លាំង (ធ្លាប់បានទទួលការព្រមានពី ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន) ដោយធ្វើការគំរាមកំហែងចេញបញ្ជាប្រើប្រាស់កម្លាំងសមត្ថកិច្ច/ កងរាជអាវុធហត្ថ-នគរបាល) តាមទំនើងចិត្តរបស់ ខ្លួនដោយគ្មានការសុំយោបល់ពីមេបញ្ជាការ ឬស្នងការនៃកម្លាំងសមត្ថកិច្ចទាំង២នេះទេ ។
ជាងនេះទៅទៀត រាល់សកម្មភាពទាំងឡាយ របស់បុគ្គលរូបនេះមិនដែលសុំយោបល់ សហការ និងគោរព សិទ្ធិអំណាចគ្រប់គ្រង រដ្ឋបាលដែនដីរបស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តឡើយ ។ ជាមួយនេះដែរ ករណីរឿង រឹបអូសគ្រឿងចក្ររបស់ក្រុមហ៊ុនខាងលើ ក៏ជាបទបញ្ជារបស់លោក អាំង មាលតី ដោយគ្មានដីការបស់ ព្រះរាជ អាជ្ញាដែរសោះ ។ ដូច្នេះបើពិនិត្យសកម្មភាពនោះ ឃើញថា អាងអំណាចតុលាការរំលោភដែនសមត្ថកិច្ចតែម្តង ។
ភ្ជាប់ជាមួយនឹងរបាយការណ៍របស់ខ្លួន ឧត្តមសេនីយ៍ឯក អ៊ុង អឿន អតីតអភិបាលនៃគណៈអភិបាលខេត្តបន្ទាយ មានជ័យ ក៏បានធ្វើសំណូមពរចំពោះបុរសខ្លាំងជានាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចតទៅ ៈ ១-សូមផ្ទេរតួនាទី ភារកិច្ចរបស់លោក វណ្ណ សុផាណ្ណា នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប កុំឱ្យមកទទួលទិសខាង ជើងបឹងទន្លេសាបនេះតទៅទៀត ។
យោងករណីនោះ ដើម្បីកុំឱ្យបង្កភាពអវិជ្ជមានលើក្រុមហ៊ុនវិនិយោគស្របច្បាប់ ក៏ដូចជាភាព មិនប្រក្រតី រំលោភសមត្ថកិច្ចមកលើរដ្ឋបាលដែនដីខេត្ត ព្រោះបុគ្គលរូបនេះតែងប្រើអំណាចផ្តាច់ការមិនស្តាប់ការជូនយោបល់ បំភ្លឺពីខណ្ឌរដ្ឋបាលព្រៃឈើថ្នាក់ក្រោមទេ ។ បញ្ហាទី ២-សូមមានវិធានការផ្លូវច្បាប់ចំពោះលោក តួ ធានទឺ អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នជាទីប្រឹក្សា ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដែលអះអាងថា ខ្លួនឋិតនៅក្នុងអង្គភាពបញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោ មានឋានៈស្មើអនុរដ្ឋលេខាធិការ ។ បញ្ហាទី ៣-សូមមេត្តាផ្ទេរតួនាទី ភារកិច្ចរបស់លោក អាំង មាលតី ប្រធានសាលាដំបូងខេត្តចេញពីខេត្តបន្ទាយមានជ័យ ព្រោះលើសអាណត្តិរយៈពេល៤ឆ្នាំនៃការងាររបស់ខ្លួន ។
ជុំវិញករណី ប្រសិនបើបុគ្គលរូបនេះនៅតែបន្តការងារក្នុងខេត្តតទៅទៀត នឹងបង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់មូលដ្ឋាន ។ បញ្ហាទី ៤-សូមមេត្តាផ្ទេរតួនាទី ភារកិច្ចរបស់លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង ត្រូវជាប្អូនបង្កើតរបស់លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យចេញ ព្រោះកន្លងមក បានបង្កភាពមិនប្រក្រតីជាច្រើនករណីរឿងធ្វើឱ្យប្រជាពលរដ្ឋរួមទាំងកម្លាំងសមត្ថកិច្ចមានការថ្នាំងថ្នាក់និងគ្នាយ៉ាងខ្លាំង ចំពោះបុគ្គលរូបនេះ ។
ក្រោយមក នាយកក្រុមហ៊ុនមួយចំនួន និងមន្ត្រីសាលាខេត្តបន្ទាយមានជ័យមួយចំនួន ដូចជា លោក សោម សូខេន អតីតអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសាលាខេត្តបន្ទាយមានជ័យ, លោក អ៊ុក កែវរតនៈ ព្រមទាំងគូកន ត្រូវបានលោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បើកការស៊ើបសួរចោទប្រកាន់ពីបទ ក្លែងបន្លំអក្សរក្នុងឯកសារសាធារណៈ ពីបទឆបោក និងពីបទកាប់រានព្រៃ ឈូសឆាយដីព្រៃ និងហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ ដោយដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ២៧អក.បជ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣, លេខ៥៤អក.បជ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ និងលេខ៥៥អក.បជ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ ។
ដូចជា ក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌដ៏រសើបនេះ មានលោក អាំង មាលតី អតីតប្រធានសាលាដំបូង ខេត្តបន្ទាយមាន ជ័យ ធ្វើជាចៅក្រមស៊ើបសួរផងដែរ ។ នៅពេលដែលខ្លួនជាប្រធានតុលាការស្រេចហើយ ។
យ៉ាងណាក៏ដោយ នៅទីបំផុតគេមិនបានឃើញបុរសខ្លាំងជានាយករដ្ឋមន្ត្រី ហ៊ុន សែម មានវិធានការផ្លូវច្បាប់ជាដុំ កំភួនទៅលើ លោកចៅក្រម អាំង មាលតី អតីតជាមេតុលាការខេត្តបន្ទាយមានជ័យ តាមរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក អ៊ុង អឿន អតីតអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នោះឡើយ ។
ជាការឆ្លើយតបគឺបានត្រឹមបញ្ចប់មុខតំណែង ឧត្តមសេនីយ៍ឯក អ៊ុង អឿន ជាម្ចាស់របាយការណ៍ពីអភិបាលនៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ ក្រោមរូបភាពដាក់ឱ្យចូលនិវត្តន៍ និងផ្លាស់ប្តូរភារកិច្ចលោកចៅក្រម អាំង មាលតី ពីប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ឱ្យមកជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយព្រះរាជក្រឹត្យ លេខនស/រកត/០៤១៤/៤៤៨ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ យ៉ាងហ៊ឺហាថែមទៀតទៅវិញ ខណៈដែលសំណុំរឿង ក្តីព្រហ្មទណ្ឌខាងលើក៏ត្រូវបានអូសសណ្តោងផ្ទេរសមត្ថកិច្ចមកកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តផងដែរ ។
ដោយសារបញ្ហានោះហើយ និងសូមបញ្ជាក់ជូនដែរថា មានជនជាតិអង់គ្លេសជាពាណិជ្ជករម្នាក់ គឺលោក Gregg Thomas Fryett ហៅ Gregg អាយុ៤៧ឆ្នាំ បានទទួលរងគ្រោះនៅក្នុងសំណុំរឿងក្តី ព្រហ្មទណ្ឌខាងលើនេះ រហូតដល់ថ្នាក់ជាប់ឃុំខ្លួននៅពន្ធនាគារព្រៃស(ម១)នៅឡើយ ហើយក៏មានគេហទំព័រសារព័ត៌មានមួយចំនួនបាន លើកយក រឿងស្អុយរលួយគម្រក់កាច់កុងឧប និងឧប ប្រឈមជម្លោះដាក់គ្នានោះ មកចុះផ្សាយលំអិតរកយុត្តិធម៌ ឱ្យជនរងគ្រោះ ហើយឯក្រុមជនក្បត់ទំនុកចិត្ត និងភរិយាឧប១នោះ និងបក្ខពួកបាន និងកំពុងក្លាយជាជនឆបោក ដោយឃើញលុយធំមិនស្រឡាញ់កិត្តិយសនោះទេ ។/ ដោយ ៖ ស្ទាំងស