លោក​មិកសុផា​ណារ៉េត​ហៅ​ជ័យ​យក​ស្បែក​ជាអង្គ​រក្សសម្តេច​ជាស៊ីម​កាង​ក្រុមហ៊ុន​ហួត​ម៉េងរីតាដូចជាហែក​សន្លឹក​ឆ្នោត​CPP

ថ្មីៗនេះ​ឡានយីឌុបដឹកឈើរប​ស់ក្រុមហ៊ុន ហួត ម៉េង​រីតា​បានបង្កគ្រោះថ្នាក់ចរាច​រណ៏បណ្តាលឲ្យមនុស្សស្លាប់ម្នាក់​និងរបួស៥នាក់ ។
សេចក្តីរាយការណ៏បានឲ្យដឹងថាជា​រៀង​រាល់ថៃ្ង​ក្រុម​ហ៊ុន​ហួត​ម៉េ​ងរីតាធ្វើស​ក​ម្មភា​​ពដឹក​ជញ្ជូន​ដោយលួច​លាក់ផ្ទុក​ឈើដឹកឈើ​លើស​ចំនួន​ពីការផ្តល់អាជ្ញា​ប័ណ្ណ​បង្ក​ឲ្យ​​ខូចផ្លូវនិងគ្រោះ​ថ្នា​ក់ចរាចរណ៏ ។
សេចក្តីរាយការណ៏បានបន្តឲ្យដឹងថាឈើក្នុងព្រៃស​ម្បទាន​​រប​ស់ក្រុម​ហ៊ុននេះអ​ស់យូរ​យារ​ហើយ អ្វីដែលក្រុមហ៊ុនចេះតែ មានឈើ​ដឹកធ្វើអាជីវកម្ម​ទៅ​តាមបណ្តា​​​ខេត្តជារៀងរាល់ថៃ្ងគឺជាឈើខុសច្បា​ប់ដែលក្រុម​ហ៊ុនដាក់​បណ្តា​​ញ​ទិញឈើ​ពីតំបន់ខាងក្នុង។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថាកន្លងមកឧត្ត​មសេនីយ៍ផ្កា​យ ពីរ​ឈ្មោះ ជ័យ (ឈ្មោះពិត មិក សុផាណារ៉េត) ដែលជាជំនួយការ របស់ឧត្តម​សេនីយ៍ យឹម លាង ​មេអង្គរក្សស​​ម្តេចប្រ​ធានព្រឹទ្ធសភាគឺជាចេញមុខកាងក្រុម​ហ៊ុននេះប្រៀបដូចជាហ្នឹង!ការកំចាយសន្លឹកឆ្នោត​បក្សប្រជាជា​​ជនអ៊ីចឹង!ព្រោះអ្នកកាងឲ្យក្រុមហ៊ុនហួតម៉េ​ងរីតាប្រើសុទ្ឋតែសែ្បកអង្គរក្សប្រធានដឹកនាំបក្សប្រ​ជាជន។ក្រុ​​មហ៊ុនដែលរៀបរាប់ឈ្មោះខាងលើនេះ បានប្រើប្រា​ស់ប៉ូលិសសក្តិ​៣ម្នាក់​ឈ្មោះយ៉ា ឲ្យចេញមុខប្រមូល​ទិញឈើផ្តា​​ច់ មុខពីពួកអ្នកលួចកាប់ឈើទាំងឡាយនៅព្រៃរបស់ភូ​មិអូររំចេក ​​ឃុំអន្លង់វែង ស្រុកអន្លង់វែងនិងប្រមូលទិញ​ឈើគ្រញូងពីប្រជាពលរដ្ឋឆ្លងដែ​​នទៅលួចកាប់​ពីដីថៃតំបន់នោះផងដែរយកទៅស្តុកទុកក្នុងឃ្លាំងដ៏ធំ​របស់ក្រុម​​ហ៊ុន ហួត ម៉េង រីតា ដោយមានអ្នកយាមកាមយ៉ាង តឹងរ៉ឹងបំផុតមិនឱ្យអ្ន​កក្រៅណាអាច​ចេញចូលមើល​ឃើ​ញពីគំន​​រឈើគរដូចភ្នំ​នៅក្នុងក្រុម​ហ៊ុនខុសច្បាប់របស់ពួកគេឡើយ ។ នៅពេលយប់ស្ងាត់​ ពួក គេតែងតែដឹកឈើទាំងនោះចេញក្នុងមួយយប់ៗពី២ទៅ​៣រថយ​​ន្តខ្នាតយក្ស គ្របយ៉ាងជិតឈឹង! និងមានអ្នកជិះ រថ​យន្តទំនើបតាមរត់ការនាំផ្លូវផងដែរ ដែលគេបានស្គាល់ថាបុរ​​សនោះឈ្មោះ ប៉ុល គឺជាជើងខ្លាំងខាងបិទមាត់សមត្ថ កិច្ចតា​មដងផ្លូវ ។
ឯលោកផ្កាយពីរ មិកសុផាណារ៉េត ហៅ ជ័​យ ធ្លាប់បានប្រាប់​ ​កា​សែតថា ក្រុមហ៊ុន ហួត ម៉េងរីតា គឺត្រូវបានគ្រប់គ្រងដឹកនាំដោយភរិយា របស់លោកហើយក្រុ​មហ៊ុ​ននេះ ទទួល បានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល និងរកស៊ីត្រឹមត្រូវតាម​ច្បាប់ ។
ប៉ុន្តែផ្ទុយពីសម្តីរបស់លោក ជ័យ ក្រុម​ហ៊ុននោះមានតែ​ឈ្មោះ​គ្មាន ការអភិវឌ្ឍនិងដាំដុះអ្វីគោរពតាម លក្ខខណ្ឌដែលទទួលបានដីសម្បទានសេ​ដ្ឋកិច្ចពីរដ្ឋនោះទេ​ ។ ផ្ទុ​យទៅវិញ គឺយក​ឈ្មោះក្រុមហ៊ុនដើម្បីដឹកឈើរកស៊ី​ទៅវិញ ។
តាមប្រជាពលរដ្ឋបញ្ជាក់ថា  ក្រុមហ៊ុន ហួត ​ម៉េងរីតា ដែល​គេដឹង ថា មានឧត្តមសេ​នីយ៍ផ្កាយ២ ឈ្មោះ មុត សុផាណារ៉េត ហៅ ជ័យ  ជា មេបញ្ជាការរង​កងអង្គរក្សសម្តេ​ចប្រធានព្រឹទ្ធសភាធ្វើ​ជាខ្នងបង្អែកដ៏សែនរឹង មាំនិងមានការមើលការខុសត្រូវពីក្រោយឈ្មោះ​ យឹម លាង ​នោះបានធ្វើសកម្ម ភាពដឹកជញ្ជូនជួញដូរឈើយ៉ាងកក្រើកអាណាច​ក្រខេត្តសៀ​មរាប ខេត្តឧត្តរមាន​ជ័យ ខណៈដែលរាជរដ្ឋាភិបាលកំ ពុងតែធ្វើការទប់ស្កាត់សកម្មភាពបទ ល្មើសព្រៃ​ឈើនៅទូទាំ​ងប្រទេស និង ​ធ្វើកា​រកែទម្រង់ស៊ីជម្រៅនៅក្នុងរាជ រដ្ឋាភិបាលអាណត្តិទី៥នេះ ។
ជាក់ស្តែងលោក ជួត ច័ន្ទ តារា អនុប្រធានម​ន្ទីរសាធារណ​ការ ខេត្តសៀ​មរាបនិងជាប្រធានក្រុមចល័តពិសេស​បានឲ្យដឹងពីពេលកន្លងមកថា ក្រោយពេលថ្លឹងនៅស្ថានីយ៍ធំឡានដឹកឈើ​ទាំងពីរគ្រឿងរបស់ក្រុមហ៊ុន ហួត ម៉េងរីតាក្នុង១គ្រឿងៗលើសទម្ងន់ចាប់ ពី១៥តោនឯ​ណោះ គឺ​លើសក្នុងកំរិ​តចាប់ ពី២០ភាគរយឡើង ដែលត្រូវពិន័យជា ប្រាក់ក្នុង១តោនចំនួន ៣០ម៉ឺនរៀល។
លោកបានបញ្ជាក់ថា រថយន្ត យីឌុបកង់៨ច្បាប់អ​នុញ្ញាតឲ្យ​ផ្ទុកទម្ងន់ចំនួ​ន២១តោន គិតទាំងសំបករថយន្ត ឯរថយន្តកង់១០ផ្ទុកបាន២៥តោន រថ យន្តយីឌុបភ្លៅ​៤ ផ្ទុកបា​ន៣០តោន រ​ថ យន្តយីឌុបភ្លៅ៥ ផ្ទុកបាន៤០តោន ។ ចំពោះរថយន្តដឹកឈើទាំងពីរគ្រឿង របស់ក្រុមហ៊ុន ​ហួត ម៉េង​រីតា នេះវិញ ​គឺមានភ្លៅ៦គេផ្ទុកទម្ងន់រហូតជិត ៦០ តោន ដែលតាមការពិតនៅប្រទេស កម្ពុជាមិនទាន់មានច្បា​ប់អនុញ្ញា​តឲ្យប្រើប្រា​ស់រថយន្តមានភ្លៅ៦បែបនេះនៅ​ឡើយទេ ហើយករណីនេះរដ្ឋមន្ត្រីក្រ-សួងសាធារណការនិងដឹ​កជញ្ជូនកំ​ពុង តែមាន​វិធានការ ។
ក្រុមហ៊ុន ហួត ម៉េងរីតាមួយនេះទទួលបានសិទ្ធិ​សម្បទាន​លើផ្ទៃ៣០០​០ហិកតាពីរាជរដ្ឋាភិបាលកម្ពុ​ជា ដែលពួកគេបានបោះទីតាំងនៅក្នុងស្រុកអន្លង់វែង ​ខេត្តឧត្តរមា​នជ័យនៅចំ​ណុច ព្រៃស្អាកនោះយូរឆ្នាំនិងគ្មានការដាំដុះស្អីទេក្រៅពី​ប្រើឈ្មោះដី​ព្រៃសម្បទា​ន​បាំងមុខដឹកឈើខុសច្បាប់នោះ ។
តាមពលរដ្ឋនៅខេត្តសៀមរាប និងឧត្តរមានជ័យ​បាននិយាយ​ថា ចាប់ តាំ​ងពីបានឃើញក្រុមហ៊ុន ហួត ម៉េងរី តា បានបោះទីតាំងនៅចំណុចខាងលើ មក គេពុំដែល​ឃើញក្រុមហ៊ុ​ននេះធ្វើកា​រ អភិវឌ្ឍអ្វីទៅតាមកិច្ចសន្យាជាមួយរាជរដ្ឋាភិបាល​កម្ពុជានោះ​ទេ ។
ផ្ទុយទៅវិញគេឃើញតែក្រុមហ៊ុនមមាញឹកក្នុងការដឹ​កជញ្ជូនឈើ​ជាបន្តបន្ទា​ប់​ស្ទើររៀងរាល់យប់ដោយក្នុង មួយយប់ៗមិនតិចជាងពី២ទៅ៣ឡានយីឌុបឡើយ​ហើយ​កាលពី​ពួកគេបង្កើ​​តក្រុមហ៊ុនដំបូងគឺដឹកសុទ្ធតែឈើគ្រញូង  លុះមកដល់ពេលនេះពួកគេក៏ប្រែរូបភាព មកដឹកឈើប្រ​ភេទលេ​ខ២វិញម្តង​ និង ងាយស្រួលបង្កប់ឈើល្អក្រញូងពីក្រោម ដោយគ្មាននរ​ណាហ៊ាន​ប៉ះឡើយ ​។
បើតាមប្រភពបន្តថាតាម ពិត ក្រុមហ៊ុនមួយនេះបាន​កា​ប់ឈើអ​ស់​តាំង​ពី​មួយ​ឆ្នាំដំបូងម៉្លេះ? ក្រោយពេលអស់ ព្រៃឈើនៅ​ក្នុងក្រុមហ៊ុនរ​បស់ខ្លួនហើយ ក៏បានដើរប្រ​មូលទិញ​ឈើអនាធិ​បតេយ្យ ពីតំបន់ផ្សេងៗ និងជួ​លឲ្យប្រ​ជាពលរដ្ឋ ចូលទៅកាប់ឈើនៅតំបន់ហាមឃាត់ មួយ​ចំនួន​យក​​មកលក់ឲ្យក្រុមហ៊ុន ហើយ បន្តដឹកចេញទៅកាន់ទីផ្សារ ដោយសុំ អនុញ្ញាតច្បាប់ដឹ​កជញ្ជូនពីរដ្ឋបាលព្រៃ​ឈើ​ ​និងមាន​ឧ​ត្តមសេនីយ៍ពា​ក់ផ្កាយពីរ ឈ្មោះជ័យ(ឈ្មោះហៅក្រៅ) ខ្លួនឯង និងជាមេបញ្ជា​ការរងក​ងអង្គរក្ស​សម្តេ​ច​ប្រ​ធា​នព្រឹទ្ធសភា​នៅកាងពីក្រោយខ្នង​ផង ។
មន្ត្រីជំនាញនិ យាយថាផ្កាយ២ ឈ្មោះ ជ័យ នោះ​ គឺគ្រា​ន់តែ​​ជាអ្នក​ចេញមុ​ខទេ ការពិត មេធំ គឺលោកផ្កាយ៣ យឹម លាង មេបញ្ជា​ការក​ងអង្គរក្ស​ និងជាទីប្រឹក្សា សម្តេ​ច​ប្រធានព្រឹទ្ធ​​សភាដែលឪ​ពុ​ករបស់លោកគឺ​លោក យឹម ឆៃលី ឧបនាយក រដ្ឋមន្ត្រីប្រធាន​ក្រុមប្រឹក្សាស្តារនិង​អភិវឌ្ឍ​ន៍វិស័​យក​សិកម្ម ដែលស​​ម្តេចតេជោ ប្រគល់សិទ្ធិឲ្យដឹ​កនាំក្រុមបង្ក្រាប​បទល្មើសព្រៃឈើ និងជលផល ។ មេ​ការ ក្រុម​ហ៊ុន ហួត ម៉េង​រីតា ម្នាក់​ឈ្មោះ ឃុយ ដែលប្រភពខ្លះបានអះអាងថា គឺ ត្រូវជាសាច់ញាតិ​រប​ស់លោក​ផ្កាយ២ឈ្មោះ ​ជ័យ ដែរនោះទទួលស្គាល់ថា កាលពីមុនក្រុមហ៊ុ​នរបស់លោក(ហួត ម៉េងរីតា) ដឹកសុ​ទ្ធតែឈើ​គ្រញូងប្រា ក​ដមែន ។
ពាក់​ព័ន្ធនឹងផ្កាយពីរឈ្មោះ ជ័យ ក្របខណ្ឌប្រដាប់អាវុ​ធ ក៏ដូចជា​ស័ក្តិ​​៣ឈ្មោះ​ យ៉ា ដែលសុទ្ធតែ ស៊ីប្រាក់ខែរដ្ឋហើ​យមកកាងពា​ក់ព័ន្ធរក ស៊ីឈើខុសច្បាប់គេសួរថា តើ​ការខិត ខំធ្វើ​កំណែទម្រង់​​ស៊ីជម្រៅរបស់​សម្តេច ហ៊ុន សែនមានប្រសិទ្ឋភាពឬក៏អត់នៅនីតិកាលនេះ។
គួររំលឹកផងដែរថាកាលពីថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១​៣ នៅលើដ​ងផ្លូវជាតិលេ​ខ៦៧ស្ថិតក្នុងតំបន់ភូមិគោកត្រាច ស្រុកប្រា​សាទបាគងខេត្តសៀមរាបត្រូវបានក្រុមមន្ត្រី​ត្រួត ពិនិត្យ​ចល័តពិសេ​​សនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសៀ​មរាបសហ ការជាមួយមន្ត្រីចម្រុះ​បា​​នឃា​ត់ចាប់រថយន្តប្រ​ភេទយីឌុប ខ្នាតយក្សចំនួនពីរ គ្រឿងរបស់ក្រុមហ៊ុន ហួត ម៉េងរីតា ដែលបានធ្វើសកម្ម​ភាព​ល្មើ​សច្បាប់ដឹក​ឈើ​​លើ​ស​ទម្ងន់រហូតដល់ទៅជិត២០តោន ។ពាក់ព័ន្ឋការចោទប្រកាន់ខាងលើសារពត៌មានយើងមិនអាចទាក់ទងលោកមិកសុផាណារ៉េត ហៅ ជ័​យនិងលោកផ្កាយ៣ យឹម លាង មេបញ្ជា​ការក​ងអង្គរក្ស​ និងជាទីប្រឹក្សា សម្តេ​ច​ប្រធានព្រឹទ្ធ​​សភាបាននៅឡើយទេ៕

a39