ហេតុអ្វីលោក ណៅ​ ធួក​ មិនចា​ត់វិធាន​ការលើ​លោក​ សេង ​ប៊ុនឈឿន ​មេរដ្ឋបាល​ជលផល​ខេត្តកំ​ពង់ឆ្នាំង?

សេចក្តីរាយការណ៍​មួយចំនួន​បានដាក់​ការសង្ស័យថា ប្រហែលជា​លោក ណៅ ធួ​ក អគ្គនាយក​រដ្ឋ​បាលជ​ល​ផល​ទទួលបាន​ផលប្រយោជន៍​ពី​លោក  សេង ប៊ុន​ឈឿន មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​ជាប្រចាំ​ទើប​បណ្តោយ​ឲ្យ​លោក សេង ប៊ុន​ឈឿន ក្លាយទៅជា​បងធំ​កាង​បទ​ល្មើស​នេសាទ​យ៉ាង​ក្រអឺតក្រទម​។ ជាក់ស្តែង​រយៈពេល​២​សប្តាហ៍​ចុងក្រោយ​នេះ​បទល្មើស​នេសាទ​ក្នុងស្រុក​បរិបូរណ៍​និង​ស្រុក​កំពង់​លែងកើត​ទ្បើង​យ៉ាង​ពេញបន្ទុក ហើយ​ក្រុម​ជនល្មើស​ភាគច្រើន​ជា​ជនជាតិ​យួន ប៉ុន្តែ​លោក ណៅ ធួ​ក មិនបាន​យកចិត្តទុកដាក់​ចាប់​វិធានការ​បង្ក្រាប​ទ្បើ​យ​។ ផ្ទុយទៅវិញ​លោក ណៅ ធួ​ក បាន​បើកដៃ​ឲ្យ​បុគ្គល សេង ប៊ុន​ឈឿន ធ្វើ​អ្វីៗ​យ៉ាង​គឃ្លើន​ជាន់ឈ្លី​បទបញ្ជា​លេខ​០០១​របស់​រដ្ឋាភិបាល​តាម​អំពើ​ចិត្ត​។

បទល្មើស​នេសាទ​កើត​ទ្បើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ឆ្នាំង​ត្រូវបាន​គេ​ដឹងថា​មានការ​បើកដៃ​ពី​លោក សេង ប៊ុន​ឈឿន ដែលជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំ​ពង់​ឆ្នាំង ។ ប្រជា​នេសាទ​ក្នុងស្រុក​កំពង់លែង ស្រុក​បរិបូរណ៍ ស្រុក​ជល​គិរី និង​ស្រុក​កំពង់​ត្រ​ទ្បា​ច បាន​រាយការណ៍​ជា​បន្ត​បន្ទាប់ពី​រឿង​មេ​រដ្ឋបាល​ជលផល​ខេត្ត​បើកដៃ​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​តាម​អំពើ​ចិត្ត​។ ប៉ុន្តែ​លោក ណៅ ធួ​ក ដែលជា​មេ​រដ្ឋបាល​ជលផល​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ បើទោះបី​លោក សេង ប៊ុន​ឈឿន ក្លាយជា​បងធំ​កាង​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ឆ្នាំង​ក៏ដោយ​។​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ការពារ​ធនធានធម្មជាតិ​ក្នុង​ខេត្តកំពង់ឆ្នាំង​បាន​កត់សម្គាល់ថា​ចាប់​ពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដែលជា​រដូវ​បើក​នេសាទ​គឺ​ជនជាតិ​យួន​បាន​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ជាច្រើន​ប្រភេទ​ចាប់យក​ត្រី​តាម​អំពើ​ចិត្ត​។ ជាមួយគ្នានេះ​មន្ត្រីជលផល​ក្រោម​ការ​គ្រប់​គ្រង​​របស់លោក សេង ប៊ុន​ឈឿន បានធ្វើ​សកម្មភាព​ជំរិត​យកលុយ​ពី​ក្រុមអាជីវករ​ដឹកជញ្ជូន​ត្រី​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត​នានា​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​។ បញ្ហា​នេះ​លោក ណៅ ធួ​ក ដែលជា​អគ្គនាយក​រដ្ឋបាល​ជល​ផល​មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ប្រសិនបើ​គ្មាន​ពាក់ព័ន្ធ​ផលប្រយោជន៍​ជាមួយ​បុគ្គល សេង ប៊ុន​ឈឿន ។

ណៅ-ធួក​-420x288