ប្រជាពលរដ្ឋ នៅក្នុងស្រុកអូររាំង និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថាព្រៃឈើ ក្នុងមូលដ្ឋានរបស់ ពួកគាត់នៅតែ ប្រឈមនឹងការបំផ្លាញ ឥតឈប់ឈរ ជាពិសេសឈើប្រណីតនិង ឈើប្រភេទលេខ១ ស្ទើរតែវិនាសហិនហោច អស់ហើយ ។ មានឈ្មួញ២នាក់ ដែលល្បីល្បាញខាង ដឹកជញ្ជូនឈើប្រណីត ទៅស្រុកយួនតាម ច្រកដាក់ដាំគឺ ឈ្មោះ ហ៊ុន ជា និងឈ្មោះ លឹម ប៊ុណ្ណា ដោយក្នុង មួយថ្ងៃៗពួកគេដឹកជញ្ជូន ឈើតាមរថយន្ត ទៅលក់នៅស្រុកយួន មិនតិចជាង៦០ គ្រឿងនោះទេ ។ ប្រធានមន្ទីរបរិស្ថាន ខេត្តនិងមន្ត្រីការពា រឧទ្យានជាតិនិងដែន ជម្រកសត្វក្នុង ខេត្តមណ្ឌលគិរី សុទ្ធតែពាក់ព័ន្ធ នឹងបទល្មើសបំផ្លាញ ព្រៃឈើយ៉ាងពេញ បន្ទុក។
បទល្មើសបំផ្លាញព្រៃឈើក្នុងឧទ្យានជាតិកែវសីមាកំពុងកើតទ្បើងយ៉ាងពេញបន្ទុក ព្រោះអ្នកមានអំណាចនិងអ្នកមានលុយនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតទៅស្រុកយួនតាមច្រកដាក់ដាំខេត្តមណ្ឌលគិរីយ៉ាងអនាធិបតេយ្យ។ សមត្ថកិច្ចច្រកដាក់ដាំរួមមានគយ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចមិនដែលចាត់វិធានការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើប្រណីតខុសច្បាប់យកទៅលក់នៅប្រទេសយួននោះទេ។ បើនិយាយពីលោក អេង ប៊ុនហៀង អភិបាលខេត្តមណ្ឌលគិរីនិងលោក កែប កត់ ដែលជាមេរដ្ឋបាលព្រៃឈើខេត្ត ពួកគេគិតតែប្រមូលផលប្រយោជន៍ដាក់ហោប៉ៅប៉ុណ្ណោះ។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថាអ្នកមានលុយ អ្នកមានអំណាចបានបញ្ចុះបញ្ជូលឲ្យប្រជាពលរដ្ឋក្រីក្រយកម៉ាស៊ីនត្រង់ស៊ីន័រចូលព្រៃឧទ្យានជាតិកែវសីមា នៅព្រៃសហគមន៍ ដើម្បីកាប់ឈើប្រណីតនិងឈើប្រភេទលេខ១យកមកលក់ឲ្យពួកគេ។ បើតាមប្រភពពីក្រុមឈ្មួញមួយចំនួនបានឲ្យដឹងថាក្នុងមួយខែៗឈ្មោះ ហ៊ុន ជា ដែលជាសាច់ញាតិរបស់លោក ហ៊ុន សែន និងឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា បានចំណាយលុយរាប់សិបម៉ឺនដុល្លារក្នុងការសម្រួលដល់មុខរបរដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួនផ្តាច់មុខតាមច្រកដាក់ដាំ ខេត្តមណ្ឌលគិរី ៕