សកម្មភាពរបស់អង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍ​ធន​ធាន​ធម្មជាតិ​ខេត្ត​កំពត ​ចុះ​ទប់​ស្កាត់​ប​ទ​ល្មើស​ព្រៃ​ឈើ

កំពតៈ កាលពីពេលថ្មីៗនេះ ដោយមានការរៀបចំផែនការ និងទទួលបាន​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​ធនធាន​ធម្មជាតិ និង​ដោយ​សារ​​​ការ​​ស្អប់​​ខ្ពើម​​ចំពោះ​​ជន​ដែល​​​បំផ្លិច​បំផ្លាញ​​ធន​ធាន​​ធម្មជាតិ​របស់​រដ្ឋ​នោះ​​ ទើប​លោក ពេជ្រ គឿន ប្រធានស្នាក់ការ​ស្តីទី​អង្គការ​អភិរក្ស​ព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិប្រចាំខេត្តកំពតបាន​នាំកម្លាំង​របស់​អង្គការ​ចុះ​ឃ្លាំ​មើលការកាប់រុករានទន្ទ្រាន​ព្រៃ យកដីធ្វើជាកម្មសិទ្ធិ ក្នុង​ចំនុច​ឃុំត្រពាំងភ្លាំង និង​ដែនឧទ្យានជាតិព្រះមុនីវង្ស ក៏ប្រទះឃើញការ​ដឹកជញ្ជូនឈើ​ ចុះពីលើ​ភ្នំ។

ខណៈពេលនោះផងដែរ​ លោក ពេជ្រ គឿន ក៏បានរាយការណ៍ជូនលោក ហ៊ុន សុខា ប្រធានអង្គការអភិរក្សព្រៃឈើ និងធនធានធម្មជាតិ។ ក្រោយ​ពី​បាន​ទទួល​ការ​បញ្ជាពីថ្នាក់លើ​ លោកពេជ្រ គឿន​ ក៏បាន​ឃាត់ទុក​ និង​រាយ​ការណ៍​ទៅមន្ត្រីជំនាញបរិស្ថានដើម្បី​ប្រមូលយក​វត្ថុតាង​ ។

បន្ទាប់ពី ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មន្ត្រីជំនាញព្រៃឈើ ចុះទៅដល់ទីតាំងនោះលោក ពេជ្រ គឿន ក៏​បាន​ប្រគល់វត្ថុតាង និងឈ្មោះរបស់មេឈ្មួញឈើដុះស្លែ ជូន​ទៅ​មន្ត្រី​ជំនាញ​ ដែលមេឈ្មួញរូបនោះ​ត្រូវបានគេស្គាល់ឈ្មោះថា ក្អាត់ ហៅប្រុស មាននាទីជាមន្ត្រីនគរបាលខេត្តកំពត (នេះ​បើ​តាម​សម្តី​របស់​អ្នក​អូស​ឈើ​ម្នាក់​បានប្រាប់ឲ្យដឹង)។

បច្ចុប្បន្ននេះមន្ត្រីរបស់អង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ កំពុងបន្តសកម្មភាពឃ្លាំមើលថាតើ ឈ្មោះក្អាត់នេះបំរើនៅអង្គភាពណា ដើម្បីរាយការណ៍ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និង​លោក​ឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពតដើម្បីជ្រាបជាព័ត៌មាន និងចាត់​វិធានការទៅលើឈ្មោះក្អាត់ ហៅប្រុស នេះ​រួម​ទាំង​មេឈ្មួញ​៦ទៅ៧នាក់​ទៀត​ដែលកំពុងធ្វើសកម្មភាព ទៅតាមផ្លូវច្បាប់។

លោក ហ៊ុន សុខា ប្រធានអង្គការអភិរក្សព្រៃឈើ និង​អភិវឌ្ឍ​ធនធាន​ធម្មជាតិ​ ក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​មន្ត្រី​បរិស្ថាន និង​​នាយក​​ឧទ្យាន​ជាតិ​​​ព្រះមុនីវង្ស​ ដែល​បាន​ចាត់​វិធាន​ការ​ទាន់​ពេល​វេលា ចំពោះ​​បទ​ល្មើស​ធនធាន​​ធម្មជាតិ​ក្នុង​ដែន​ដី​របស់​លោក។

ចំពោះលោក អ៊ុក ឡាយ អភិបាលស្រុកទឹកឈូ គឺ​សម្ងំ​ស្ងៀម មិន​​ដែល​ឃើញ​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ធនធាន​ធម្មជាតិ​ក្នុង​​ដែន​ដី​​គ្រប់​គ្រង​​របស់​លោក​​ឡើយ​​ គឺ​រវល់​តែ​កាង​ដី​ព្រៃ​ធ្វើ​ជា​កម្ម​សិទ្ធិ​របស់​ខ្លួនទៅវិញ៕

1