ប្រជាពលរដ្ឋកំពុងប្រតិកម្មនឹង មេព្រៃ និងកម្លាំងទាហាន កងពល លេខ២ ដែលប្រើកម្លាំង របស់ខ្លួន បំផ្លាញ ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ និងចាប់តំណាង របស់ ប្រជាពលរដ្ឋ ដោយសាររឿង ទំនាស់ ដីធ្លី

សៀមរាបៈ ប្រជាពលរដ្ឋប្រមាណ៥៦២គ្រួសារ កំពុង ប្រតិកម្ម និងប្រមូលផ្តុំគ្នា ដើម្បីតវ៉ានឹងការ រុះរើបំផ្លាញ ទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋ និងចាប់តំណាង ប្រជាពលរដ្ឋ ដែលមាន ជាប់ពាក់ព័ន្ធនឹងរឿដីធ្លី នៅក្នុងភូមិចំបក់៣ដើម ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពីសំណាក់ មេព្រៃ និងទាហាន កងពលលេខ២ ដែលដីនោះ ត្រូវបានប្រជាពលេដ្ឋ ប្រាប់ឲ្យដឹងថា ដីនេះ មានការពាក់ព័ន្ធ ជាមួយនឹង ឯកឧត្តម ខេង សាម៉េត មន្ត្រីនគរបាលពាក់ផ្កាយ៣។

ក្រុមការងារសារព័ត៌មានយើងកំពុងតាមដាន និងផ្សាយពីព័ត៌មានលំអិត ជាបន្តទៀត…