លោក ​ម៉ឹង យូទ្បេង ​ប្រធា​នមន្ទី​រ​សាធារណ​ការខេ​ត្តកណ្តា​លយក​លុយ​ពីជញ្ជី​ងថ្លឹង​រថយន្ត​ដែល​ដឹក​ទំនិញ​ផ្ទុកលើស​ទម្ងន់

ក្រុមអា ជីវករ​និង​ប្រជា ពលរដ្ឋ​ដែល​ដឹក ទំនិញ​ឆ្លងកាត់​មុខ ​ស្នាក់ការ​ជញ្ជីង ​ថ្លឹង​រថយន្ត​នៅ​ ភូមិ​កំពង់ទួល  បាន​ឲ្យ​ដឹងថា​ ស្នាក់ការ​ជញ្ជីង​ ថ្លឹង​រថយន្ត​ នោះ​មិន​ខុសពី​កុង ត្រូលជជុះ​ទ្បើ​យ​ ។ កន្លងមក​ គេ​ឃើញ​ទីតាំង ​ជញ្ជីង​ចល័ត​ថ្លឹង ​រថយន្ត​នេះ​ត្រូវបាន ​ដកចេញ​ម្តង ​រួចទៅហើយ  ប៉ុន្តែ​ក្រោយមក ​មិនដឹង​ជា​យ៉ាងម៉េច ​នៅតែ​ឃើញ​ប្រជាពលរដ្ឋ ​និង​ក្រុម​អ្នក​ដឹកជញ្ជូន ​ទំនិញ​នៅតែ​ចូលទៅ​ បង់លុយ​ឲ្យ​មន្ត្រី​ដែល​ប្រចាំការ​ នៅ​ស្នាក់ការ​នោះ​ដូច​មុន​ដដែល ៗ​។

ប្រភពបាន​ឲ្យ​ដឹងថាជញ្ជីង​ថ្លឹង​រថយន្ត​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ម៉ឹង យូ​ទ្បេ​ង ដែលជា​ប្រធាន​មន្ទីរ ដោយមាន​មនុស្ស​ស្និទ្ធ​គាត់​មួយចំនួន​ជា​អ្នក​បំពេញ​តួនាទី​ក្នុងការ​ប្រមូល​លុយ​។ ជាក់ស្តែង​ទីតាំង ជញ្ជីង​ចល័ត​ថ្លឹង​រថយន្ត​នៅក្បែរ​ស្ពាន​៧​មករា​លើផ្លូវ​ជាតិ​លេខ​៣ ក្នុងភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​មិនដែល​ឃើញ​ថ្លឹង​រថយន្ត​ដែល​ដឹកទំនិញ​ផ្ទុក​លើស​ទម្ងន់​នោះទេ​។ ផ្ទុយទៅវិញ​គេ​តែងតែ​ឃើញ​រថយន្ត​ធំៗ​ផ្ទុកទំនិញ​លើស​ចំណុះ​មក​ឈប់​នៅមុខ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ ហើយ​ព្រូ​រថយន្ត​យកលុយ​ទៅ​ហុច​ឲ្យ​អ្នក​អង្គុយចាំ​នៅក្នុង​ស្នាក់ការ ។

សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្នាក់ការ​ជញ្ជីង​ថ្លឹង​រថយន្ត​ក្បែរ​ស្ពាន​៧​មករា ផ្លូវជាតិ​លេខ​៣ ភូមិ​កំពង់ទួល​នោះ គឺជា​មន្ត្រី​មកពី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល សហការ​ជាមួយ​មន្ត្រី​មកពី​ក្រសួង​និង​មន្ត្រី​មកពី​សាលាខេត្ត​ជា​អ្នកគ្រប់គ្រង​ចំណូល​ចំណាយ​។ ការពិត​ការដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ​គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​និង​ស្ពាន ប៉ុន្តែ​ជាក់ស្តែង​ពួកគេ​ឆ្លៀតឱកាស​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​បំផុត​។ ក្នុងនោះ​លោក ម៉ឹង យូ​ទ្បេ​ង ដែលជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល គឺជា​អ្នកទទួល​ផលប្រយោជន៍​ច្រើនជាងគេ​តាមរយៈ​ការប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ​៕

ម៉ឹង-យូឡេង-420x288