ប្រភពបានឲ្យដឹងថាឈ្មោះ ទៀ សុខា ជាមន្ត្រីយោធាពាក់ផ្កាយ២និងឈ្មោះ កាន់ កៅ ជាមន្ត្រីយោធាពាក់ផ្កាយ១បានឃុបឃិតគ្នាកាងក្រុមឈ្មួញរកស៊ីនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់ចូលតាមច្រកកំពង់ផែក្នុងខេត្តព្រះសីហនុយ៉ាងគគ្រឹកគគ្រេងគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប ។ ជាពិសេសឈ្មោះ កាន់ កៅ គឺជាមេឈ្មួញនាំចូលប្រេងសាំងគេចពន្ធជាយូរឆ្នាំមកហើយ ចំណែកលោក ទៀ វិញ ដែលជាមេបញ្ជាការយោធាជើងទឹកធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះបទល្មើសដែលកើតទ្បើងនៅលើផ្ទៃសមុទ្រ។ ដូច្នេះលោក ទៀ បាញ់ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោក ប៉ុល សារឿន ដែលជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវចាត់វិធានការជាបន្ទាន់ ។
ប្រភពពីមន្ត្រីយោធាជើងទឹកក្នុងមូលដ្ឋានរាមបានឲ្យដឹងថាឈ្មោះ ទៀ សុខា ជាមន្ត្រីយោធាពាក់ផ្កាយ២ត្រូវជាក្មួយរបស់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាកូនប្រុសរបស់ ទៀ វិញ មេបញ្ជាការយោធាជើងទឹក។ ចំណែកមន្ត្រីយោធាឈ្មោះ កាន់ កៅ ត្រូវបានគេដឹងថាពាក់ផ្កាយ១ហើយជាមេឈ្មួញរកស៊ីនាំចូលប្រេងគេចពន្ធតាមដែនសមុទ្រដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ព្រោះមានការឃុបឃិតពីសមត្ថកិច្ចគ្រប់ស្ថាប័ន។
បទល្មើសលើផ្ទៃសមុទ្រដូចជាការនាំចូលប្រេងសាំងគេចពន្ធទំនិញគេចពន្ធ និងទំនិញខុសច្បាប់ត្រូវគេដឹងថាជាប្រភពចំណូលដ៏សំខាន់របស់មន្ត្រីយោធាឈ្មោះ ទៀ សុខា និងឈ្មោះកាន់ កៅ ។
ប្រភពព័ត៌មានពីមន្ត្រីយោធាជើងទឹកមូលដ្ឋានសមុទ្ររាមបានឲ្យដឹងថាឈ្មោះ កាន់ កៅ ជាមន្ត្រីយោធាពាក់ផ្កាយ១ទទួលបន្ទុកផ្នែកគណនេយ្យកងទ័ពជើងទឹកក្រោមការតែងតាំងរបស់លោក ទៀ វិញ។ ចំណែកឈ្មោះ ទៀ សុខា ជាមន្ត្រីយោធាពាក់ផ្កាយ២មានតួនាទីជាប្រធានផ្នែកសន្តិសុខលំហសមុទ្រ ហើយអាងអំណាចឪពុករបស់ខ្លួនឈ្មោះ ទៀ វិញទើបហ៊ានឃុបឃិតជាមួយឈ្មោះ កាន់ កៅ រកស៊ីនាំចូលប្រេងសាំងគេចពន្ធព្រមទាំងកាងក្រុមឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់បំផ្លាញចំណូលពន្ធរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ។ បើនិយាយពីរចនាសម្ព័ន្ធយោធាជើងទឹក គឺភាគច្រើនជាសែស្រទ្បាយរបស់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ៕