មន្តី្រ​គយច្រក​ទ្វេភាគី​ឡា​បាខេបង្ខំ​ឲ្យ​ប្រជាពល​រដ្ឋដែល​ដឹក​ទំនិញ​ចូល​ទៅ​លក់ប្រទេស​យូនត្រូវបង់​លុយដោយ​គ្មានវិក្ក​យប​ត្រ

ខេត្តមណ្ឌលគិរី ៖ ប្រភពពី​អ្នក​រក​ស៊ី​​ដឹក​ទំ​និញចូលទៅលក់ប្រទេសយូន គ្រាន់តែ​រថយន្ត​តូចៗ ដឹក​ផ្លែឈើ ដឹក​ជ័រទឹក ដឹក ដើម​ឬ​ស្សី នឹង ដំឡូង គឺ​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចាប់ពី ១០​ម៉ឺន​រៀល រហូត ២០​ម៉ឺន​រៀល ឯណោះ ចំពោះ​មន្ត្រី​គយ ដោយ​គ្មាន​ចេញវិក្កយបត្រ​អី​ទេ ក្នុងនោះ​ផងដែរ ក្រៅពី​មន្ត្រី​គយ នៅមាន ប៉ូលិស​ព្រំដែន ប៉ូលិស​សេដ្ឋកិច្ច មន្ត្រី​កាំកុងត្រូល គយ​ចល័ត ថែម​ទៀតផង គ្រាន់តែ​អោយ​លុយ បាន​ឆ្លង​ហើយ តែបើ​គ្មាន​លុយ​បង់ តាម​ការតម្រូវ​ទេនោះ នឹង​ជួបលំបាក ​។​
ម​ន្ត្រី​​សា​ខា​គយ​​និង​​រដ្ឋា​ករ ប្រ​ចាំ​ការ​នៅ ​ច្រក​ទ្វេ​ភា​គី​​ឡា​​បា​​ខេ ដែល​មាន​​ទី​តាំង ស្ថិត​នៅ​ក្នុង​​ស្រុក​​កែវ​​សីមា រង​​ការ​ចោទ​ប្រ​កាន់​ថា ជំ​រិត​ទារ​លុយ​​ពី​​អ្នក​រក​ស៊ី​​ដឹក​ទំ​និញ តាម​តែ​​អំ​ពើ​​ចិត្ត ខណៈ​ដែល​​អ្នក​រក​ស៊ី ដឹក​ទំ​និញ​​កំ​ប៉ិច​កំប៉ុក ទៅ​ប្រទេស​វៀតណាម រកតែ​ប្រាក់ចំណេញ​មិនឃើញ​។ ជាពិសេស​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​កែវ​សីមា និង​អ្នក​ប្រក​បរបរ ដឹកទំនិញ​បន្តិចបន្តួច ឆ្លងទៅ​ប្រទេស​វៀតណាម នាំគ្នា​លើ​ឡើង​ថា បច្ចុប្បន្ន​ការប្រកប​របរ​នេះ មិនបាន​ធ្វើអោយ ជីវភាព​ពួកគាត់ ប្រសើរ​នេះ​ទេ ដោយសារ​ការយកពន្ធ​ថ្លៃ​ខុសធម្មតា គ្មាន​វិក្កយបត្រ​ត្រឹមត្រូវ ពី​មន្ត្រី​គយ ដែល​ប្រចាំការ​នៅ​ច្រក​ឡា​បា​ខេ​។ជុំវិញ​ព័ត៌មាន​ខាងលើ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តមណ្ឌលគិរី មិនអាចទំនាក់ទំនងបានទូរសព្វ័ចូលគា្មនអ្នកទទួល​៕

a47