ខេត្ត​ព្រះវិហា​រ​នៅ​ស្រុ​ករវៀ​ង​កំពុ​ង​ធ្វើអាជីវក​ម្មរ៉ែមាស​យ៉ាង​អាណា​ធិបតេយ្យ​ដោយគ្មាន​ច្បាប់អ​នុញ្ញាត?

សេចក្តី​រាយ​ការ​ណ៏​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀតថា  ឈ្មួញ​ដែល​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស នៅ​តំបន់ភ្នំ​បាក់ អណ្តូង​មាស ចំបក់​មាស មាន​មិន​ក្រោម​១៣​ម្ចាស់​ឡើយ ហើយ​ក្រុម​ទាំងនោះ វាយ​ម្សៅ​គីមី​យក​រ៉ែ​មាស​គឺ​គ្មាន​ច្បាប់​អ្វី​ឡើយ គឺជា​ក្រុម​លួច​ចូលធ្វើ​សកម្មភាព ដោយ​មាន​ការឃុបឃិត​គ្នា​ជាមួយនឹង​សមត្ថកិច្ច នៅក្នុង​ខេត្តព្រះវិហារ​ដែល​នៅ​ពី​ក្រោយខ្នង ក្នុង​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​។​

ប្រភពពី​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ឃុំ​រមទម​បាន​ឲ្យ​ដឹងថា រយៈពេល​២​ទៅ​៣​ខែ​កន្លងមកនេះ ក្រុម​ឈ្មួញ​មកពី​អាមេរិក មកពី​ភ្នំពេញ និង​មកពី​ខេត្តសៀមរាប បាន​សម្រុក​យក​គ្រឿងចក្រ និង​ម៉ាស៊ីន​រាវរក​រ៉ែ​មាស រួមទាំង​សម្ភារៈ ចូលទៅ​ដាក់ និង​វាយ​ថ្នាំ​ម្សៅ​គីមី ដើម្បី​យក​មាស​នៅ​ដីឡូត៍​ទំនេរ​មួយកន្លែង​លេខ​៥០២ នៅ​ចំណុច​អណ្តូង​មាស ចំបក់​មាស និង​នៅ​ភ្នំ​បាក់ ជាពិ​សេស​​នៅលើ​ចង្កេះភ្នំ​លុង​តែម្តង​។ ប្រភព​ដដែល​បាន​ពន្យល់​ឲ្យ​ដឹងថា សកម្មភាព​វាយ​ម្សៅ​គីមី​ជីក​រ៉ែ​មាស និង​យក​រ៉ែ​មាស​បាន​កើតឡើង យ៉ាង​ពេញបន្ទុក​នៅ​ចំណុច​លើ​ភ្នំ​លុង  និង​តំបន់​អូរ​តា​ខៀវ អណ្តូង​បារាំង ភ្នំ​បាក់ ដែល​ស្ថិតនៅក្នុង​ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ  ដោយ​គ្មាន​ខ្លាចរអា​ផ្លូវច្បាប់​ឡើយ​។​

ជុំវិញ​ការធ្វើ​អាជីវកម្ម​ជីក​រ៉ែ​មាស​នៅ​ទីតាំង​ខាងលើ លោក ឯ សារូ អភិបាលស្រុករ​វៀង​បាន​ថ្លែង​ការពារ​ខ្លួន​ថា កន្លងមក​លោក​បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់ស្រុក​ចុះ​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ជាច្រើនលើក​ច្រើនសា ប៉ុន្តែ​ការចុះ​បង្ក្រាប​ខាងលើ​គ្មាន​ប្រសិទ្ធភាព​នោះទេ​។

​សកម្មជន​បរិស្ថាន​បាន​លើកឡើងថា បើ​មាន​ករណី​វាយ​ម្សៅ​គីមី ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ ដើម្បី​ចម្រាញ់​យក​មាស​ពិតមែន គឺជា​ការខុសច្បាប់​ទាំងស្រុង និង​មិនអាច​អត់ឱន​អោយបាន​ឡើយ ដូច្នេះ​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​ ​៕

a58