ប៉ោយប៉ែត៖ផ្លូវដែលពលរដ្ឋ បានអះអាងថា លក់នោះចំណុចពីផ្សារ រ៉ាចាស់ក្បែរភូមិអង្គការគ្រួសា រថ្មីស្ថិតក្នុងភូមិក្បាលស្ពាន ១សង្កាត់និង ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមាន ជ័យ ។
ភាពស្មុកស្មាញ មួយចំនួននៅក្រុងប៉ោយប៉ែត បានកើតមានជាបន្តបន្ទាប់ ដោយសារពួក មន្ត្រីមុខលុយឃុបឃិត គ្នាជាលក្ខណៈប្រពន្ធ័យក ផ្លូវសាធារណៈ របស់រដ្ឋ ទៅលក់ឲ្យ ពួកឈ្មួញ ដើម្បីធើ្វអាជីវ កម្ម ។
ប្រភ ព ពីអតិតមន្ត្រី សុរិយោដី ស្រុកអូរជ្រៅម្នាក់ បានឲ្យដឹងថាពាក់ពន្ធ័ និងករណីខាងលើថា ផ្លូវចំណុចអង្គការគ្រួសារថ្មី ក្រុងប៉ោយប៉ែតយោង បើតាមប្លង់ មេដែលមានទទឹង ទំហំ២០ម៉ែត្រហើយផ្លូវខាងលើ ត្រូវបានគេរំលោភយក ជាបន្តបន្ទាប់បច្ចុប្បន្ន ធើ្វជាលំនៅដ្ឋានជួលអស់ហើយ។ ជាការពិតណាស់កំឡុងពេលថ្មីៗនេះដីនៅចំណុចផ្លូវខាងលើមានតម្លៃកប់ពពកបញ្ហានេះបានជាត្រូវក្រុមឈ្មួញមានឳកាសលួចសហការជាមួយមន្ត្រីមូលដ្ឋានដែល បានឃុបឃិតជាមួយគ្មាលក់ធើ្វអាជីវកម្មកេងចំណេញលើសម្បត្តិសាធារណរបស់រដ្ឋបង្កឲ្យបាត់បង់ផលប្រយោជន៏រួមយ៉ាងច្រើន ។
ជាក់ស្តែងកម្ចាស់សំណង់អាងទឹកដែលបានអភិវឌ្ឍន៏ប៉ះចំដីផ្លូវខាងលើធ្លាប់បានឲ្យដឹងថាកាលពីកន្លងទៅពួកគាត់ពិតជាធើ្វអាងហែលទឹកមែនទំហំបណ្តោយ៤០ម៉ែត្រនិងទទឹង១៥ម៉ែត្រអាងនោះបានប៉ះពាល់ដីចំណីផ្លូវចំនួនតែ០២ម៉ែត្រ។ប្រភពបានបន្តទៀតថាដីដែលលោកធើ្វអាងទឹកនោះគឺបានទិញតពីប្រជាពលរដ្ឋដែលរស់នៅលើដីផ្លូវម្ចាស់សំណង់ដដែលបានបញ្ជាក់ថាការធើ្វអាងទឹកនេះបានដោយប្រើរូបនម្តខ្ចីដីរដ្ឋបណ្តោះអាសន្នលោកថា៖ពេលណារដ្ឋត្រូវការគឺកាត់ដីនោះប្រគល់ឲ្យទៅរដ្ឋវិញនេះជាការលើកឡើងរបស់ម្ចាស់សំណង់ខាងលើ។បើទោះជាបែបនេះក្តីពលរដ្ឋជុំវិញផ្លូវដើមពុទ្រាបានចោទអាជ្ញាធរថាឃុបឃិតជាមួយមន្ត្រីជំនាញប្រើរូបមន្តបណ្តោះអាសន្នដើម្បីបន្លំភ្នែកពួកគាត់តែប៉ុណ្ណោះ។
ជាការពិតណាស់ប្រជាពលរដ្ឋមួយចំនួនធំនៅក្រុងប៉ោយប៉ែតបានអស់ជំនឿលើមន្ត្រីអាជ្ញាធរក្រុងជាពិសេសប្រធានការិយាល័យសុរិយោដីតែម្តងព្រោះមន្ត្រីទាំងនេះមិនគិតគួរពីផលប្រយោជន៏រួមនោះទេ។ប្រជាពលរដ្ឋបានលើកឡើងទៀតថាសូម្បីតែដីផ្លូវសាធារណៈក៏សាលាក្រុងអនុញាតិឲ្យក្រុមហ៊ុនធើ្វអាងទឹកនិងសង់លំនៅដ្ឋានធើ្វបន្ទប់ជួលបិទផ្លូវជិតមិនឲ្យពលរដ្ឋធើ្វចររាចរទៅមកបាន។ជាការកត់សម្គាល់ក្រៅតែពីដីចំណុចផ្លូវដើមពុទ្រានោះអាជ្ញាធរបានឃុបឃិតគ្នាជាមួយមន្ត្រីយោធាម្នាក់ចំណុះឲ្យការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃបានចាក់ដីរំលោភយកអូរផ្លូវទឹកនៅចំណុចភូមិអូរជ្រៅខាងក្រោយអាហារដ្ឋានអង្គរជាយដែនរបស់លោកទៀចាងកាលពីថ្មីៗនេះផងដែរ ។
លោកអភិបាលក្រុងប៉ោយប៉ែតង៉ោម៉េងជ្រួនដែលគេឯងដាក់ងារថាជាឈ្មួញដីនោះលោកធ្លាប់ប្រាប់ថារឿងគេធើ្វអាងទឹកនៅក្បែរអង្គការគ្រួសារថ្មីនោះសាលាក្រុងពិតជាមិនបានដឹងទេលោកបន្តទៀតថារឿងនេះប្រហែលជាម្ចាស់សំណង់គេមិនទាន់បានសុំច្បាប់ទេដឹងឬថាលិខិតនោះពុំទាន់ធ្លាក់លើដៃលោក ។