អង្គភាពប្រឆាំងអំពើពុករលួយមិនទាន់បានស៊ើបអង្កេតបញ្ហាតុលាការខេត្តក្រចេះធ្វើការដោះលែង ពិន ហ៊ាង និង បក្សពួកក្នុងករណីបាញ់សម្លាប់លោក តាំង ទ្រី អ្នកសារព័ត៌មាន

ខេត្តក្រចេ៖ ក្រោយពីព្រឹត្តិការណ៏ដ៏សាហាវដែលបាញ់សម្លាប់អ្នកកាសែតនៅចំណុចត្រពាំងត្រាចផ្លូវទូលពន្លែច្រកចូលទៅភូមិជួរក្រាំង ឃុំឃ្សឹម ស្រុកស្នូល ខេត្តក្រចេះ សមត្ថកិច្ចមិនទាន់បានវែកមុខអ្នកនៅពីក្រោយខ្នងក្នុងករណីឃាតកម្មបាញ់សម្លាប់លោកតាំង ទ្រី​ អ្នកសារព័ត៌មានប្រជាធិបតេយ្យសេរីនោះទេ។

សកម្មភាពឃោឃៅដ៏អប្រិយរបឃាតកដៃដល់និងអ្នករួមគំនិតត្រូវបានសមត្ថកិច្ចប៉ូលីសព្រហ្មទណ្ឌស្នងការដ្ឋានកណ្តាលយុត្តិធម៌ខេត្តក្រចេះស៊ើបអង្កេតកំណត់មុខសញ្ញាបានចាប់ខ្លួនទាន់ពេលវេលាក្នុងករណីនោះចាប់ខ្លួនបានបីនាក់បញ្ជូនទៅតុលាការនៅថ្ងៃទី១១ រំលងអធ្រាតខែ ១០ ឆ្នាំ ២០១៤ ក្នុងនោះមានឈ្មោះ ពិន ហ៊ាង ម្ចាស់រថយន្តនិងភក្តីម្ចាស់កាំភ្លើងខ្លីម៉ាក់ឡុកបាញ់គ្រាប់កាហាប្រាំបួនហើយអ្នកដៃដល់គឺឈ្មោះឡា រុង (ហៅ រស់) ។

បន្ទាប់ពីសមត្ថកិច្ចប៉ូលីសព្រហ្មទណ្ឌប្រគល់ខ្លួនអ្នកទាំងបីដល់ដៃតុលាការដើម្បីចាត់វិធានការណីតាមផ្លូវច្បាប់រូចមកមិនទាន់បានរយៈពេល២ខែផង ទើបឃើញមានការដោះលែងជនជាប់ចោទចំនួន២រូបគឺឈ្មោះពិន ហ៊ាង អតីតប៉ូលីសស្រែឈូក និងឈ្មោះ ភក្តីមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលជាម្ចាស់កាំភ្លើង។

គួរបញ្ជាក់ផងដែរឈ្មោះ ពិន ហ៊ាង ក្រោយពីតុលាដោះលែងឲ្យរួចចេញពីពន្ធធនាគារវិញធ្វើអ្នកស្រុកនៅភូមិជូក្រាំងភ័យខ្លាចយ៉ាងខ្លាំងដោយឃើញឈ្មោះ នោះចេញពីគុកដោយស្រួលៗពេក បើតាមសម្តីអ្នកភូមិនោះបានិយាយថា ពួកគាត់រស់នៅកន្លែងនេះមិនសូវបានសុខទេពីព្រោះឈ្មោះ ហ៊ាង នោះកន្លងមកដើរបង្កសកម្មភាពបាញបោះផ្អើលពីភូមិគ្មានសមត្ថកិច្ចឬអាជ្ញាធរណាមកបង្រ្កាបសោះឡើយ។

ទើបឃើញមុខពេលបាញ់អ្នកកាសែត​ប្រហែលជាកន្លះខែប៉ុណ្ណោះ បានឃើញប៉ូលីសប៉ុស្តិ៍មកធ្វើកំណត់ហេតុមិនឲ្យបាញ់បោះទៀត ប៉ូលីសមិនចាត់វិធានការណ៏ទៅលើក្រុមនេះទេ។​

បន្ទាប់មកទើបក្រុមនេះបានប្រព្រឹត្តអំពើសាហាវបានបាញ់សម្លាប់អ្នកកាសែតឈ្មោះ តាំង ទ្រី ដែលជាអ្នកប្រម៉ាញ់រឿងបទល្មើសឈើប្រណិតរបស់ឈ្មួញទុច្ចរិតដ៏មានអំណាច។

ដូចនេះពួកខ្មុំជាប្រជាពលរដ្ឋនៅក្នុងឃុំឃ្សឹម ស្រុកស្នូល ខេត្តក្រចេះ ជាពិសេសភូមិជូក្រាំងតែម្តង និងក្រុមអ្នកសែតទាំងអស់នៅភូមិសាស្រ្តស្រុកស្នូលខេត្តក្រចេះសូមអំពាវនាវដល់លោក ឱម​ យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមេត្តាចាត់វិធានការណ៏ស៊ើបអង្កេតដល់តុលាការខេត្តក្រចេះក្នុងករណីដោះលែងឈ្មោះ ហ៊ាង និង ភក្តីក្នុងករណីបាញ់សម្លាប់អ្នកកាសែត។

សូមបញ្ជាក់ផងដែរថាក្រោយពី លោក ធី សុវណ្ណថាល មកទទូលដំណែងជាព្រះរាជាអាជ្ញាតុលាការខេត្តក្រចេះបានធ្វើសមកម្មភាពប្រឆាំងបទល្មើសបានករណីប៉ុន្តែអ្នកសារព័ត៌មានយើងបានលើកយកបីករណីមកនិយាយ ទី១ បង្រ្កាបបានរថយន្តដឹកឈើក្រហមក្តាចាស់ៗធ្វើផ្ទះចំនួន៣គ្រឿងបាញ់ផ្អើលភូមិព្រៃទទឹងចំណុចផ្លូវទទួលពន្លៃ ភូមិឃ្សឹម ស្រុកស្នូល ខេត្តក្រចេះ ផ្អើកអ្នកស្រុកច្រឡំថាជាចោរប្លន់អ្នកភូមិ រហូតដល់អ្នកកូនខ្ចីភ័យទាស់រាប់ថ្ងៃ។

ទី២បង្ក្រាបគ្រឿងញៀននៅស្រុកស្នូលបាន១ករណីចាប់ខ្លួនបានចំនួន៣នាក់គឺឈ្មោះ ជេង អុន គន្ធា និង ឈូន រះ ឃុំខ្លួនដាក់គុកបានចំនួន២ខែទើបដោះលែង ឲ្យក្រៅឃុំវិញ ដោយអ្នកទាំងនោះចាយវាយបា្រក់អស់ទឹកប្រាក់ចំនួនពី​៤០០០ដុល្លា ទៅ ៨០០០ដុល្លាសំរាប់ហូបចុក្នុងគុកនេះតាមសំដី​ជេង អូន ទី ក្រុមព្រះរាជអាជ្ញាបើយុទ្ធនាការធ្វើសមកម្មភាពបង្រ្កាបរថយន្តដឹកឈើប្រណិតនៅភូមសំបួ ឃុំស្វាយជ្រះ ស្រុកស្នូល ខេត្តក្រចេះ បានបាញ់រះធ្វើឲ្យប្រជាពលរដ្ឋរងបួសគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។

a33