កំពង់ចម្លងដរក្រចាប់លើ ស្ថិតនៅភូមិក្រចាប់លើ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង លោក ស៊ុន ផល្លី ដែលជាម្ចាស់ដរជាប់កុងត្រាជាមួយមេឃុំ អភិបាលស្រុក និងអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម អ៊ុង សាមី អនុញ្ញាតឱ្យលោក ស៊ុន ផល្លី ធ្វើអាជីវកម្មរយៈពេលប្រាំឆ្នាំ ក្នុង១អាណត្តិ បានឱ្យអ្នកយកព័ត៌មានយើង ដឹងថា ការធ្វើអាជីវកម្មរបស់លោក ទើបតែប្រព្រឹត្តទៅបានរយៈពេលជាងមួយឆ្នាំ ខណៈដែលលោក ស្រេង វ៉ន ព្យាយាមទូរស័ព្ទគំរាមទារលុយបង់សេវាក្រៅប្រព័ន្ធរតនាគារ ជាញឹកញាប់ទៅលោក ស៊ុន ផល្លី ម្ចាស់អាជីវកម្មរត់ មិនរួចសេវាបង់ក្រៅប្រព័ន្ធនេះមិនបានបង់លុយឱ្យទៅលោក ស្រេង វ៉ន បានគំរាមមកលើលោក ស៊ុន ផល្លីថា បើឯង មិនឱ្យលុយអញ អញនិងយកកំពង់ចម្លងឯងមកដាក់ដេញថ្លៃសារជាថ្មី ។
ក្រោយមកមានសេចក្តីប្រកាសពីសាលាខេត្តព្រៃវែង យកដរចម្លងរបស់លោក ស៊ុន ផល្លី មកដាក់ដេញថ្លៃ មែន ក្នុងចំណោមកំពង់ដរប្រាំ-ប្រាំមួយកន្លែង ដែលជាប់កុងត្រាទទួលស្គាល់ពីឃុំ-ស្រុក-ខេត្ត ដូចលោកដែរ ពុំបាន យកមកដាក់ដេញថ្លៃទេ ។ ទោះបីជាមានការទទួលស្គាល់ និងគាំទ្រពីលោកមេឃុំ និងលោកអភិបាលស្រុកក៏ដោយ ។
ឃើញភាពអយុត្តិធម៌សម្រាប់ខ្លួនលោក ស៊ុន ផល្លី បានដាក់ពាក្យបណ្តឹងទៅសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្តេចជួយធ្វើអន្តរាគមន៍ដល់រូបលោក ដោយទទួល ភាពអយុត្តិធម៌ខ្លាំងពេក ។
ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ក្រោយពីបានទទួលពាក្យបណ្តឹងក៏បានចេញលិខិតអន្តរាគមន៍មួយច្បាប់ ដែលមានលេខ ១៥២០ ខន/០១៤ ផ្ញើជូនលោកអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ឱ្យជួយសម្រួលឱ្យម្ចាស់ អាជីវកម្មកំពង់ចម្លងបានធ្វើអាជីវកម្មគម្រប់ប្រាំឆ្នាំ ចាំយកមកដាក់ដេញថ្លៃឡើងវិញ ។
ទោះបីមានលិខិតអន្តរាគមន៍ពីខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ដែលចេញដោយ ឯកឧត្តម ហូ សិទ្ធី នាយខុទ្ទកាល័យយ៉ាងណាក៏ដោយក៏សាខាខេត្តព្រៃវែង នៅតែយកកំពង់ចម្លងក្រចាប់លើមកដាក់ដេញថ្លៃឱ្យខានតែ បាន ។ បញ្ហាទាំងអស់នេះកើតឡើងដោយសារលោក ស៊ុន ផល្លី មិនព្រមបង់លុយដាក់ហោប៉ៅលោកស្រេង វ៉ន ក្រៅប្រព័ន្ធថវិកាជាតិ (Sic) ៕