លោក​ នូ ផេង ​ប្រធាន​មន្ទីរធ​ម្មការ​ខេត្តពោធិ៍​សាត់ប្រ​ព្រឹត្តអំ​ពើពុករ​លួយនិង​បក្ខពួកនិ​យម

​ មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ ផេង ដែលជា​ប្រធាន​មន្ទីរ​តែម្តង​។ ប្រាក់​ដែល​គេ​កេងប្រវ័ញ្ច​នោះ​មានដូច​ជា ប្រាក់​នៃ​ជំពូក​៦០ ជំពូក​៦២ និង​ជំពូក​៦៤ ហើយ​អំពើពុករលួយ​គួរ​ឲ្យ​ស្អប់ខ្ពើម គឺ​ការ​បើក​​យក​ប្រាក់ខែ​មន្ត្រី​កិច្ចសន្យា​ខ្មោច​យ៉ាងតិច​២២​នាក់​ក្នុងចំណោម​មន្ត្រី​កិច្ចសន្យា​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​២៨​នាក់​សម្រាប់​ឆ្នាំ​២០១៤​ជាដើម​។ អំពើពុករលួយ​របស់​លោក នូ ផេង និង​បក្ខពួក​មាន​ច្រើន​លើសពី​អ្វីដែល​រៀបរាប់​ត្រួសៗ​ខាងលើនេះ​ដូច្នេះ​លោក មិន ឃិន ត្រូវ​ចាត់​វិធានការ​ស​លើ​មន្ត្រី​ពុករលួយ​ទាំងនោះ​តាមច្បាប់។អំពើពុករលួយលោក នូ ផេង ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តពោធិ៍សាត់ ព្រមទាំង​បក្ខពួក​បាន​ប្រព្រឹត្ត កំពុង​ត្រូវបាន​ក្រសួង​ធម្មការ​និង​សាសនា​ដែលមាន​លោក មិន ឃិន ជា​រដ្ឋមន្ត្រី​ចាត់វិធានការ​ស៊ើបអង្កេត​។ ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​លោកស្រី កែវ សុធា​រី អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ក្រសួង​ធម្មការ​បាន​ចុះទៅ​ស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ​ដែល​កើត​ទ្បើង​នៅក្នុង​មន្ទីរ​ធម្មការ​ខេត្ត​ពោ​ធិ៏​សាត់​។ លោកស្រី កែវ សុធា​រី ត្រូវបាន​គេ​ដឹងថា​ជា​ម្តាយមីង​របស់លោក ពេជ្រ ចន្ថា ដែលជា​ប្រធានការិយាល័យ​ធម្មការ​ខេត្តពោធិ៍សាត់ ហើយ​ជាម​ន្ត្រី​ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។នៅពេល​ចុះទៅ​ស៊ើបអង្កេត​នោះ​លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​បាន​កោះហៅ​ឈ្មោះ ពេជ្រ ចន្ថា ប្រធានការិយាល័យ​រដ្ឋ​បាល​មន្ទីរ​ធម្មការ​ខេត្ត និង​លោក រ៉ុ​ន សុភា​រិ​ន អនុប្រធាន​មន្ទីរ​ទៅ​សាកសួរ​នៅក្នុង​សណ្ឋាគារ​ភ្នំពេញ ដើម្បី​ឲ្យ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​រឿងអាស្រូវ​ពុករលួយ​។ ចំណាត់ការ​របស់​ក្រសួង​ធម្មការ​បែបនេះ​បានធ្វើ​ឲ្យ​មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​ត្រេកអរ​យ៉ាងខ្លាំង ព្រោះ​សង្ឃឹមថា​លោក នូ ផេង ជា​ប្រធាន​មន្ទីរ​និង​បក្ខពួក​ជាពិសេស​លោក ពេជ្រ ចន្ថា មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ​។ ជាមួយគ្នានេះ​គេ​សង្ឃឹម​ថា អ្នកស្រី កែវ សុធា​រីនឹង​មិន​ការពារ​ក្មួយប្រុស​របស់ខ្លួន​ឈ្មោះ​ពេជ្រ ចន្ថា ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​នោះ​ទ្បើ​យ​។

a59