ប៉ូលីស​ស្រុក​កោះ​កុង ​ឃាត់​ខ្លួន​ក្រុមជន​ឆបោក​ចំនួន ​៤នាក់​ និង​លុយ​ជាច្រើនទៀត

ខេត្តកោះកុង ៖នគរបាល​ស្រុក​កោះកុង បាន​ឲ្យ​ដឹងថា ក្រុម​ជនដើរ​ឆបោក​ទាំង ៤​នាក់​នោះ រួមមាន​១-​ឈ្មោះ​ឡេ តឹង​លឹ​ត ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជា​ជនជាតិ​វៀតណាម ២-​ឈ្មោះ វីន ង៉ុ​កថា​ញ់ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជា​ជនជាតិ​វៀតណាម ៣-​ឈ្មោះ វៀង វ៉ាន​ម៉ាន់ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជា​ជនជាតិ​វៀតណាម និង​ទី​៤-​ឈ្មោះ វៀង យ៉ុង​ទ្រោ​យ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជា​ជនជាតិ​យួន ។​ក្រុម​​ជន​ដើរ​​ឆ​បោក ប្រ​ជា​ពល​រដ្ឋ ដោយ​​យក​​មាស​​ក្លែង​ក្លាយ ធ្វើ​​ស​កម្ម​ភាព​​បោក​ប្រាស់ អា​ជីវ​ករ​​លក់​ដូរ​​មួយ​ចំ​នួន បាន​​លុយ​​ជាង ៨​​ម៉ឺន​​បាត និង​លុយ​​ដុ​ល្លារ ១៧០​០​​ដុ​ល្លារ ត្រូវ​បាន​​ក​ម្លាំង​​នគរ​បាល ស្រុក​​កោះ​កុង ឃាត់​ខ្លួន​​បាន ៤​នាក់ កាលពី​វេលា​ម៉ោង ១៣​និង​៥០ នាទី ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅ​ស្រុក​កោះកុង លើ​ដង​ផ្លូវជាតិ​លេខ​៤៨​។​ ​ចំណែក​ជនរងគ្រោះ មានឈ្មោះ យី​វ ស្រី​កែវ ភេទ​ស្រី អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១ ឃុំ​កោះ​ការ​ពិ ស្រុក​កោះកុង ខេត្ដ​កោះកុង មានមុខរ​បរវេ​លុយ​តាម​វី​ង​។ ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង ៤​នាក់ សមត្ថកិច្ច បាន​ដក​រថយន្ដ កាមរី​មួយគ្រឿង មាស​ក្លែង​កាយ ១​ដុំ ប្រាក់​បាត ជាង ៨​ម៉ឺន​បាត ប្រាក់​ដុល្លារ ចំនួន ១៧០០​ដុល្លារ និង​សម្ភារៈ មួយចំនួនទៀត​៕

W@t-1501-384x288