ការដ្ឋានលោកឡុច​ច័ន្ទណា​រិទ្ធបាក់ដីភ្នំ​សង្កត់​គ្រឿងច​ក្រកាយ​ថ្មភ្នំកប់​ស្លាប់​មនុស្ស​២នាក់​ទាំងវេទ​នាបំផុ​ត

កំពង់ឆ្នាំង ៖ ​សមត្ថកិច្ច​ដែល​ចុះទៅពិនិត្យ​កន្លែង កើតហេតុ​ឱ្យដឹងថា ថៅកែ​ការដ្ឋាន​កិន​ថ្ម លោ ក​ឡុច ច័ន្ទ​ណា​រិទ្ធ ឱ្យ​ជនរងគ្រោះ ឈ្មោះ​សៅ ប៊ុន​នឿន​និង ឈ្មោះ​ផុន សុ​ផែន ទៅ​កាយ​ដី​ភ្នំ​នៅ​ទីនោះ​ដើម្បី​យក​ថ្ម ។​

​ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព កាយ​ដី​ភ្នំ​ស្រាប់តែ​ដី​នៅ​ខាងលើ​មាន កម្ពស់​ជាង​១០​ម៉ែត្រ​ក៏​បាន​បាក់​សង្កត់ លើ​គ្រឿងចក្រ​ជិតឈឹង​បណ្តាលឱ្យ​ដី​កប់ ទាំង​គ្រឿងចក្រ​ទាំង​មនុស្ស​ស្លាប់​តែម្តង ។​

តៃកុង ២​នាក់​បាន​ស្លាប់​នៅក្នុង​គ្រឿងចក្រ​កាយ​ដី (​អេស្កាវ៉ាទ័រ​) បន្ទាប់​ពី​អ្នក​បើក​គ្រឿងចក្រ​ទាំង ២​នាក់​បាន​បញ្ជា​គ្រឿងចក្រ​កាយ​ដី​ភ្នំ ហើយ​ដីភ្នំ​ក៏​បាន​បាក់​សង្កត់ពីលើ​ស្លាប់ ហើយ​ដែល​ហេតុការណ៍​នេះ​បានកើត ឡើង​កាលពី​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ ២០១៥ នៅ​ចំណុច​ការដ្ឋាន​កិន​ថ្ម​ថ្លុក ត្របែក ក្នុងភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលា ប្អៀ​រ ខេត្ត​កំពង់ឆ្នាំង​នោះ​តែម្តង ។​

​ជុំវិញ​មរណៈភាព​កាយ​ដី​ភ្នំ​ខុស​ច្បាប់​ខាងលើ សមត្ថកិច្ច​បាន​ឱ្យដឹង​ទៀតថា បន្ទាប់ ពី​មាន​ហេតុការណ៍​បាន​កើតឡើង ម្ចាស់ ក្រុមហ៊ុន​កិន​ថ្ម​នេះ​ពុំ​បាន​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ដឹង​ភ្លាមៗ​នោះទេ គេ​បាន​បិទបាំង​យ៉ាង​ទុច្ចរិត ។ ហើយ​គេ ក៏​យក​គ្រឿងចក្រ​ទៅ​កាយ​ទាញ​យក​សព​ជន​រង គ្រោះ​ចេញពី​កន្លែងកើតហេតុ​ដោយ មិន​បាន​ទុក​ឱ្យ​សមត្ថកិច្ច​ត្រួត ពិនិត្យ​ទៅ​តាម​ជំនាញ​នោះ​ទេ ហើយ​ដែល​បញ្ហា​មរណៈភាព គឺ​ហាក់​មាន​អាថ៌កំបាំង​យ៉ាង​ងងឹត​បំផុត​រវាង​ជន​រង គ្រោះ និង​ថៅកែ​ការដ្ឋាន ឡុច ច័ន្ទ​ណា​រិទ្ធ នោះ  ។

​អ្នក​ដឹង​ហេតុការណ៍​មនុស្ស​ស្លាប់​នៅ ក្នុង​ការដ្ឋាន​កិន​ថ្ម​បាក់​ដី​ភ្នំ​របស់​លោក​ឡុច ច័ន្ទ​ណា រិទ្ធ នេះ​មន្ត្រី​នៃ​មន្ទីរ​រ៉ែ ថាមពល បានឱ្យដឹងថា នៅ​ពេល​ក្រសួង​បានដឹង​ហើយ​និង​បាន​ឱ្យ​ម្ចាស់​ក្រុមហ៊ុនេះ​ផ្អាក​ធ្វើ សកម្មភាព​សិន​ដោយ​ទុក ឱ្យ​សមត្ថកិច្ច​ជំនាញ​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​រក មូលហេតុ​ពិតប្រាកដ​មួយ​ដែល​បញ្ហា​នោះ ថៅកែ ឡុច ច័ន្ទ​ណា​រិទ្ធ ទំនង​នៅតេ​ក្រអឺតក្រទម​ក្នុង​បទ​បិទបាំង​ព័ត៌​មាន​នេះ ។​/

chhuachandoeun_suysem-222x150