លោក​សឿន ​សេន​ នាយ​ការិយា​ល័យន​គរបាល​ប្រឆាំង​បទ​ល្មើសសេដ្ឋ​កិច្ចនិង​​ឃ្លោក ​រ៉ូស៊ីដា​ ឃុប​ឃិត​គ្នាបង្កើត​កុងត្រូល​ជជុះ​មាន​មេនៅពី​ក្រោយ​ខ្នង?

ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​បាន​អំពាវនាវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់លោក ឱម យ៉ិនទៀង ចាត់វិធានការ​លើ​លោក សឿន សេន និង​បក្ខពួក​ជាបន្ទាន់​បំផុត ព្រោះ​បច្ចុប្បន្ន​ពួក​គេ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​នៅតាម​ដងផ្លូវ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ជាមួយ​គ្នានេះ​លោក ស៊ក ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ត្រូវ​ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​កូនចៅ​ក្រោម​ឱវាទ​ខ្លះ​ផង ព្រោះ​ពួកគេ​កំពុង​ប្រើប្រាស់​អំណាច​និង​តួនាទី​ដើម្បី​ស្វែងរក​ផលប្រយោជន៍​យ៉ាង​ទទឹងទិស​។ លើស​នេះ​ទៅទៀត​លោក នេ​ត សាវឿន អគ្គស្នងការ​នគរ​បាល​ជាតិ​មិនត្រូវ​បណ្តោយ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​បង្កើត​កុង​ត្រូលជជុះ​និង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​តទៅទៀត​ទេ ព្រោះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​។

ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​លោក សឿន សេន នាយការិយាល័យ​នគរបាល​ប្រឆាំងបទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​និង​មនុស្ស​ជំនិត​ម្នាក់​ឈ្មោះ ឃ្លោក រ៉ូ​ស៊ី​ដា ឃុបឃិត​គ្នា​បង្កើត​កុងត្រូលជជុះ​ដើម្បី​ប្រមូល​ផលប្រយោជន៍​ស្រេច​តែ​អំពើ​ចិត្ត​។ តាមរយៈ​ការបង្កើត​កុងត្រូលជជុះ​នោះ​លោក សឿន សេន និង​បក្ខពួក​អាច​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ ច្រើនជាពិសេស​ការប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​។ សូម្បីតែ​ប្រជាពលរដ្ឋ​ដឹក​ក្អម​ដឹក​ឆ្នាំង​លក​តាម​រទេះគោ​ក៏ត្រូវ​នគរបាល​សេដ្ឋកិច្ច​ក្រោម​បញ្ជា​លោក សឿន សេន ជំរិត​យកលុយ​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​ដែរ​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សកម្មភាព​របស់​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រោម​បញ្ជា​លោក សឿន សេន កំពុង​បន្តសកម្មភាព​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស ហើយ​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​មួយចំនួន​តែងតែ​រងគ្រោះ​ដោយ​សារ​កុងត្រូលជជុះ​របស់​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​ចៀស​មិន​ផុត​ទ្បើ​យ​។ ជាពិសេស​នៅលើ​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៦៧ ដែល​ពោរពេញ​ទៅដោយ​បទ​ល្មើស​ដឹកឈើ​ខុសច្បាប់​និង​ទំនិញ​ផ្សេងៗ​នោះ គឺជា​ប្រភព​ចំណូល​យ៉ាង​ត្រជាក់ចិត្ត​របស់​លោក សឿន សេន​និង​បក្ខពួក​៕

a72