លោក​ ណាក់​ ឌី​ ជាប៉ូ​​លីស កាង​ឈើ​ដោយ​លោក អធិកា​រស្រុ​កឈូក​នៅពីក្រោយបទ​ល្មើស

កំពត៖ នៅ​ពេល​ថ្មី​នេះ​ សកម្មភាព​ដឹក​ឈើ​ខុស​ច្បាប់​យ៉ាង​ខ្លាំង​ដោយ​​ពុំ​​មានសមត្ថកិច្ច​ ណា​បង្ក្រាប​ឡើយ​ ដោយ​មាន​មាន​មន្ត្រី​​ ណាក់ ឌី ជា​ប៉ូលីស ឃុំត្រពាំងភ្នាំង ដែល​គេ​ដឹង​ថា​ជា​អ្នក​រក​លុយ ​អោយ​លោក​ អធិការ​ស្រុក​ឈូក​នៅ​ពី​ក្រោយ​។

មន្រ្តី​អង្គការ​អភិរក្ស​ព្រៃ​ឈើ​និងអភិវឌ្ឍ​​ធនធាន​ធម្មជាតិ​ប្រចាំ​ខេត្ត​កំពត​បាន​ចុះ​ទៅ​ដល់​ឃុំ​ ត្រពាំងភ្នាំង​​ ស្រុកឈូក​ ខេត្ត​កំពត លោក​ ពេជ គឿន បាន​ឃើញ​ពី​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​ខ្លាំង​ ដោយ​មាន​មេ​ឈ្មួញ​ មេកាង​ឈ្មោះ​ ណាក់ ឌី និង​ ម៉ី ម៉ាក ក្រុម​ប្រឹក្សា​ឃុំ​ត្រពាំង​ភ្នាំង​ ជាមេ​ឈ្មួញ​។​​ ពួក​គេ​ធ្វើ​អ្វី​បាន​គ្រប់​យ៉ាង​ តែបើ​ប្រជាពលរដ្ឋ​ហ៊ានតែ​ដឹក​ឈើ​ទៅ​ធ្វើ​ផ្ទះ​បន្តិច​​បន្តួច​គឺ​មេ​​ឈ្មួញ​នេះ​ចាប់​ដាក់​គុក​និង​ផ្តន្ទាទោស​តាម​ច្បាប់​។ រឿង​ទាំង​អស់​នេះ​គឺ​មាន​មេ​ធំ​របស់​គេ​នៅ​ពី​ក្រោយ​គឺ​លោក​ អធិការ​ស្រុក​ឈូក​។ ដូច​នេះ​សូម​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​​មេត្តា​ជួយ​មើល​ឈ្មោះ​ ណាក់ ឌី​ និង​ ឈ្មោះ​ ម៉ី ម៉ាក មេកន្ទ្រាញ ឈើ​ដ៏មាន​ឥទ្ធិ​ពល​នេះ​ផង​ ជា​ពិសេស​លោក​ស្នងការ​នគរបាល​ខេត្ត​កំពត​មេត្តា​ចាត់​ការ​មន្ត្រី​នគរបាល​ជួញ​ឈើ​នេះ​ផង​គឺ​លោក ណាក់​ ឌី​ ប៉ូលីស​ឃុំ​ត្រពាំង​ភ្នាំង និង​អធិការ​ស្រុក​ឈូក​ជា​មេខ្លោង​ផង។

អង្គភាព​សារពត៌មាន​ លោក ​ហ៊ុន សុខា​ ប្រធាន​ក្លឹប អ្នក​ការសែត​ឯករាជ្យ និង​ជា​ប្រធាន​អង្គការ​សម្ព័ន​ដែលមាន​ភារកិច្ច​ការពារ​ ទប់ស្កាត់​បទល្មើស​ព្រៃឈើ​និង​ធនធាន​ធម្មជាតិ​ និង​ធ្វើ​របាយការ​លំអិត​ ជូន​ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម​ យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​លោក​ ព្រះរាជអាជ្ញា អមសាលាដំបូង​ខេត្តកំពត​​ ដើម្បី​ស្រាវ​ជ្រាវ​​ និង​ចាត់ការ​មន្ត្រី​ខិល​ខូច​ទាំង​នេះ​តាម​ផ្លូវ​ច្បាប់​។

សូម​ឯកឧត្តម លោក​ជំទាវ​ មេត្តា​តាមដាន​រឿង​នេះ​បន្ត។

a85