មេ​បញ្ជា​ការរ​ងប៉េអឹ​មខេត្ត​ត្បូង​ឃ្មុំ ​រ័ត្ន ​ចាន់​ណា​ប្រើមនុស្ស​ជំនិត២​នាក់​ឈ្មោះ​លីន​និង​ឈ្មោះវុធ​រកស៊ីដឹក​ឈើ​ប្រណី​តខុ​សច្បាប់​យក​ទៅលក់​ស្រុក​យួនដោយសេរី

ខេត្ត​ត្បូងឃ្មុំ ៖មន្ត្រី​កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ឥ​ទ្បូ​វ​នេះ​លោក រ័ត្ន ចាន់ណា មិន​រកស៊ី​ដឹកជញ្ជូន​ឈើ ដោយ​ខ្លួនឯង​ដូច​កាល នៅ​ធ្វើជា​មន្ត្រី កងរាជអាវុធហត្ថ ស្នាក់ការ​៧០១ ទៀត​ទេ ពោលគឺ​លោក រ័ត្ន ចាន់ណា បាន​ប្រើប្រាស់ មនុស្ស​ជំនិតៗ​របស់ខ្លួន ឲ្យ​រកស៊ី​ជំនួស​គាត់ ហើយ​គាត់​ជា​អ្នកកាង​ពីក្រោយ​ខ្នង ចាំ​ដោះស្រាយ​បញ្ហា សម្របសម្រួល ជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ និង​មន្ត្រី​ជំនាញ​ជាដើម​។  មនុស្ស​ជំនិត ២​នាក់ របស់លោក រ័ត្ន ចាន់ណា ដែល​ប្រមូល​ទិញ​ឈើ​ប្រណីត យកទៅលក់​នៅ ប្រទេស​វៀតណាម យ៉ាងសកម្ម​នោះ​មានឈ្មោះ លីន និង​ឈ្មោះ វុ​ធ តែង​ដឹកជញ្ជូន​ឈើ ទៅ​លក់​តាម​ច្រក​ដូង ៧​ដើម ច្រក​ដូនរ័ត្ន ច្រក​ចាន់​មូល និង​ច្រក​ជាំ​ក្រវៀន គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​ប៉ះពាល់​នោះទេ​។​

មន្ត្រី​​ ក្នុង​​ជួរ​​ក​ម្លាំង​ប្រ​ដាប់​អាវុធ ក្នុង​​ខេត្ត​​ត្បូង​ឃ្មុំ មិន​បាន​​បំ​ពេញ​​តួ​នាទី​​របស់​ខ្លួន ក្នុង​ការ​​ព​ង្រឹង​​ស​ន្តិ​សុខ​​សង្គម និង​​កា​រពារ​​ប្រ​ជា​ពល​រដ្ឋ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​​ពួក​គេ មាន​​មុខ​របរ​​បន្ថែម​​ដូច​ជា ដឹក​ជញ្ជូន​​ឈើ​​ខុស​ច្បាប់គ្មាន​ក្រែង​ញញើត​ ហើយ​ ​លោក រ័ត្ន ចាន់ណា ដែល​ពីមុន មានមុខរ​បរជា អ្នករត់​តាក់ស៊ី​នោះ បន្ទាប់មក​បានធ្វើ​ជា មន្ត្រី​កងរាជអាវុធហត្ថ ស្នាក់ការ​សន្តិសុខ​លេខ​៧០១ បាន​ប្រឡូក​ក្នុងការ​រកស៊ី ដឹកជញ្ជូន​ឈើ​ប្រណីត សល់​លុយ​យ៉ាងច្រើន សន្ធឹកសន្ធាប់ អាច​រត់​ការឡើង​តំណែង ជា​មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ពង្រឹង​ជំនួញ​ឈើ​ខុសច្បាប់ កាន់តែខ្លាំង​ជាង​មុន​។​

​ ​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក រ័ត្ន ចាន់ណា កំពុងតែ​ធ្វើជា​ខ្នងបង្អែក ឲ្យ​មនុស្ស​ជំនិត​របស់ខ្លួន ដឹកជញ្ជូន​ឈើ​ប្រណីត យកទៅលក់​នៅ​វៀតណាម ដោយ​គ្មាន​នរណា ហ៊ាន​ទប់ស្កាត់​ ព្រោះ​មានការ​បែងចែក ផលប្រយោជន៍ ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ គ្រប់​ស្ថាប័ន​។ ជាពិសេស នៅ​ច្រក​ទន្លេ​ចាម ច្រក​ចាន់​មូល និង​ច្រក​បឹង​ជ្រោង កំពុង​តែមាន​សកម្មភាព នាំ​ឈើ​ប្រណីត ទៅ​លក់​នៅ​វៀតណាម យ៉ាង​ពេញបន្ទុក ព្រោះ​សមត្ថកិច្ច​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ឃុបឃិត​ជាមួយ​លោក រ័ត្ន ចាន់ណា ដើម្បី​ប្រមូល​ផលប្រយោជន៍ ៕

a74