មន្ត្រីម​ន្ទីរធ​ម្មការ​ខេត្តពោ​ធិ៏សាត់​សុំអោ​យរដ្ឋ​ម​ន្ត្រី​មិនឃិន​ និង​អភិបា​លខេត្តចា​ត់វិធាន​​ការលើប្រ​ធានមន្ទី​រនិងប​ក្ខពួកដែល​ពុករ​លួយ

ខេត្តពោធិ៏សាត់៖  មន្រ្តីបានទម្លាយឲ្យ​ដឹងថា រឿងអំពើពុករលួយ របស់លោកប្រធានមន្ទីរធម្មការ និង សាសនាខេត្តពោធិ៏សាត់  នូ ផេង និ​ងប្រធាន ការិយាល័យរដ្ឋបាល លោក ពេជ្រ  ចន្ថា កំពុងតែ ឆាប់ឆេះ កាន់តែ ខ្លាំងឡើង ៗ ​ហើយមន្ត្រី នៅក្នុងមន្ទីរភាគច្រើន ក៏បានអំពាវនាវសុំ អោយលោករដ្ឋមន្ត្រី  មិន ឃិន និងលោកអ ភិបាលខេត្តពោធិសាត់  ​ម៉ៅ ធនិន គួរចាត់វិធាន ការលើមន្ត្រីខិលខូច ខាងលើដើម្បី ជាការព្រ មាន   កុំអោយពួកគេប្រព្រឹត្តិអំពើ ផ្តេសផ្តា​សតទៅទៀត។
តាមប្រភព បានអោយដឹងថាក្រោ​យពីបណ្តា​ញព័ត៌មានបាន ចុះផ្សាយពីរឿងអាស្រូវ ពុករលួយរបស់ លោក ប្រធានមន្ទីរ  នូ ផេង និងលោកប្រ ធានការិយាល័​យរដ្ឋបាល​របស់មន្ទីរ  ពេជ្រ ចន្ថា រឿងនេះបានបែកធ្លាយទៅដល់លោ​ករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា មិន ឃិន​ និងលោកអភិបាលខេត្ត ម៉ៅ ធនិន។ ក្រោយពីរឿងនេះបែកធ្លាយស្របពេលលោករ​​ដ្ឋមន្រ្តី មិន ឃិន ត្រឡប់មកពីខេត្តបាត់ដំបងគឺលោករដ្ឋមន្ត្រីបា​នចូលមកជួបមន្ត្រីមន្ទីរធម្មការខេត្តពោធិ៏​សាត់​នៅសណ្ឋាគារភ្នំពេញនិងបានសួរដេញដោលរឿងនេះទៅលោក ពេជ្រ ចន្ថា និងលោកអនុប្រធានមន្ទីររ៉ុន សុភារិន ហើ​យក៏បានប្រមូលយកឯកសារចំណាយមួយចំនួនទៅពិនិត្យនៅភ្នំពេញ។ ចំណែកលោកអភិបាលម៉ៅ ធនិន ក៏បានលើកយក​រឿងអាស្រូវរបស់លោកប្រធា​នមន្ទីរធម្មការនិងបក្ខពួកទៅនិយាយនៅក្នុងអង្គប្រ​ជុំគណៈ​បញ្ជាការឯកភាពខេត្តនិងបានធ្វើការព្រមានថាកុំ​អោយអ្នកទាំងនេះសប្បាយលើគំនរទុក្ខរបស់អ្នកដ៏​ទៃអោយសោះ ។ប៉ុន្តែសំណូមរឿងមួយនេះរហូតមកដល់បច្ចុប្បន្នមា​នរយៈពេលជិត១ខែហើយ តែមិនឃើញក្រសួងនិងខេត្តមានវិធានការលើមន្ត្រីខិលខូចខាងលើនោះទេ។
តាមប្រភពបានបញ្ជាក់អោយដឹងទៀតថា ក្រោយពីបណ្តាញព័ត៌មានចុះផ្សាយផ្ទួនៗពីរឿង​អាស្រូវខាងលើនៅរសៀលថ្ងៃទី១៩មករាលោ​កប្រធានមន្ទីរ នូផេង​បានបើកអង្គប្រជុំមួយត្រួតពិនិត្យពីការចុះផ្សា​យរបស់បណ្តាញព័ត៌មាន តាមបញ្ជាពីលោកស្រីអគ្គ​​នាយករដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងធម្មការដែលត្រូវជាម្ដាយមីង​បង្កើតរបស់លោកប្រធានការិយាល័យរដ្ឋបាល ពេជ្រ​​ ចន្ថា ហើយនៅក្នុងអង្គប្រជុំនោះគឺមានមន្ត្រីជាច្រើនដែលមិ​នពេញចិត្តនិងការដឹកនាំរបស់លោកប្រធានមន្ទីរ​និង​លោកប្រធានការិយាល័យរដ្ឋបាលយ៉ាងច្រើន ពាក់់ព័ន្ធទៅនិងការកឹបកេងប្រាក់ចំនួន១៨លានរៀល​សំរាប់មន្ត្រីមានជំងឺ ប្រាក់១០លានរៀលសំរាប់បេសកម្ម ស៊ីប្រាក់ខែមន្ត្រីកិច្ចសន្យាខ្មោចចំនួន២២នាក់ជារៀង​រាល់ខែ​ កឹបកេងប្រាក់៤លានរៀលសំរាប់ផ្នែកទំនាក់ទំនងសា​រធារណៈនិងផ្សព្វផ្សាយរួមនិងការកឹបកេងប្រេងឥន្ទនៈ​ជាដើម។ ដោយសារតែមានការសាកសួរដេញដោលខ្លាំងពីសំ​ណាក់មន្ត្រីក្រោមឱវាទនោះធ្វើអោយលោក នូ ផេង និ​ងពេជ្រ ចន្ថា រកពាក្យឆ្លើយដោះសារពុំរួចហើយនិយាយបង្វែរទៅរឿ​ងផ្សេងធ្វើអោយអង្គប្រជុំប្រកបដោយភាពសោះកក្រោះ។
តាមប្រភពបានបន្ថែមថាមូលហេតុដែលលោកស្រីអ​គ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងធម្មការ កែវ សុធារី បញ្ជាអោយលោក នូ ផេង បើកអង្គប្រជុំខាងលើគឺដើម្បី​ធ្វើកំណត់ហេតុបដិសេធជុំវិញព័ត៌មានរឿងអាស្រូវពុករលួយ​ក្នុងបំណងជួយការពារក្មួយប្រុសរបស់គាត់អោយរួចផុ​តពីការពាក់ព័ន្ធក្នុងរឿងអំពើពុករលួយកន្លងមក មិនមែនរកការពិតក្នុងរឿងខាងលើនោះទេ​។ ហើយចំ​ពោះលោកស្រី កែវ សុធារី នាពេលបច្ចុប្បន្នគឺជាមន្ត្រីដែលមានអំណាចខ្លាំងនៅក្នុ​ងក្រសួងធម្មការនិងពូកែពុករលួយល្បីខ្ទរខ្ទារ ហើយរយៈកន្លងមករូបគាត់គឺទទួលបានប្រាក់រាប់សែ​នដុល្លារ​ពីមន្ត្រីធម្មការនៅទូទាំងប្រទេសតាមរយៈការយកប្រា​ក់ពីមន្ត្រីដែលប្រលងឡើងកាំប្រាក់​និងប្រលងចូលក្រ​បខណ្ឌក្រសួង ធ្វើអោយមន្រ្តីខ្លះដែលចង់បានកាំខ្ពស់មកដល់ពេល​នេះរកប្រាក់សង់ម្ចាស់បំណុលមិនទាន់រួចផង ដោយសារតែយកប្រាក់ទៅសូកលោស្រី កែវ សុធារី ក្នុងម្នាក់ៗចំណាយពី១៥០០ដុល្លាទៅ៣០០០ដុល្លានោះ​។
សូមរំលឹកថាអំពើពុករលួយនៅក្នុងមន្ទីរធម្មការខេត្តពោ​ធិ៏សាត់គឺបានកើតមានឡើងយ៉ាងធ្ងន់ធ្ងរក្រោយពេលលោក ខឹម ញៀម អតីតប្រធានមន្ទីរបានចូលនិវត្តន៍ និងដោយមាន​លោក នូផេងអតីតអនុប្រធានមន្ទីរឡើងធ្វើជាប្រធានមន្ទីរក្នុងរ​យៈពេល៦​-៧ ខែមកនេះ។ អំពើពុករលួយគឺកើតមានឡើងគ្រប់រូបភាពដូចជាការ​កឹបកេងថវិកានៅជំពូក៦០,៦២និងជំពូក៦៤ ។ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរបំផុតគឺការស៊ីប្រាក់ខែមន្ត្រីកិច្ចសន្យា​ខ្មោចយ៉ាងតិច២២នាក់ក្នុងចំណោ​មមន្ត្រីកិច្ចសន្យាដែ​រមានឈ្មោះនៅក្នុងបញ្ជី២៨នាក់សំរាប់ឆ្នាំ២០១៤ និងការស៊ីដាច់ប្រាក់មន្ត្រីមានជំងឺជាង១៨លានរៀលរួ​មនិងប្រាក់សាហ៊ុយទូទាត់ក្នុងប្រទេសមួយចំនួនថែមទៀត។ ដែលមន្ត្រីខ្លះមានឈ្មោះថាការទទួលបានឧបត្ថម្ភប្រា​ក់មានជំងឺនិងប្រាក់សាហ៊ុយទូទាត់ក្នុងប្រទេស។ប៉ុន្តែប្រាក់ទាំងអស់នេះត្រូវបានលោកប្រធានការិយា​ល័យពេជ្រ ចន្ថា ដែលមានលោកប្រធានមន្ទីរ នូ​ ផេង នៅពីក្រោយបានកឹបកេងស្ទើរទាំងស្រុង ធ្វើអោយមន្ត្រីមួយចំនួនធំក្នុងចំណោមន្ត្រីក្របខណ្ឌ១​៩នាក់កើតការក្តៅក្រហាយរហូត​ដល់អនុប្រធានមន្ទីរក៏ស្រក់ទឹកភ្នែកដោយសារតែរង់កា​រជិះជាន់និងកឹបកេងប្រាក់ផលប្រយោជ៍របស់ខ្លួន កុំថា​ឡើយមន្ត្រីថ្នាក់តូច។ ហើយបច្ចុប្បន្នការងារទាំងអស់ដែលមានផលប្រយោ​ជន៍គឺត្រូវបានលោក ពេជ្រ ចន្ថា ប្រមូលយកមកគ្រប់គ្រង ហើយសុំបីតែប្រាក់ខែរបស់គ្រូពុទ្ធិកសិក្សាកិច្ចសន្យា​ក៏រូបគាត់ជាអ្នកចាត់ចែង​និងជាអ្នកដើរបើកប្រាក់ខែអោយគ្រូៗទាំងនោះ ពេល​បើកម្តងៗលោក ពេជ្រ ចន្ថា កាត់ប្រាក់ពីគ្រូក្នុងមួយអង្គ នាក់ពី២ទៅ៣ម៉ឺននាក់ក្នុងចំណោមគ្រូកិច្ចសន្យា៤៩​នាក់ ធ្វើអោយលោក ពេជ្រ ចន្ថា ទទួលបានប្រាក់ក្នុងពេលបើកប្រាក់ខែម្តងៗជិត២លា​នរៀល នេះមិនទាន់បូកបញ្ចូលអំពីគ្រូកិច្ចសន្យាដែលបោះបង់​ចោលភារកិច្ចរបស់ខ្លួនមួយចំនួនទៀត ដែលប្រាក់ខែរ​បស់ពួកគាត់ត្រូវបានលោក​ ពេជ្រ ចន្ថា ប្រមូលយកតែម្នាក់ឯង។
ដោយសារតែការប្រព្រឹត្តិ​អំពើពុករលួយនិងដោយ​សារតែប្រធានមន្ទីរលោកនូ ផេងគ្រប់គ្រងមន្ទីរដោយពុករលួយនិងបានប្រើអោយ​លោក ពេជ្រ ចន្ថា ជាអ្នកធ្វើព្យុះភ្លៀងហើយរូបគាត់ជាប្រធានមន្ទីរជាអ្នក​ចាំទទួលផល។
ដោយសារមានអំពើពុករលួយដ៏ធ្ងន់ធ្ងរនៅក្នុងមន្ទីរមួ​យនេះ​កើតការក្តៅក្រហាយនិងប្រុងផ្ទុះក្លាយជាភ្នំភ្លើង។
សូមបញ្ជាក់សំរាប់គំរោងចំណាយថវិកា​ជាតិរបស់មន្ទីរធម្មការខេត្តពោធិសាត់២០១៤គឺមាន​ថវិកាសរុបចំនួន៤២០.0លានរៀលក្នុងនោះ ជំពូក៦០​ចំនួន៣៥.០លានរៀល ជំពូក៦២ចំនួន២៩.០លានរៀល ជំពូក៦៤មានថវិកាចំនួន៣៥៦.០លានរៀល។ សំរាប់​ឆ្នាំ២០១៣និងឆ្នាំ២០១៤មន្ទីរមួយនេះអត់មានថវិកាជំពូក៦១ទេ។ ហើយថវិកាខាងលើមកដល់ពេលនេះគឺបានចាយស្ទើ​រអស់ ។ប៉ុន្តែថវិកាទាំងនេះត្រូវបានគេកឹបកេងមិនតិចជាង៨០​លានរៀល ហើយថវិកាដែលគេកឹបកេងនេះគឺបានធ្លា​ក់ទៅលើកណ្តាប់ដៃលោក នូ ផេង និងលោ ពេជ្រ ចន្ថា ចំណែកមន្ត្រីផ្សេងទៀតដោយបានត្រឹមតែត្រងក្លិន។
ចំពោះថវិកាដែលលោក ពេជ្រ ចន្ថា និងលោកប្រធាន​មន្ទីរ នូ ផេង កឹបកេងនិងប្រព្រឹត្តិអំពើពុករលួយគឺមាននៅគណនេយ្យ​លេខ៦០១, ៦០២,​ ៦២២,​ ៦២៤, ៦៤៤, ៦៤៥ជាដើម។
មន្ត្រីជាច្រើននៅក្នុងមន្ទីរធម្មការខេត្តពោធិ៏សាត់ បានអំ​ពាវនាវសុំអោយគណៈអភិបាលខេត្តលោក រដ្ឋមន្ត្រី ក្រសួងធម្មការ​និងសាសនាជាពិសេសអង្គភាពប្រឆាំង​អំពើពុករលួយគួរពិនិត្យស្រាវជ្រាវលើករណី​នេះចាត់វិធានការឲ្យបានធ្ងន់ធ្ងរចំពោះមន្ត្រីខិលខូចខា​ងលើ ដើម្បីជាការផ្តល់យុត្តិធម៌ដល់មន្ត្រីរង់គ្រោះនិងដើម្បីជា​ការព្រមានដល់មន្ត្រីខិលខូចកុំអោយយកតម្រាប់តាម​៕

a95