ខេត្ដរតនគីរី ៖ ការដឹកជញ្ជូនខ្សាច់ចេញពីការដ្ឋានដែលបំផ្លាញផ្លូវ ហុយទ្រលោម ប៉ះពាល់បរិស្ថានសុខភាពរស់នៅរបស់ប្រជាពលរដ្ឋក៏អាជ្ញាធរមិនទាន់ចាត់វិធានការណ៍ការពារផលប្រយោជន៍និងការរស់នៅរបស់ប្រជាពលរដ្ឋនៅឡើយទេ ។
សកម្មភាពបូមខ្សាច់ ការដ្ឋានរបស់ឈ្មួញលិបស៊ិន នៅបន្ដ កើតមាន បើទោះជាអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ដ្រីជំនាញអះអាងថាមិនទាន់ មានច្បាប់អនុញ្ញាតត្រឹមត្រូវក៏ដោយ ។
លោកជុំងិលអភិបាលនៃគណៈអភិបាលស្រុកវ៉ើនសៃកាលពីរសៀលថ្ងៃទី២០ ខែមករាឆ្នាំ២០១៥បញ្ជាក់ថាការដ្ឋាននេះពុំទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ នៅឡើយទេហើយគេបើកធ្វើអាជីវកម្ម លក្ខណៈច្បាប់បណ្ដោះអាសន្នចេញពីមន្ទីរ រ៉ែនិងថាមពលខេត្ដប៉ុណ្ណោះ។
លោកអភិបាលបន្ដថា យ៉ាងតិចមាន ការដ្ឋានបូមខ្សាច់ចំនួន៣កន្លែងពុំមានច្បាប់ ដូចគ្នា ប៉ុន្ដែពួកគេបានបង់ពន្ធជូនរដ្ឋត្រឹមថ្នាក់ខេត្ដទើបមានសិទ្ធិដំណើរការបាន ។
នៅក្នុងអនុក្រឹត្យ ក្រសួងធនធានទឹក និងឧតុនិយម ដែលមានលោករដ្ឋមន្ដ្រីលឹម គានហោជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់គឺតម្រូវឱ្យ ការធ្វើអាជីវកម្មបូមខ្សាច់ត្រូវបានមានច្បាប់អនុញ្ញាតហើយអាជ្ញាធរខេត្ដក្នុង នាមជាសមាជិកគណៈកម្មាធិការគ្រប់ គ្រងធនធានខ្សាច់ មានភារកិច្ចទទួលខុស ត្រូវជុំវិញការបូមខ្សាច់គ្មានច្បាប់អនុញ្ញាត ។
បើតាមការអះអាងពីមន្ដ្រីនៅសាលា ខេត្ដបានបង្ហើបឱ្យដឹងថា ការដ្ឋានរបស់ ឈ្មួញលិប ស៊ិន ដែលមានទីតាំងឋិតនៅមាត់ទន្លេសេសានផ្លូវចូលសាលាស្រុកក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ើយសៃ ខេត្ដរតនគីរីគឺបូមខ្សាច់ទាំងយប់ទាំងថ្ងៃដឹកជញ្ជូនចែកចាយដល់ក្រុងបានលុងទៀត ផងនិងមានមន្ដ្រីជាច្រើនបានទទួលលាភ សក្ការទើបពួកគេរួមគ្នាសមគំនិតបិទ បាំងចំពោះអាជីវកម្មបូមខ្សាច់អត់ច្បាប់ ខាងលើនេះ ។
លោកយ៉ាន ចម្រើន អនុប្រធានមន្ទីរ រ៉ែ និងថាមពលខេត្ដបានឱ្យដឹងថា ការ បូមខ្សាច់ទូទាំងខេត្ដរតនគីរី មិនទាន់មាន ច្បាប់អនុញ្ញាតត្រឹមត្រូវនៅឡើយទេ ប៉ុន្ដែ គេធ្វើអាជីវកម្មត្រឹមច្បាប់បណ្ដោះអាសន្ន ថ្នាក់ខេត្ដ ។ លោកបន្ដថា ឮសុំទៅក្រសួង ហើយច្បាប់នេះមិនទាន់ធ្លាក់មក ។
ប្រជាពលរដ្ឋសំណូមពរឱ្យអាជ្ញាធរ ស្រុកវ៉ើនសៃ មេត្ដាយកចិត្ដទុកដាក់រាល់ការដឹកជញ្ជូនខ្សាច់របស់ឈ្មួញលិបស៊ិនគួរការពារដល់បរិស្ថានការរស់នៅរបស់ ប្រជាពលរដ្ឋផង ពិសេសរថយន្ដធុនធំ កំពុងបំផ្លាញផ្លូវដ៏ធ្ងន់ធ្ងរផងដែរ ។
ពាក់ព័ន្ធករណីនេះមិនអាចអាចទំនាក់ទំនងបានទេពីម្ចាស់ការដ្ឋានបូមខ្សាច់លិប ស៊ិនកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ដោយគ្មានលេខទូរស័ព្ទ ។ ប្រភព បានឲដឺងថា លិប ស៊ិនបានចំណាយប្រាក់គិតគូទៅលើអាជ្ញាធរខាងជំនាញពាក់ព័ន្ធ ប្រយោជន៍ការពារមុខរបរពាក់កណ្ដាលស្របច្បាប់របស់ខ្លួន ៕