លោក​ហួន បូ​និត ម​ន្ទីរអ​ភិវឌ្ឍន៍ជ​នបទខេ​ត្តពោ​ធិ៍សាត់និ​ងបក្សពួ​កនាំ​គ្នាប្រ​ព្រឹត្តពុករ​លួយ​ជាប្រ​ព័ន្ធ?

ខេត្តពោធិ៍សាត់៖តាមប្រភពដែលគួរឲ្យទុក្ខចិត្តបា​នលួចបង្ហើបឲ្យដឹងថា ដោយ សារ តែមានអំ​ពើពុក​រលួយពិសេសការទទួលថវិកាជាតិនិងថវិកាគំរោ​ង អង្គការនានាមកធ្វើការអភិវឌ្ឍន៍នៅ ក្នុងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៏សាត់ ក្នុង មួយ​ ឆ្នាំៗរដ្ឋបានខាត​បង់​ថវិកា ចន្លោះ៣០០លានរៀល ហើយថវិកាដែល បាត់ បង់ទាំងនោះ គឺបានធ្លាក់ចូលទៅក្នុងកណ្តាប់​ ដៃលោកប្រធានមន្ទីរ  និងមន្ត្រី ជំនិតៗរបស់គាត់មួយចំនួនទៀត។ចំណែកមន្ត្រីមួយចំនួនតូចផ្សេងទៀតបានត្រឹមស្រ​ក់ទឹកមាត់និងហិតក្លិនផ្សែងតែប៉ុណ្ណោះ។ភាពមិនប្រក្រតីទាំងនេះត្រូវបានគេអះ​អាងថាកើត​​យូរ​ឡើងដុះស្លែទៅហើយ។ ចំពោះ ថវិកាដែលគេកឹបកេង បាន ច្រើនបំផុតជារៀង​រាល់ឆ្នាំគឺថវិកានៅក្នុងជំពូកនានាជា​ច្រើន ពិសេសថវិការ គំ រោងទឹកស្អាតនិងអនាម័យADBក្នុងឆ្នាំ២០១៣ឆ្នាំ២០១​៤កន្លងទៅនេះ។ ទោះជាយ៉ាងណាការ​ប្រ​ព្រឹ​ត្តិអំពើ​ពុក​រលួយ​របស់​លោកហួន បូនិត និងបក្ខពួក គឺកម្រមានឧបសគ្គ ​ដោយ​សា​តែរូប​គាត់និង​បក្ខពួកពូ​កែរៀបចំឯកសា​រ​នានា ដើម្បីបំប៉ោងការចំណាយ​។ប៉ុន្តែគុណ​ភាពមិន​សមស្រ​បទៅតាមស្តង់តាឡើយ។ ក្រុមអធិការកិច្ចឬសវនកម្ម ភាគ​ច្រើ​នពួក គេពិនិត្យទៅលើតែឯកសារចំណាយ មិនពិនិត្យ​ដល់មូលដ្ឋាន ដូច្នេះមិន អាច ស្រាវជ្រាវរកឃើ​ញរឿងអាស្រូវទាំង អម្បាល​មាននេះឡើយ។​ប្រភពបាន​​បន្ត​ឲ្យដឹងថា សម្រា​ប់ការចំណាយថវិកា ជាតិនិង​ថវិកាគម្រោងនានា​នៅក្នុង​មន្ទីរអភិ​វឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងក្នុងមួយ​ឆ្នាំៗថវិកា​មួយ​ចំនួន​បានធ្លាក់នៅក្នុងដៃលោកប្រធានមន្ទីរហួន បូនិតនិងបក្ខពួក។គំរោងទឹក​ស្អាត​និងផ្នែកអនាម័យបាន​ខាតបង់ ថវិកាអស់ជា ច្រើនលានដុល្លារអាមេរិកសំរាប់ចំនួន៦គឺខេត្តពោធិ៍សា​ត់ បាត់ដំបងបន្ទាយ​មាន​ជ័យ កំពង់ធំ។ល។   សម្រាប់ការ ចំណាយថវិកាជាក់ស្តែងនៅក្នុងឆ្នាំ​២០១៣និង​២០១៤​ក​ន្លងទៅនេះត្រូវបាន​គេ​អះអាងថាមានតែតួលេខនៅក្នុងក្រដាស់​តែគុណ​ភាពការប្រើប្រាស់គ្មានឡើយ។ ដោយសារការ​រៀបចំថវិកាចំណាយមិនប្រក្រតី និង​សល់ប្រាក់ច្រើនពីការទិញ​សំ​ភារៈដើម្បីធ្វើការអភិវឌ្ឍន៍គំរោងទឹកស្អាត បង្គន់អនាម័​យ ស្រះទឹក អណ្ដូងស្នប់ និងលូជាដើម ​ពួក​គេបានប្រាក់ទាំងនោះអាចកឹប​កេងរលួយយកទៅដាក់​ហោប៉ាវផ្ទាល់ខ្លួនហ៊ឺហាររាល់ថ្ងៃ។ពាក់ព័ន្ធព័ត៌មានចោទប្រកាន់ខាងលើទាំងអម្បាលមា​ន​លោកហួន បូនិតប្រធានមន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តពោធិ៍សាត់មិនបានអត្ថាធិបាយច្រើន​ទេ​តាមទូរស័ព្ទ​ដោយប្រាប់យ៉ាង​ខ្លីថា​ខ្ញុំទទួលយកសូមមកកាន់មន្ទីរខ្ញុំទើបបកស្រាយអស់​សា​ច់រឿងទោះបីយ៉ាងណាសារព័ត៌យើងរង់​ចាំស្វាគមន៏ការបកស្រាយបំភ្លឺពីលោកប្រធានមន្ទីរហួ​ន បូនិត​នៅលេខក្រោយ៕

 

a111