ខេត្ដរតនគិរី ៖ លោក វង្ស ដារ៉ា មេការក្រុមហ៊ុន ហង់អាញ់ដូនពេញរងការចោទប្រកាន់ថាគាត់ជាមេខ្លោងមួយរូបប្រមូលទិញឈើប្រណីតពីតំបន់ដែនជម្រកសត្វព្រៃ ស្រុកលំផាត់ និងមានសមត្ថកិច្ចមួយរូបទៀតឈ្មោះ ផុន ជ័យ ក៏រួមគំនិតក្នុង បទល្មើសព្រៃឈើនេះ ខណៈគាត់យក តួនាទីរួមទាំងទីតាំងអង្គភាពរបស់គាត់ រក្សាទុកនៅឈើប្រភេទធ្នង់ សុក្រំ និង ឈើគគីរ ដែលបានប្រមូលទិញនិងការ កាប់បំផ្លាញព្រៃដែនជម្រកសត្វព្រៃ លំផាត់ ។សកម្មភាពកាប់បំផ្លាញប្រមូលយកឈើប្រណីតប្រភេទគគីរ ធ្នង់ សុក្រំនៅដែនជម្រកសត្វព្រៃក្នុងស្រុក លំផាត់ ខេត្ដរតនគិរី មិនទាន់មានវិធានការទប់ស្កាត់ ខណៈនាយដែនជម្រកសត្វ ព្រៃលំផាត់លោក អ៊ូ សុធី បានពាក់ព័ន្ធ ទៅនឹងការបើកភ្លើងខៀវ កំពុងទទួលផលប្រយោជន៍ពីការបំផ្លាញព្រៃ ជម្រកសត្វដ៏រង្គាលនេះ ។លោក ផុន ជ័យ សមត្ថកិច្ចដែលពាក់ ព័ន្ធនឹងមុខរបរល្មើសច្បាប់ មិនទាចទាក់ទងបានទេ ។ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូល ដ្ឋានបាត់បង់ជំនឿស្ទើរទាំងស្រុងទៅលើសមត្ថកិច្ច ថ្នាក់ដឹកនាំខេត្ដទទួលខុស ត្រូវបង្ក្រាបបទល្មើសការកាប់បំផ្លាញព្រៃឈើក្នុងដែនអភិរក្សនិងការដឹកជញ្ជូន ឈើយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ ។ ពួកគាត់ មានជំនឿទៅលើលោករដ្ឋមន្ដ្រីក្រសួង បរិស្ថានអាចនឹងមានវិធានការទប់ ស្កាត់ទន្ទឹមនឹងការលើកឡើងកន្លងទៅ របស់លោករដ្ឋមន្ដ្រី តែងបានពង្រឹង ជំរុញឱ្យមន្ដ្រីពាក់ព័ន្ធការពារព្រៃឈើ តំបន់អភិរក្សការពារសត្វព្រៃជាដើម ហើយលោករដ្ឋមន្ដ្រីចាត់ទុកថា បទ ល្មើសទាំងនេះជាបទឧក្រឹដ្ឋ ប្រឈមនឹង ផ្លូវច្បាប់រាល់អ្នកប្រព្រឹត្ដ និងមន្ដ្រីពាក់ព័ន្ធ ។ឈើប្រភេទសុក្រំរួមទាំងឈើធ្នង់ផង ដែរមេឈ្មួញ វង្ស ដារ៉ា និងជាមេការឱ្យ ក្រុមហ៊ុនហង់អាញ់ដូនពេញបានប្រមូល ទិញឈើអនាធិបតេយ្យដែលកាប់ចេញពីតំបន់ដែនជម្រកសត្វព្រៃលំផាត់មាន មុខកាត់៣០គុណនឹង៤ម៉ែត្រ, ៤០គុណ នឹង៤ម៉ែត្រ ឬ៥០គុណ៤ម៉ែត្រ ប្រភេទ ឈើត្រូវប៉ាន់ ហើយមេឈ្មួញដ៏មហិមា នេះក៏បានចំណាយប្រាក់ជាច្រើនសម្រាប់ គិតគូរដល់សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ជាពិសេសខាងលោក អ៊ូ សុធី នាយដែន ជម្រកសត្វព្រៃលំផាត់ ។
លោក វង្ស សុខសេរី នាយខណ្ឌរដ្ឋ បាលព្រៃឈើខេត្ដរតនគិរីធ្លាប់អះអាងថា តំបន់នោះគឺស្ថិតក្រោមការគ្រប់គ្រង ដោយមន្ដ្រីបរិស្ថានដែនជម្រកសត្វពៃ លំផាត់ ប៉ុន្ដែបើការដឹកជញ្ជូនគ្មានច្បាប់ អនុញ្ញាត ប្រឈមនឹងការបង្ក្រាប ។
លោក វង្ស ដារ៉ា មេការក្រុមហ៊ុន ហង់អាញ់ដូនពេញពាក់ព័ន្ធនឹងបទល្មើស ព្រៃឈើនេះមានលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីការប្រមូលឈើខុសច្បាប់ ប្រើ រូបភាពជ្រកក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុន ហង់អាញ់ដូនពេញ ។ ដោយលោកផុន ជ័យ សមត្ថកិច្ចមួយរូបដ៏មានឥទ្ធពល នៅទីនោះក៏កំពុងអនុវត្ដខុសភារកិច្ច តួនាទី ខណៈខ្លួនជាអ្នកមានកាតព្វកិច្ច បង្ក្រាបបទល្មើសព្រៃឈើ ការពារសន្ដិ សុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ អនុ វត្ដតាមគោលនយោបាយភូមិ-ឃុំមាន សុវត្ថិភាពចំនួន៩ចំណុចរបស់រាជរដ្ឋា ភិបាល បែរជាបែរទៅជាប្រកបមុខរបបជំនួញឈើ ខុសច្បាប់ទៅវិញ ។ បញ្ហានេះសាមីអង្គភាពគួរ សិក្សាពីបុគ្គលិកលក្ខណៈរបស់បុគ្គល ផុន ជ័យ ថាតើគាត់កំពុងប្រព្រឹត្ដផ្ទុយពី អង្គភាពក្នុងកម្រិតណា? ហើយជិះឥទ្ធិ ពលដ៏អាក្រក់មកលើភាពថ្លៃថ្នូររបស់សមត្ថកិច្ចដ៍ទៃទៀត ៕