កំពង់ធំ៖ព្រៃឈើក្នុងប្រទេសកម្ពុជាលាតសន្ធឹងធំធេងស្ទើរពេញផ្ទៃប្រទេសដោយមានឈើមានតម្លៃរាប់មិនអស់ តែអនិច្ចាណាស់ តំបន់ព្រៃឡង់រាប់ម៉ឺនហិកតាត្រូវបានជនទុច្ចរិតបំផ្លិចបំផ្លាញគ្មានមេត្តាចំពោះព្រៃឈើដ៏មហាសាលនេះ។ លើសពីនេះទៅទៀត ពេលសារពត៌មាន បណ្តាញអ្នកស៊ីបការពិសេសបានចុះទៅតំបន់ព្រៃឡង់ មើលឃើញពីវិនាសកម្មព្រៃឈើដ៏ធំសម្បើមបែបនេះទើប អង្គភាពសារពត៌មាន សហការជាមួយអង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍន៍ធនធានធម្មជាតិ អង្គការការពារព្រៃឈើ សត្វព្រៃនិងបរិស្ថាន អង្គការការពារបរិស្ថាននិងធនធានធម្មជាតិ ចុះឃ្លាំមើលការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ច្រកតោល ច្បស់រាក់ អូថា្លន់ អូតាអុង អូតាលៃ អូឈ្នូរ តំណាក់កកោះ តំបន់ទាំងនេះត្រូវបានក្រុមហ៊ុន ៩៥ ដែលមានដីសម្បទានសង្គមកិច្ចនៅចំនុចព្រះអាទិត្យទេ ចុះហេតុអីបានជាក្រុមហ៊ុនទាំងនេះចុះទៅកាប់ឈើនៅតំបន់ខាងលើទៅវិញ ហើយតំបន់ខាងលើត្រូវបានមន្រ្តីថា្នក់ស្រុក កំពុងរុករានដីព្រៃធ្វើជាកម្មសិទ្ធិ និងកាប់លក់អោយឈ្មួញ។
ឈ្មោះអ្នកកាប់ព្រៃដីរដ្ឋទាំងនោះមាន អ៊ួង ម៉ាលី អធិការស្រុកសណ្តាន់ ដែលជាមេខ្លោងកាប់ព្រៃរដ្ឋធ្ចើជាដីកម្មសិទ្ធិលក់អោយឈ្មួញបានរាប់សិបម៉ឺនដុល្លារ ដោយឈ្មោះអ៊ួង ម៉ាលីនេះត្រូវបានប្រជាពលរដ្ឋខ្សឹបប្រាប់សារពត៌មានយើងអោយដឹងថាជាបុគ្គលមានអំណាចក្នុងស្រុកសណ្តាន់ ដោយពុំមានសមត្ថកិច្ចណាហ៊ានឡើយ ព្រោះអ៊ួង ម៉ាលីនេះ អាងខ្នងមហិមានៅពីក្រោយ គេចង់ធ្វើអី្វក៏បាន តែបើប្រជាពលរដ្ឋកាប់ដីបង្ករបង្កើនផលបន្តិចបន្តួច ត្រូវបានលោកអធិការចាប់វ៉ៃខ្នោះនិងបញ្ជូនទៅអោយសាលាដាក់គុកទាំងអស់។ ចំពោះខ្លួនកាប់ព្រៃយកដីលក់រាប់រយហិកតាក៏គ្មាននរណាហ៊ានក្អកដែរ។
រឿងកាប់បំផ្លាញឈើ ជួញឈើ ត្រូវបានគេស្គាល់ឈ្មោះដូចតទៅ ទីមួយឈ្មោះ អ៊ូ សុធា បញ្ជាការសឹករងស្រុកសណ្តាន់ ទីពីរមានឈ្មោះ យាយ រ៉ើម, នៅ ភា នៅភូមិសំរោង ឃុំមានរិទ្ធិ ឈ្មោះឆាយ នៅភូមិសណ្តាន់ស្រុកសណ្តាន់ ជាមេបំផ្លាញឈើនិងជួញឈើប្រចាំស្រុកសណ្តាន់ដែលមានខ្នងពីក្រោយការពារ។
សារពត៌មានអ្នកស៊ើបការពិសេសយល់ថានេះដោយសារមន្ត្រីជំនាញទាំងអស់ត្រូវដៃត្រូវជើងជាមួយមេឈ្មួញនេះហើយ ទើបមិនបង្ក្រាបនោះ។ ដូចនេះប្រជាពលរដ្ឋទូរទៅក៏ដូចជាអង្គការសង្គមស៊ីវិលទាំងនេះសំនូមពរអោយឯឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិមេត្តាធ្វើអធិការកិច្ចលើឈ្មោះអ៊ួង ម៉ាលី នេះដែលយកតួនាទីរដ្ឋមកបម្រើផលប្រយោជន៍ខ្លួនឯង ធ្វើមានបាន សង់វីឡា ទិញឡានទំនើប ជាពិសេសគឺអង្គភាពប្រឆាំងអំពើពុករលួយ គឺឯកឧត្តម ឱម យិនទៀង ក្រសួងមហាផ្ទៃឯកឧត្តមឧប្បនាយករដ្ឋមន្រ្តី ស ខេង ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើឯកឧត្តម ឆេង គឹមស៊ុន មេត្តាចាត់ការលើអធិការរូបនេះផង ព្រោះលោកអធិការអ៊ួង ម៉ាលីកំពុងធ្វើជាអន្ទាក់ជើង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនិងអភិវឌ្ឍជាតិទាំងមូល។
បញ្ហានេះក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក៏ដូចជាក្រសួងបរិស្ថាន ត្រូវពិនិត្យមើលនិងចាត់វិធានការទប់ស្កាត់ជាបន្ទាន់នៅតំបន់ព្រៃឡង់ព្រោះព្រោះឈើ ក្នុងខេត្តកំពង់ធំ ចៀសមិនផុតពីរលាយសាបសូន្យដោយសារស្នាដៃ ទីមួយឈ្មោះ អ៊ូ សុធា បញ្ជាការសឹករងស្រុកសណ្តាន់ ទីពីរមានឈ្មោះ យាយ រ៉ើម, នៅ ភា នៅភូមិសំរោង ឃុំមានរិទ្ធិ ឈ្មោះឆាយ នៅភូមិសណ្តាន់ស្រុកសណ្តាន់ ជាមេបំផ្លាញឈើនិងជួញឈើប្រចាំស្រុកសណ្តាន់ដែលមានខ្នងពីក្រោយការពារ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់លើ ៕
សូមឯឧត្តម លោកជំទាវ បងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស មេត្តារឿងនេះនិងជួយផ្តល់យោបល់៕