តាមប្រភព ពីមន្ត្រីក៏ដូចជាមតិសារធារណៈ មួយចំនួនបានអោយអ្នក សារពត៌មាន ឲដឹងថាមានអាជ្ញាប័ណ្ណកាយ ដី ថ្ម មួយកន្លែងស្ថិត នៅភ្នំកកោះ ស្រុក ទឹកឈូ ខេត្តកំពត ដោយកាលពីមុនអាជ្ញាប័ណ្ណ នេះគឺឈ្មោះ ញាន ភ័ណ្ឌ ជាអ្នកគ្រប់គ្រងធ្វើអាជីវកម្ម តែដល់ពេលចប់ អាជ្ញាប័ណ្ណហើយ នោះ ម្ចាស់អាជ្ញាប័ណ្ណ អាងខ្នង អាងខ្សែ ជាសមាជិក ក្រុមប្រឹក្សាខេត្តកំពត មិនព្រមបង់ពន្ធថ្លៃសួយសារ ជូនរដ្ឋទេ ពោលគឺជំពាក់ ទោះដល់ធ្វើអាជ្ញា ប័ណ្ណថ្មី។ មន្ត្រីរ៉ែ និងថាមពលក៏ដូច ក្រសួងរ៉ែនិងថាមពល មិនផ្តល់អាជ្ញាប័ណ្ណអោយទេ ទើបលោក មាស សាវន សមាជិកក្រុមប្រឹក្សាខេត្ត អតីតជាអនុប្រធានមន្ទីសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តកំពតបានយកប្រពន្ធលោកមាស សាវន ឈរវិញ។ ដូច្នេះគ្រាន់តែប្តូរឈ្មោះផ្សេងទេ តែអ្នកធ្វើគឺដដែល។ នេះជាការបំភ័ន្តភ្នែកថ្នាក់លើតែប៉ុណ្ណោះដើម្បីប្រព្រឹត្តអំពើពុករលួយ។ ដូច្នេះសូមឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង មេត្តាពិនិត្យរឿងនេះផង ព្រោះខាតបង់ថវិការជាតិជាច្រើនណាស់ ពីការដ្ឋាននេះដោយមានការចូលដៃ ជើង ពីមន្រ្តីជំនាញមួយចំនួនក្នុងមន្ទីររ៉ែនិងថាមពលខេត្តកំពត និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត។ ព្រោះថាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអ្នកវាយតម្លៃក្នុងការបង់ សួយសារជូនរដ្ឋ។ បច្ចុប្បន្ននេះមានរឿងមន្រ្តីអាងខ្នងអាងខ្សែនេះកំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងចាស់ដៃ ដោយបន្លំភ្នែកថ្នាក់លើ យកទ្រព្យសម្បត្តិធនធានធម្មជាតិរបស់រដ្ឋមកធ្វើអាជីវកម្មហើយ ធ្វើមាន ធ្វើបាន ដូច្នេះមានតែ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ឯកឧត្តម ស៊ុយ សែម ឯកឧត្តម អូន ពន្ធ័មុន្នីរត្ន័ ទេដែលអាចរកឃើញពីភាពអាណាធិបតេយ្យ របស់មន្រ្តីខិលខូចនិងរឿងការដ្ឋានកាយថ្មរបស់លោកមាស សាវន នេះ។ជាពិសេសការដាក់រំសែវផ្ទុះបំបែកថ្មភ្នំដើម្បីកាយយកថ្មនោះ គឺជារឿងដែលមិនអាចលាក់បាំងបានទ្បើយ ប៉ុន្តែអ្វីៗមានការឃុបឃិតតាំងពីលើរហូតដល់ក្រោម ទើបអាជីវកម្មខុសច្បាប់នៅតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេង។
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តមកំពតក៏ជាប់ពាក់ព័ន្ធនិងផលប្រយោជន៍យ៉ាងត្រជាក់ចិត្តដែរ ទើបបណ្តោយឲ្យបទល្មើសកើតទ្បើងយ៉ាងអនាធិបតេយ្យដូចសព្វថ្ងៃនេះ?៕(សូមចាំអានតភាគ)