ក្រុមហ៊ុនយួន “ណាមរ៉ាប់ប៊ើ គ្រុប និង CO. ហ័ង អាញ់យ៉ាឡាយ និង CRCK ជាក្រុមហ៊ុនដែលកាប់បំផ្លាញព្រៃឈើខ្មែរឲវិនាសសាបសួន្យ មិនគួររដ្ឋាភិបាលមើលរំលង ?

តាម​ប្រវត្តិ​នៃ​ការ​តាម​អង្កេត​របស់​សកម្ម​ដីធ្លី និង​សកម្មជន​ព្រៃឈើ​បរិស្ថាន និង​ប្រជា​សហគមន៍​ជនជាតិ ដើម​បាន​ថ្លែង​ឱ្យ​រដ្ឋាភិបាល​ដឹង និង​ថ្កោលទោស​ខ្លាំងៗ​ថា គឺ​ការផ្តល់​ដី​សម្បទាន​ស្ទើរ​គ្រប់​រូបភាព​ទៅឱ្យ​ក្រុមហ៊ុន យួន​ឈ្មោះ “Nam Rubber Group co. ណា​ម​រ៉ាប់​ប៊ើ​គ្រុប​, CO. ហ័ង អាញ់​យ៉ាឡ៉ា​យ និង CRCK” យួន​ក្នុង​តំបន់ ព្រៃ​ឡង់​ធម្មជាតិ​ដ៏​ធំ​ក្នុង​ព្រំប្រទល់​តំបន់​ខេត្ត​កំពង់ធំ ព្រះវិហារ និង​កំពង់ចាម ទៅ​ឱ្យ​ពួក​ក្រុមហ៊ុន​យួន​ខាងលើ​ពី សំណាក់​រដ្ឋាភិបាល គឺ​ដូចជា​ឱ្យ​ក្រុមហ៊ុន​យួន​អស់នោះ​កាប់បំផ្លាញ​ព្រៃឈើ​ដ៏​ធំ​ខៀវស្រងាត់​របស់​ខ្មែរ​ដែល​ល្បី​ក្នុង តំបន់​អាស៊ី​ថា ជា​សមុទ្រ​បៃតង​អ៊ីចឹង​មិនគួរ​បើ​រដ្ឋាភិបាល​មើល​រំលង​នោះទេ ។​

​ជា​ការគូសបញ្ជាក់​និង​ចង្អុលបង្ហាញ​ថា បើទោះបីជា​គ្មាន​ការគាស់កកាយ​ពី​សំណាក់ NGO អភិរក្ស​ព្រៃឈើ មួយចំនួន និង សកម្មជន​ព្រៃឈើ ក៏ដោយ​តែ​គេ​គិត​ថា រដ្ឋាភិបាល​ប្រាកដជា​ដឹងថា គឺ​ក្រុមហ៊ុន​យួន “ ណា​ម​រ៉ាប់​ប៊ើ​គ្រុប​, CO. ហ័ង អាញ់​យ៉ា​ឡាយ និង CRCK”​ពុំ​បាន​គោរព​តាម​ការសន្យា​ពី​ការអភិវឌ្ឍ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះដែរ ដែល​គេ​គ្មាន ឃើញ​អ្វី​ក្រៅពី​ការដឹក​កាប់​ជញ្ជូន​ព្រៃឈើ​យកទៅ​លក់​នូវ​បរទេស និង​យួន​នោះទេ ! ។​

​ជា​ការពិត​ណាស់​ ក្រុមមន្ត្រី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ដែល​ឃ្លាំ​មើល​ការបំផ្លាញ ធនធានធម្មជាតិ​នៅក្នុង​ប្រទេស កម្ពុជា​បាន​លើក​ជា​ឧទាហរណ៍​ថា ក្រុមហ៊ុន​យួន​ឈ្មោះ ហ័ង អាញ់​យ៉ា​ទ្បាយ និង​ក្រុមហ៊ុន​យួន ណា​ម​រ៉ាប់ប័រ​គ្រុប ដែល​ទទួល  បាន​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់  សែន​ហិកតា​នៅក្នុង​ខេត្ត​រតនគិរី គឺជា​ប្រភព​វិនាស​ព្រៃឈើ និង​បាន​ធ្វើ សកម្មភាព​កាប់បំផ្លាញ​ព្រៃ ឈើ​ក្នុង​ស្រុក​លំផាត់​និង​ស្រុក​វ៉ឺ​ន សៃ​យ៉ាង​អនាធិបតេយ្យ​បំផុត​ហើយ ឯ​ឈើ​តូចៗ​ក៏​ត្រូវ​គេ​ដុត បំផ្លាញចោល​គ្មាន​សេសសល់​ដែរ ។

​ជាងនេះទៅទៀត​ក្រុមហ៊ុន យួន​ខាងលើ​ក៏​បាន​ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី ជនជាតិដើម​ភាគតិច​នៅក្នុង ស្រុក​ទាំង​ពីរ​ខាងលើ​យ៉ាង​កម្រោល​ច្បាប់​ព្រៃ​បំផុត ដែល​ជាហេតុ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ នាំគ្នា​ក្រោក​ទ្បើង​តវ៉ា ជា​បន្ត បន្ទាប់​យ៉ាងសកម្ម​ផងដែរ​ដើម្បី​ការពារ​ព្រៃ ឈើ ។ ប៉ុន្តែ​ផ្ទុយ​ពី​ក្រុម​អាជ្ញាធរ​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​ដែល​ទទួល​ប្រយោជន៍​ពី​ក្រុមហ៊ុន​យួន​វិញ បែរជា​យក​លេស​បិទបាំង​កំហុស​ពុករលួយ​របស់​ខ្លួន​ថា ប្រជាពលរដ្ឋ​ខូច (​ហើយ​ប្រដូច​ពាក្យ​ថា ប្រជាពលរដ្ឋ​ខូច​រាយការណ៍​ទៅ​ថ្នាក់លើ​)​គឺ ខូច​រឿង​ស្អី ! បើ​ថា ខូច គឺ​គេ​ឆ្ងល់​ថា តើ​ប្រជាពលរដ្ឋ​ខូច រឿង​ការពារ​ព្រៃឈើ​របស់​ខ្មែរ​នោះ​ប្រហែលជា​ត្រឹមត្រូវ​ជាង ! ។​

​ផ្ទុយទៅវិញ​សកម្មភាព​ជាក់ស្តែង​អ្វី​ដែល​អាក្រក់​បំផុត  នោះ គឺ​អាជ្ញាធរ​ខេត្ត​រតនគិរី និង​បណ្តា​ខេត្ត​ព្រៃឈើ មួយចំនួន បែរ​ជា​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ឱ្យ​ប្រើ​អំពើហិង្សា​បណ្តេញ ប្រជា​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ដីធ្លី​អាស្រ័យ​ផល​ជាក់ស្តែង​ដើម្បី ឆក់​ប្លន់ យក​ដីធ្លី​ប្រគល់ឱ្យ​ក្រុមហ៊ុន បរទេស​យួន​ដោយ​ពុករលួយ និង​មិន​ខ្វាយខ្វល់​ពី​ការពិចារណា ខុស​ឬ​ត្រូវ​នោះទេ ឱ្យ​តែ​ក្រុមហ៊ុន​ចិន​យួន​ឱ្យ​លុយ​សូកប៉ាន់ គឺ​ត្រូវ​ទាំងអស់ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ បាន​ធ្វើឱ្យ​ក្រុមហ៊ុន  បរទេស​ជាពិសេស​ក្រុមហ៊ុន​យួន កាន់តែ​បានចិត្ត​ក្នុង​ការបំផ្លាញ ព្រៃឈើ និង​ធ្វើបាប​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោមលេស​ដាំ​កៅស៊ូ និង​ដំ​ទ្បូង​មីជា​ដើម រីឯ​ការ ពិត​ក្រោយពេល​កាប់​ឈើ​ធ្វើ អាជីវកម្ម​ខុសច្បាប់​រួច ហើយ​គឺ​ពុំ មាន​អភិវឌ្ឍន៍​ដាំ និង​ដុះ​អ្វី​ទាំងអស់ ។ ក្រៅពី​ជញ្ជូន​ព្រៃឈើ​យក​ទៅ​លក់​នោះ ។​    ​

​ដូចគ្នា និង​ក្រុមហ៊ុន​ស៊ី​អ​ស៊ី​ខេ របស់​យួន​ដែល​ទទួលបាន​ដីស​ម្ប ទាន​សេដ្ឋកិច្ច​ក្នុង​តំបន់​ព្រៃ​ទ្បង់ នៃ​ខេត្ត​កំពង់ធំ​ផងដែរ ដែល​កំពុង​តែ​បំផ្លាញ​ព្រៃឈើ​ធម្មជាតិ​ខ្មែរ ឱ្យ​រលត់រលាយ​បំពាន​ទៅ​លើ​កិច្ចសន្យា​ជាមួយ រដ្ឋាភិបាល លោក ហ៊ុន សែន យ៉ាង​កំរោល​បំផុត  ។ មិនតែប៉ុណ្ណោះ​នូវមាន​មន្ត្រី​ពុករលួយ​កំហូច​ជា​ខ្នងបង្អែក​ជួយ ហើយ​ខ្នងបង្អែក​ពាំង​ថា ក្រុមហ៊ុន​យួន​ខាងលើ​គោរព​សិទ្ធិ​អភិវឌ្ឍ​ដាំ​ដុះ​ជាមួយ និង​រដ្ឋាភិបាល​ទៀត​នោះ ។​    ​

​ជាក់ស្តែង​ក្រុមហ៊ុន​ស៊ី​អ​ស៊ី​ខេ​មិន​ត្រឹម  តែ​កាប់​ឈើ​ក្នុង​បរិវេណ​ដីស​ម្ប ទាន​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​គឺ​ថែម ទាំង​បំពាន​លួច​កាប់​ឈើ​ប្រណីត​នៅ ក្រៅ​រង្វង់​ដី​សម្បទាន​តាម​អំពើ ចិត្ត​តាមរយៈ​ឃុបឃិត​ជាមួយ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន និង​មន្ត្រី​អាជ្ញាធរ​គ្រប់​លំដាប់ ថ្នាក់​ទី​នោះ​ទៀតផង ។

​បច្ចុប្បន្ននេះ ព្រៃ​ទ្បង់​ដែល  ជា​ព្រៃ​ដ៏​ធំ​សេសសល់​ចុងក្រោយ​នៅ​តំបន់  អាស៊ីអាគ្នេយ៍​កំពុង​ប្រឈម​នឹង ភាពរលាយ​សាបសូន្យ ដោយ  សារ​ក្រុមហ៊ុន​យួន​ហើយ ជាពិសេស​ជនជាតិដើម​ភាគ​តិច​ជាង ២០​ម៉ឺន​គ្រួសារ ដែលមាន​ដណ្តើម​រស់​ដោយសារ​ព្រៃឈើ​នោះ ក្តី​កំពុងតែ​បាត់បង់​មុខរបរ​ចិញ្ចឹមជីវិត ដោយសារតែ​ធនធានធម្មជាតិ​ទាំងនោះ​ហើយ ។​

​ឯ​ចំណែក​ក្រុមហ៊ុន​ចិន ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច នៅក្នុង​ខេត្ត​ព្រះវិហារ​វិញ ក៏​កំពុង​បំផ្លាញ​ព្រៃឈើ ដែល​ជា​ធនធាន ធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​ខ្មែរ​ឱ្យ វិនាស​សាបសូន្យ​និង​ឆក់​ប្លន់​ដីធ្លី​ពី ប្រជា​ពលរដ្ឋ​ខ្មែរ​ដោយ​គ្មាន​ខ្លាច ក្រែង​អ្វី​ទាំងអស់ ។ ដូច​ដែល​ក្រុមហ៊ុន  ចិន​ដែល​ទទួលបាន​ដី​សម្បទាន សេដ្ឋកិច្ច​នៅក្នុង​ស្រុក​ត្បែង​មាន ជ័យ ស្រុក​ឆែប ស្រុក​រវៀង និង​ស្រុក​សង្គម​ថ្មី​ជាដើម​បានធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃ​ក្នុង​បរិវេណ​ដី​សម្បទាន​របស់​ខ្លួន​និង  បំផ្លាញ​ព្រៃ សហគមន៍​របស់​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​ផងដែរ ។ ទាំងនេះហើយ​ជា​សកម្មភាព​ជាក់ស្តែង​ថា ក្រុមហ៊ុន​ចិន​យួន​ជួយ ដល់​ខ្មែរ​មែន​នោះ​។​    ​

​បើ​តាម​ជនជាតិដើម​ភាគ  តិច​នៅ​ឃុំ​ប្រមេរ​ស្រុក​ត្បែង​មាន ជ័យ​រាប់រយ​គ្រួសារ​កំពុង​រង គ្រោះ​ដោយ​សារ ក្រុមហ៊ុន​ចិន​ឆក់​ប្លន់​ដីធ្លី ហើយ​ពួកគាត់​នាំគ្នា​ក្រោក​ទ្បើង​តវ៉ា​ការពារ​ដី​ស្រែ ចម្ការ​របស់​ខ្លួន​យ៉ាង​អង់អាច​ក្លា ហាន ។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ព្រះវិហា​រវិ​ញ មិន​បាន​គិតគូរ​ជួយ​ដោះ ស្រាយ​បញ្ហា​ទុក្ខលំបាក​ជូន​ប្រជាពលរដ្ឋ​ទេ  ហើយ​បែរជា ការពារ​ផលប្រយោជន៍​ឱ្យ​ក្រុមហ៊ុន​ចិន​យួន​ដោយ​គ្មាន សេចក្តី​អៀនខ្មាស់​ទាល់តែសោះ ។​

​តាម​សកម្មជន​បរិស្ថាន​បាន​លើក  ទ្បើង​ថា​កម្ពុជា​មាន​តែ​ច្បាប់​ការ ពារ​ព្រៃឈើ និង​ច្បាប់​ការពារ​បរិស្ថាន​ឱ្យ ល្អមើល​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ជាក់ស្តែង​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​តាម​បណ្តា​ខេត្ត​នានា​មិន​ដែល​អនុវត្ត ន៍​តាម​ច្បាប់​ទាំង នោះ​ឱ្យបាន ត្រឹមត្រូវ​ម្តងណា​ទេ ! ព្រោះតែ​ច្បាប់ការពារព្រៃឈើ​គ្មាន​លុយ​ឱ្យ​មន្ត្រី​ជំនាញ​អស់នោះ​ចូល​បា​ខារ៉ាអូខេ ទាំង​យប់​ទាំង​ថ្ងៃ​នោះ​បាន​ទេ ! ។ ដូច្នេះ​គេ​ត្រូវតែ​យក​ច្បាប់​ដាក់ចុះ និង​អនុសាសន៍​នោះ ញី​ចោល​ដូច​ក្រដាស់​អ​នា ម័​យ​ទៅ ។​

​ដោយឡែក ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​សកម្មជន​ការ ពារ​ធនធានធម្មជាតិ NGO ក៏​បាន​សំណូមពរ និង​បាន​ផ្តល់ ជា​អនុសាសន៍​ថា បើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ពិតជា​មាន​ឆន្ទៈ​ការពារ​បរិស្ថាន​ដូច​អ្វី ដែល​លោក ហ៊ុន សែន បាន​លើកទ្បើង ក្នុង​ទិវា​បរិស្ថាន​ពិភពលោក​នោះ  មែន​គួរតែមាន​វិធានការ​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច ពី​ក្រុមហ៊ុន​ចិន​និង​ក្រុមហ៊ុន​យួន  ជា​បន្ទាន់​បំផុត ព្រោះ​អី​ក្រុមហ៊ុន​យួន​ចិន​កំហូច​មានឈ្មោះ​ខាងលើ​ទាំងពីរ​បី​បួន​នាក់ នេះ មិន​បាន​អនុវត្ត​អ្វី​ត្រឹមត្រូវ​តាម​កិ​ច សន្យា ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា​នោះទេ ។ ហើយ​ប្រើប្រាស់​អាជ្ញាប័ណ្ណ  ដី​សម្បទាន​ដើម្បី​បំផ្លាញ​ធនធានធម្មជាតិ​ក្នុង ប្រទេស​កម្ពុជា​ឱ្យ​មហន្តរាយ​បំផុត តាមរយៈ​មន្ត្រី​កំហូច​ពុករលួយ និង​តំណាង​ក្រុមហ៊ុន​ពុករលួយ​ដែល​ជា​មន្ត្រី​ធំ​រដ្ឋាភិបាល​ទៅ​កាង​ដាក់​ហ៊ុន​ខ្យល់ ។

​គួរ​ណាស់​តែ​រដ្ឋា ភិបាល​ពិចារណា​គិត​ពី​បញ្ហា​បំផ្លាញ​ព្រៃឈើ​ធម្មជាតិ​ចុងក្រោយ​នេះ​ឱ្យ​ក្តៅ​បំផុត មិនគួរ​ជឿ​តាម​របាយការណ៍​អ្វីៗ បោក​ខ្លាច​ទទួលកំហុស​ពី​សំណាក់​មន្ត្រី​ជំនាញ​នោះ​ទេ ។​/
​ដោយ​ ៖ ព្រះ​ស្តែង​

omyentieng_hunsen-222x150