ឈ្មោះ​ឧកញ៉ា​ គិត ​ម៉េងគេ​យក​ទៅ​ប្រើ​កា​ងឱ្យក្រុម​ឈ្មួញប​ទល្មើ​សព្រៃ​ឈើខុ​ស​ច្បាប់​យកទៅ​លក់ឱ្យ​ឈ្មួញ​យួដោ​យ​សេរី

ខេត្ត​ក្រចេះ តាម​ប្រភព​ព័ត៌មាន​ បាន​ឱ្យដឹងថាៈ រថយន្ត​យី​ឌុប​ភ្លៅ​ប្រាំ ​ខាងលើ​បាន​ដឹក​ឈើប្រណិត ​មកពី​ខេត្ត​ស្ទឹងត្រែង  (​ឈើ​បាត​អាង​)​ ដោយសារ​តែ​គេចវេស ​ពី​ក្រុម​ជញ្ជីញ​ចល័ត​ ទើប​បើក​រត់​គេច​ចូល ​ផ្លូវគ្រួស​ក្រហម​បណ្តាល ឱ្យ​ខូច​​ណាមួយ​ផ្ទុក​លើស​ ទំងន់​ច្រើន​ពេក ​បណ្តាល​ឱ្យ​រថយន្ត​ប្រវែង​ប្រមាណ​ជា​ ១២​ម៉ែត្រ ទទឹង ២.៥​ម៉ែត្រ កំពស់  ២.៥​ម៉ែត្រ ស្មើ​និង ៥០ ទៅ ៦០​ម​៣  ក្នុង​១​ម​៣​ទំងន់​១.៥​តោន  គិត​ទៅ​ទំងន់​សរុប​ប្រមាណ​ជា  ១០០​តោន ឯណោះ​  រឿង​អី​មិន​ខូច​ផ្លូវ   បើ​ដឹក​ធ្ងន់​លើស ​ទំងន់​ម្លឹងៗ  រឿង​អី​មិន​រលាយ​ផ្លូវជាតិ ។​ពាក់ព័ន្ធ ​នឹង​ការប្រើ​ ឈ្មោះ​ឧកញ៉ា គិត ម៉េង  ខាងលើ មតិ​មហាជន​បាន​រិះ គន់​ថា បើ​មាន​ ច្បាប់​រឿង​អី​មិន​ ឱ្យ​គេ​ត្រួត ពិនិត្យ​បើ​មិន​ ធ្វើ​ខុស​ឱ្យប្រាក់ ​គេ​ធ្វើ​អ្វី​? តែ​ពួកគាត់​មិន ​ជឿ​ថា អ្នក ឧកញ៉ា គិត ម៉េង ទៅ​ឃុបឃិត​ជាមួយ ​ពួក​ឈ្មួញ ទុច្ចរិត​ ធ្វើឱ្យ​ខូច​ឈ្មោះ​ឧកញ៉ា  ទៅ​រកស៊ី​បទល្មើស​ដូច​ក្រុម​ឈ្មួញ ទ្រី ភាព ដែល​កើត​ងារ​គោរមងារ​មាន​បាន​ដោយ សារ​ការកាប់បំផ្លាញ​ព្រៃឈើ​ប្រទេស​កម្ពុជា​នោះទេ ។​

​ផ្ទុយទៅវិញ អ្នកឧកញ៉ា គិត ម៉េង ត្រូវបាន​មហាជន​ខ្មែរ​ហៅថា ជា​ឧកញ៉ា​រកស៊ី​ស្របច្បាប់ មិន​ទុច្ចរិត​កាប់​ព្រៃឈើ​ក្លាយ​ជា​ឧកញ៉ា ឈ្មួញ​កាប់​ឈើ​ដូច​ក្រុម​ឧកញ៉ា​ពាល បួន​-​ប្រាំ​នាក់ បំផ្លាញ​កេរ្តិ៍ឈ្មោះ​លោក ហ៊ុន សែន នោះទេ !

​ជាងនេះទៅទៀត ឧកញ៉ា គិត ម៉េង ក៏​មាន​អ្វីៗ​សព្វ​គ្រប់បែបយ៉ាង​ទៅហើយនោះ​ពួកគាត់​ជឿថា ពួក​ឈ្មួញ​ទុច្ចរិត​រក ស៊ី​បំពាន​ច្បាប់​ចេះ​តែ​យកឈ្មោះ អ្នកឧកញ៉ា​មក​ប្រើ​ដើម្បី​បន្លាច​បំពាន​មក​លើ​សមត្ថកិច្ច​ទន់ខ្សោយ​តែ​តាម​ដងផ្លូវ ប៉ុណ្ណោះ ។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ក្រុម​អ្នកយកព័ត៌មាន​យើង​មិន​អាច​រក​ការទំនាក់ទំនង​ពី​អ្នកឧកញ៉ា គិត ម៉េង ដើម្បី សុំ ការបំភ្លឺ​បាន​ទេ​ក្នុងថ្ងៃនេះ ។​

តាម​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ប៉ែក​ឦសាន គឺ​ពួក​ឈ្មួញ​បាន​ប្រើ​ឈ្មោះ អ្នកមានអំណាច ឧកញ៉ា​នេះ ឧកញ៉ា​នោះ ហើយ​ដឹកជញ្ជូន​ប្រើ​រថយន្ត​ធំ យី​ឌុប​ភ្លៅ​ប្រាំ​ប្រើ (PC) ច្បាប់​អនុញ្ញាត​ដឹកជញ្ជូន​បទល្មើស ព្រៃ​យ៉ាងសកម្ម​បំផុត​ចេញទៅ​លក់​ឱ្យ​ឈ្មួញ​ឆ្លងដែន​ទៅ​យួន ។ ប៉ុន្តែ (PC) ១៥​ម​៣ ឬ ២០​ម​៣​ដឹក​រហូតដល់​ទៅ ៥០​ម​៣ ឬ ៦០​ម​៣ បើ​គិត​ទាំង​រថយន្ត​ប្រមាណ​ជា​៨០ ទៅ​១០០​តោន ។ រីឯ​ច្បាប់​វិញ អនុញ្ញាត​ឱ្យ​ដឹក​ត្រឹមតែ ៤០​តោន​ប៉ុណ្ណោះ​ចំពោះ​រថយន្ត​ភ្លៅ​៥ ។​

​ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៥ កន្លងទៅនេះ ក្រុម​អ្នកសារព័ត៌មាន​បាន​ទទួល​ដំណឹង​ថា  មាន រថយន្ត​យី​ឌុប​ភ្លៅ​ប្រាំ​ដឹកឈើ​ខូច​តាមផ្លូវ​នៅ​ចំណុច​ផ្លូវ​ទៅ​ភូមិ​សាមគ្គី ហៅ​សង្ងំ​កូន ស្ថិតនៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម​ក្រុម​អ្នកកាសែត​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ជា​បន្ត បន្ទាប់​ក៏​ទៅដល់​ចំណុច​កើតហេតុ​ឃើញ​ពិតប្រាកដ​មែន ពេលនោះ​ក៏​នាំគ្នា​ថតរូប​ហើយ​មានឈ្មោះ គង់ ចេញមុខ​មក អះអាងថា ឈើ​នេះ​ជា​របស់​ក្រុមហ៊ុន​អ្នកឧកញ៉ា គិត ម៉េង និង​បាន​និយាយថា ចាំ​ជួប​គ្នា​ហើយ​ឈ្មោះ​គង់​បាន​ផ្តល់ (​ទូរស័ព្ទ​លេខ 097 899 899 3) បាន​និយាយ​ដដែល​ថា​ឈើ​នេះ ជា​របស់​លោក​ឧកញ៉ា គិត ម៉េង សូម​កុំ​ចុះផ្សាយ ។

​ពាក់​ពន្ធ័​នឹង​បញ្ហា​ខាងលើ​នេះ​វិញ លុះ​យប់​ឡើង​ថ្ងៃ​ដដែល​ក្រុម​ឈ្មួញ​បាន​យក​ឡាន​មក​ស្ទូច​សាង ចេញ​ពាក់ កណ្តាល យក​ឈើ​ទៅ​លក់​នៅ​ព្រំដែន​យួន តាម​ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ដោយ​សុវត្ថិភាព ។

​ផ្ទុយទៅវិញ ក្រុម​ប្រជាពលរដ្ឋ និង​មន្ត្រី​តាម​ដងផ្លូវ​ដែល​ដឹងឮ​បញ្ហា​នេះ​ក៏​បាន សូម​អំពាវ​ទៅ​ប្រមុខ​រាជ​រដ្ឋា ភិ​បាល សូម​ឱ្យ​រក​ពេលវេលា​ដ៏​សមគួរ​ចាត់​មន្ត្រី​ខុស​ជំនាញ​ឬ​ស្ថាប័ន​គ្មាន​ពាក់ព័ន្ធ​ឱ្យ​ចុះ​មក​ពិនិត្យ​មើល​ច្រក​ទន្លេ ចាម​ផង ព្រោះថា មន្ត្រី​គយ និង​ជំនាញ​មួយ ចំនួន​កំពុង​ធ្វើ​មាន​ឃុបឃិត​នាំ​បទល្មើស​ព្រៃឈើ​ចេញ​ជាប្រចាំ​បំផុត ក្រោម​ការឃុបឃិត​គៃបំបាត់​ពន្ធ​រដ្ឋ​ជាមួយ​មន្ត្រី ហើយ​ដូច​ប្រើ​ឈ្មោះ​ឧកញ៉ា គិត ម៉េង ទៅ​បន្លាច​មន្ត្រី​មិន​ឱ្យ​ពិនិត្យ ឬ​បង្ក្រាប​ការនាំ​ឈើ​ខុសច្បាប់​ទៅ​លក់​ឱ្យ​ឈ្មួញ យួន​នោះ​ជាដើម ។​/
​ដោយៈ ឆ្មាំ​ព្រំដែន​

kitmeng_ukrabun_omyentieng-222x150