បទល្មើសនេសាទ កើតទ្បើងយ៉ាងពេញ បន្ទុកនៅក្នុងស្រុកភូមិ ស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តគណ្តាល ត្រូវបានគេ ដឹងថាមានឈ្មោះមាប់ បានយកតួរនាទីយោធាសឹករង ប្រចាំស្រុកខ្សាច់កណ្តាល ជាអ្នកកាងបទលើសនេសាទ និងជាអ្នកដើរប្រមួលលុយ ពីបទល្មើសនេសាទ គ្រប់ប្រភេទក្នុងមួយម៉ាញ់ចាប់ ពី១លានរៀលទៅ ២លានរៀល។ ប្រជានេ សាទ ស្រុកខ្សាច់កណ្តាល បានរាយការណ៍ជា បន្តបន្ទាប់ ពីឈ្មោះ ម៉ាប់បានដើរ ប្រមែប្រមូលជនជាតិ ចាមនិង ជនជាតិយួននិងខ្មែរ អោយមកនេសាទ ក្នុងទឹកដីខ្សាច់ កណ្ដាល ដោយ ខុសច្បាប់ដូចជាម៉ាញ ចាប់ពី១០០មទៅ ១៥០មហើយប្រើ ប្រាស់ម៉ាស៊ីនចាប់ ពី១០ ទៅ១៨សេសនិង ម៉ាសីនឡាន ធំៗដើម្បី បំផ្លាញមច្ឆាជាតិ និងបំផ្លាញធនធានមច្ឆជាតិ នៅក្នុងទន្លេមេគង្គ យ៉ាងអាណាធិបតេយ្យតាមអំពើចិត្ត។ ប្រភពបានឲដឹងថាឈ្មោះមាប់យកតួរនាទីយោធាសឹករងប្រចាំ ស្រុកខ្សាច់កណ្តាល បានបញ្ចាឲកូនចៅដើរប្រមួលលុយពីបទល្មើសនេសាទខុសច្បាប់រាប់រយម៉ាញ់ក្នុងមូយម៉ាញមួយត្រួវបង់ ១លាន រៀលទៅ២លានរៀលក្នុងមួយរដូវយកទៅឲមន្រ្តីជលផលនៅទីនោះ។មន្ត្រីអង្គការក្រៅរដ្ឋាភិបាលការពារមច្ឆាជាតិធនធានធម្មជាតិក្នុងខេត្តកណ្តាល បានកត់សម្គាល់ថារដូវបើកនេសាទគឺជនជាតិចាមនិងយួននិងខ្មែរបានប្រើឧបករណ៍ខុសច្បាប់ដូចជាមាញ់ជាច្រើនប្រភេទដើម្បីចាប់យកត្រីតាមអំពើចិត្ត។ ជាមួយគ្នានេះមន្ត្រីជលផលការគ្រប់គ្រងនៅតំបន់នោះបានបញ្ញាឲឈ្មោះម៉ាប់ដើរលុយពីបទល្មើសនេសាទគ្រប់ប្រភេទ និងបានធ្វើសកម្មភាពជំរិតយកលុយពីឈ្មួញ ស្រេចតែអំពើចិត្តរបស់ពួកគេ។ បញ្ហានេះលោក អេងជាសាន្តដែលជាអគ្គនាយករដ្ឋបាលជលផលមិនត្រូវមើលរំលងតទៅទៀតទេ ប្រសិនបើគ្មានពាក់ព័ន្ធផលប្រយោជន៍ជាមួយនិងមន្រ្តីជលផល ។
សេចក្តីរាយការណ៍មួយចំនួនបានដាក់ការសង្ស័យថា ប្រហែលជាលោក អេងជាសាន្តអគ្គនាយករដ្ឋបាលជលផលទទួលបានផលប្រយោជន៍ពីម៉ាប់និងមន្រ្តីជលផលប្រចាំស្រុកខ្សាច់ខេត្តកណ្តាលទើបបណ្តោយឲ្យ ឈ្មោះម៉ាប់និងមន្រ្តីជលផលជាកាងបទល្មើសនេសាទយ៉ាងក្រអឺតក្រទម។ ជាក់ស្តែងរយៈពេលនេះបទល្មើសនេសាទក្នុងភូមិស្វាយក្រោមឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល កើតទ្បើងយ៉ាងពេញបន្ទុកហើយក្រុមជនល្មើសភាគច្រើនជាជនជាតិចាមនិងយួន និងខ្មែរប៉ុន្តែលោក អេងជាសាន្តមិនបានយកចិត្តទុកដាក់ចាត់វិធានការបង្ក្រាបទ្បើយ។ ផ្ទុយទៅវិញលោក អេងជាសាន្តបានបើកដៃឲ្យបុគ្គលឈ្មោះម៉ាប់និងមន្រ្នីជលផលធ្វើអ្វីៗតាមរបៀបអំពើពុករលូយ៕