​លោក ​លេវ ​ណល់ ​លោក ​ទិត ណារិ​ន និង​ លោក ​វ៉ាន់ វុទ្ធី ​បន្តដាក់​ប៉ុស្តិ៍ជជុះ​ទាំង​យប់ទាំង​ថ្ងៃដើ​ម្បីជំរិ​តទារប្រា​ក់ពីអ្ន​កដឹក​ទំនិញ​គ្រប់ប្រ​ភេទយ៉ាង​អនាធិប​តេ​យ្យ?

សកម្មភាព​របស់​ក្រុម​ន្ត្រី​ខិលខូច​ទាំងនេះ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិន​ត្រឹមតែ​បង្ក​ការ​លំបាក​ដល់​ការធ្វើ​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​នោះទេ តែ​វា​ក៏បាន​បណ្តាល​ឲ្យ​ថវិកាជាតិ​បាត់​បង់​ក្នុង​មួយឆ្នាំៗ​រាប់សិប​លាន​ដុល្លារ​។ ប្រភពព័ត៌មាន​បាន​រិះគន់ថា រដ្ឋាភិបាល​គណបក្ស​ប្រជា​ជន​កម្ពុជា គប្បី​ប្រើប្រាស់​មន្ត្រី​ស្អាតស្អំ​ឲ្យ​ធ្វើការ ដោយ​មិនត្រូវ​ឲ្យ​មន្ត្រី​ខិលខូច​ពុករលួយ​គ្មាន​សមត្ថភាព ធ្វើការ​ដូច​សព្វថ្ងៃនេះ​ទេ​។ ប្រជាពលរដ្ឋ​បាន​សង្កត់ធ្ងន់ថា មន្ត្រី​ពុករលួយ​កាន់​តែ​មាន​ជីវភាព​ប្រសើរឡើង ខណៈ​មន្ត្រី​ស្មោះត្រង់​នៅតែ​ក្រីក្រ ហើយ​សង្គមជាតិ​មានការ​រីក​ចម្រើន​យឺត​បំផុត​។ ប្រភព​ដដែល​បាន​រិះគន់ថា ការកែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋ​ភិ​បាល​លោក​ហ៊ុន សែន កែទម្រង់​បានតែ​មន្ត្រី​តូចតាច និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​ប៉ុណ្ណោះ ចំណែក​មន្ត្រី​ខិលខូច មាន​បក្ខពួក មិន​ត្រូវបាន​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​តាម​គោលការណ៍​ច្បាប់​នោះទេ​។

ក្រុមអាជីវករ បាន​ឲ្យ​ដឹងថា ពី​ក្រុង​ប៉ោយប៉ែត ដល់​ក្រុង​សិរីសោភ័ណ មាន​ប៉ុស្តិ៍​៥​កន្លែង ដែល​ត្រូវ​បង់លុយ ហើយ​រថយន្ត​១​គ្រឿង ត្រូវ​បង់​ឲ្យ​មន្ត្រី​គយ​១​កន្លែង​៥​ម៉ឺន ទៅ​១៥​ម៉ឺន​រៀល និង​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួង​១​កន្លែង​ត្រូវ​បង់​៥​ទៅ​១០​ម៉ឺន​រៀល និង​មាន​មន្ត្រី​គយ​២​កន្លែង ១.​ចំណុច​ផ្សារ​រ៉ា​ថ្មី ២.​គយ​ដាក់​នៅក្បែរ​ផ្លូវ​៥០ ភូមិ​កូនដំរី ក្រុង​ប៉ោយប៉ែត ។ ចំណែកឯ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួង មាន​៣​កន្លែង ១.​ដាក់​នៅ​ភូមិ​ទឹកថ្លា ក្រុង​សិរីសោភ័ណ គ្រប់គ្រង​ដោយ​លោក លេ​វ ណ​ល់ ២.​ដាក់​នៅ​ចំណុច​សាលា​ក្រៅ ក្រុង​សិរីសោភ័ណ គ្រប់គ្រង​ដោយ​លោក ទិ​ត ណារិន និង​៣.​ដាក់​នៅ​ចំណុច​ភូមិ​គោក​ទម្លាប់ ស្រុក​មង្គលបុរី គ្រប់គ្រង​ដោយ​លោក វ៉ាន់ វុទ្ធី​។ ប្រជាពលរដ្ឋ​ជាច្រើន​រស់នៅក្នុង​ខេត្តបន្ទាយមានជ័យ ពិសេស​អ្នក​ប្រកប​របរ​ចិញ្ចឹម​ជីវិត ទិញ​ទំនិញ​ពី​ជាយដែន ក្រុង​ប៉ោយប៉ែត យកទៅលក់​តាម​បណ្តា​ខេត្ត បាន​ត្អូញត្អែរ​យ៉ាងខ្លាំង​ថា មួយរយៈ​នេះ រកស៊ី​មិនសូវ​ចំណេញ ដោយសា រ​តាមផ្លូវ​ក្នុង​ខេត្ត ឥឡូវ មាន​កុងត្រូលជជុះ ច្រើន​កន្លែង​ពេក ហើយ​អាជ្ញាធរ​ហាក់​កំពុង​ជិះសេះ​លែងដៃ គ្មាន​ការទប់ស្កាត់ ឬ​លុបបំបាត់​ប៉ុស្តិ៍​ជជុះ​ទាំងនោះ​ទេ ​។​

សកម្មភាព​ខុសច្បាប់​នេះ ពុំដែល​មានការ​ទប់ស្កាត់​ពី​អាជ្ញាធរខេត្ត​ម្តងណា​ឡើយ  ហើយ​ត្រូវបាន​ពលរដ្ឋ​រិះគន់ថា បើ​អាជ្ញាធរខេត្ត ពុំ​ជាប់​ពាក់ព័ន្ធ​រឿង​ផល​ប្រយោជន៍​ប្រហែលជា​ប៉ុស្តិ៍​ជជុះ​ទាំងនោះ មិន​អាចធ្វើ​ព្យុះភ្លៀង​បាន​ទាំងយប់​ទាំង​ថ្ងៃ​ទេ ច្បាស់​ជា​មិនបាន​មួយ​ម៉ោង​ទាន់​ឡើយ នឹង​ត្រូវគេ​លុបបំបាត់​មិន​ខាន​។ ប៉ុស្តិ៍​ជជុះ​ទាំងនេះ ត្រូវបាន​គេ​ដឹងថា គ្រប់គ្រង​ដោយ​លោក​ស័​ក្កិ​៤ ឡុង សំអឿន ជា​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង ប្រចាំការ​គោលដៅ​ចំនួន​៣​ខេត្ត រួមមាន​ខេត្ត សៀមរាប ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តបន្ទាយមានជ័យ​។  គោលដៅ​ខ្លះ​គេ​ដឹងថា ប្រើប្រាស់​កម្លាំង​នគរបាល គោលដៅ​ខ្លះ គឺ​ប្រើ​កម្លាំង​ស៊ីវិល គឺ​មនុស្ស​គ្មាន​តួនាទី​ឲ្យ​អង្គុយចាំ​ប៉ុស្តិ៍ និង​ទារលុយ​ពី​រថយន្ត​អ្នក​ដឹកទំនិញ​គ្រប់​ប្រភេទ ដែល​មកពី​ព្រំដែន​ឆ្លងកាត់​។ ទន្ទឹមនឹងនេះ ថ្មីៗ​នេះ​គេ​សង្កេតឃើញថា មាន​ទីតាំង​ត្រួតពិនិត្យ​ទំនិញ គ្រប់​ប្រភេទ​មកពី​ប្រទេស​សៀម តាម​ច្រកទ្វារ​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត តែ​ការពិត មន្ត្រី​ជំនាញ​ទាំងនោះ គ្រាន់តែ​បង្កើតឡើង​សម្រាប់​ទុក​ទារប្រាក់​ពី​អាជីវករ​ទន់ខ្សោយ ​។

ទីតាំងប៉ុស្តិ៍-ជជុះ-បន្ទាយមានជ័យ