គណ​កម្មាធិកា​រល​ទ្ធកម្មខេ​ត្តព្រៃ​វែងពោ​រពេញ​ដោយ​អំពើពុ​ករលួ​យ

ខេត្តព្រៃវែង​៖ រឿងអាស្រូវ​ពុករលួយ​ដ៏​គួរអោ​យភ្ញាក់ផ្អើល​​និង​ធំ​មហិមារ​ទើប​និង​ផ្ទុះ​ចេញ​ជា​បណ្តើរៗ ហើយ​ករណីនេះ​បានធ្វើអោយ​រដ្ឋ​ខាតបង់​ថវិកាជាតិ​ក្នុង​មួយឆ្នាំៗ​យ៉ាងតិច​​​៣​០០០​លាន​រៀល ដោយ​ផលប្រយោជន៍​ពី​អំពើពុករលួយ​នេះ​បាន​ធ្លាក់​ចូលក្នុង​កណ្តាប់ដៃ​លោក​អភិបាលខេត្ត ហាស់ ​សារ៉េត ដែលជា​ប្រធា​ន​គណកម្មាធិការ​លទ្ធកម្ម​និង​លោក​អភិបាលរង ម៉ុក ធា​រី ដែលជា​អនុប្រធាន​និង​លោក វង្ស ​សោ​ភ័​ណ្ឌ​ដែលជា​ប្រធាន​អង្គភាព​លទ្ធកម្ម​រួម​​និង​សាម៉ីមន្ទីរ​ដែលជា​អ្នក​ត្រូវ​ទទួល​ស​មទ្ឋិផល​។
​    ​តាម​សេចក្តីរាយការណ៍​បានអោយដឹងថា​ប​ញ្ហា​ខាង​លើ បាន​កើតមានឡើង​ពេញបន្ទុក​នៅ​ឆ្នាំ​២០១៣​និង​ឆ្នាំ​២០១៤​ក្រោយពី​លោក ហាស់ សារ៉េត បាន​ប្តូរ​តំណែង​ពី​អភិបា​លខេត្ត​​កែប​ជា​ខេត្ត​ដែល​តូច​បំផុត​មកកាន់​តំណែង​ជា​អភិបាលខេត្ត​ព្រៃវែង បន្ត​ពី​លោក អ៊ុង សាមី ដែល​ត្រូវ​​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​។ ក្រោយពី​លោក ហាស់ សារ៉េត បាន​ធ្វើជា​អភិបាលខេត្ត​ព្រៃវែង​ភ្លាម គ​ណ​ម្មា​ធិ​ការ​លទ្ធកម្ម​ចាប់ផ្តើម​មាន​អំពើពុករលួយ​ធ្ងន់​ធ្ងរ ដូ​ចជា​ការដេញថ្លៃ​មាន​ភាពមិនប្រក្រតី ដោយ​ក្រុម​អ្នកទទួល​បាន​សិទ្ធ​សាងសង់​សំណង់​និង​ផ្គត់​ផ្គង​សំភារៈ​ផ្សេងៗ​គឺ​ចេញពី​ប្រភព​ក្រុមហ៊ុ​ន​ដែល​ហ៊ាន​ផ្តល់​ទឹកតែ​ខ្ពស់​ដល់​លោក​​អភិបាលខេត្ត​និង​បក្ខពួក​។ ហើយ​តម្លៃ​សាងសង់​ជួសជុល​និង​ផ្គត់​ផ្គង​សំភារៈ​ផ្សេងៗ គឺមាន​តម្លៃ​​ខុសពី​តម្លៃ​ទីផ្សារ​ដល់​​ទៅ​៥​ដង​ដូចជា​ការថែទាំ​និង​ជួសជុល​សំណង់​អគារ​។ ចំណែក​សំភារៈ​ផ្សេងៗ​ក៏មាន​តម្លៃ​ខ្ពស់​មួយ​គុណ​និង​២​ឬ​៣​ដ​ង​​នៃ​តម្លៃ​ទីផ្សារ លើកលែងតែ​ការ​ផ្គត់​ផ្គង់ម៉ូតូ​និង​ប្រេងឥន្ធនៈ​ចេញ​ដែលមាន​សភាព​មិនសូវ​ធ្ងន់ធ្ងរ​។
​    ​តាម​ប្រភព​បានអោយដឹងថា ការដែល​ក្រុម​ហ៊ុន​នី​មួយៗ ដេញថ្លៃ​បានការ​ផ្គត់​ផ្គង់​សំណង់​និង​សំភារៈ​ផ្សេងៗ​ក្នុងតម្លៃ​ខ្ពស់​លើ​ទីផ្សារ​ធ្វេ​រដង ដោយសារតែ​មន្ទីរ​ដែល​ជា​អ្ន​កស្នើគំរោង​​បាន​បំប៉ោង​តម្លៃ​គំរោង​នៃ​ការសាងសង់​ជួលជុល​និង​ផ្គត់​ផ្គង់សំភារៈ​ផ្សេងៗ​ជាមុន​។ ហើយ​ក្រោយពី​ក្រសួង​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​អនុញ្ញា​តអោយ​អនុវត្តន៍​នៅ​គំ​រោង​នោះ​ទើប​គណកម្មាធិការ​លទ្ធ​កម្ម​ចាប់ផ្តើម​អនុវត្តន៍​នីតិវិធី​ហិ​រញ្ញវត្ថុ​ក្នុងពេលនោះ​ទើប​គេ​បង្កើត​ការដេញថ្លៃ​ឬ​ពី​គ្រោះ​​ថ្លៃ ។ប៉ុន្តែ​ការដេញថ្លៃ​ទាំងនោះ​គឺ​សុទ្ធតែ​បក្ខពួក​ទោះបី​មើល​ឃើញថា​មាន​អ្នកចូលរួម​ដេញថ្លៃ​ច្រើន​។ ព្រោះថា​ក្រុម​អ្នកដេញថ្លៃ​ឬ​ពី​គ្រោះ​​ថ្លៃ​ទាំងនោះ​គឺ​គេ​បានរៀបចំ​ទុកជាមុន ពេល​ខ្លះ​មើលឃើញថា​មាន​ប្រកាស​ជួន​ដំណឹង​តាម​កាសែត តែ​ក្រុមហ៊ុន​ដែល​មិនមែនជា​ក្រុម​គេ​គឺ​​ពិបាក​និង​ទទួលបាន​ឱ​កាស ពេលខ្លះ​ទទួលបាន​ឱកាស​។ប៉ុន្តែ​នៅពេល​ទូទាត់​ប្រាក់​គឺ​ពិបាក​ដូច​អូស​ឫស្សី​បញ្ច្រាស់​ចុង រហូត​ធ្វើអោយ​ក្រុ​មហ៊ុ​ន​ទាំងនោះ​លែង​ហ៊ាន​នឹក​ស្រមៃ​ចង់​មក​ធ្វើជា​អ្នកដេញថ្លៃ​ផ្គត់​ផ្គង់។
​    ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់ថា​បញ្ហា​នេះ​ជាក់​ស្តែ​ង​ដូចជា​នៅ​ឆ្នាំ​២០១៤​គឺមាន​មន្ទីរ​ខ្លះ​បាន​ចំណាយ​ថវិកា​លើ​ការថែទាំ​និង​ជួសជុល​អគារ​អស់​ទឹកប្រាក់​រហូត​៥​០០​ទៅ​៦០០​លាន​រៀល។​ប៉ុ​ន្តែ​ការចំណាយ​ទាំងនេះ​គឺ​បានត្រឹមតែ​លាបថ្នាំ​តួ​អគារ ប្តូរ​បង្អួច​ទ្វារ​និង​បាញ់ថ្នាំ​ដំបូល​អគារ​បន្តិចបន្តួច​តែប៉ុណ្ណោះ​។ ហើយ​ថវិកា​ដែល​ចំណា​យ​នោះ​អ្នក​ដែល​ទទួលបាន​ផលប្រយោជន៍​ច្រើន​គឺ​លោក​អភិបាល​ខេត្ត​និង​លោក​ប្រធាន​អង្គភាព​លទ្ធកម្ម​រួម​និង​លោក​ប្រធាន​មន្ទីរ​ដែលជា​ម្ចាស់​គំរោង​និង​ជា​អ្នក​ត្រូវ​ទទួល​ស​មទ្ឋិផ​ល​នោះ​។ ចំណែក​លោក​អភិបាលរង​ខេត្ត​ទទួលបន្ទុក​លទ្ធកម្ម​និង​លោក​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និ​ង​ហិរញ្ញវត្ថុ​ខេត្ត​ក៏បាន​ចំ​ណែក​មួយចំនួនធំ​ដែរ​។ ដោយពេល​វេលា​ខ្លី​រៀបរាប់មិនអស់​សូម​យក​រឿងនេះ​មក​លម្អិត​នៅ​វគ្គ​ក្រោយៗ​ទៀត​។​​
​មន្ត្រី​ជាច្រើន​នៅក្នុង​ខេត្តព្រៃវែង​ដែល​បាន​ដឹង​ពី​បញ្ហា​​នេះ​មួយៗ​នាំគ្នា​គក់ទ្រូង​និង​ចង់ឃើញ​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ជាពិសេស​គឺ​អង្គភាព​ប្រឆាំង​អំ​ពើពុករលួយ​បើក​ការស៊ើបអង្កេត​លើ​ករណី​មួយ​នេះ​អោយបាន​ស៊ី​ជំរៅ​និង​ហ្មត់ចត់​បំផុ​ត​នោះ​និង​ឃើញ​ស​ខ្មៅ​មិន​ខាន់​៕

a1012