ឧក​ញ្ញ៉ា​ សុខ គ​ង់​ជា​អ្នក​នៅពី​ក្រោ​យខ្នងក្រុម​ឈ្មួញកាយយកថ្មបំផ្លា​ញភ្នំប្រ​វត្តិសា​ស្ត្របូក​គោ​ជិតរ​លាយអ​ស់ហើយ​បើសិនជា​គ្មានការ​ទប់ស្កាត់​?

មាន​សេចក្តី​រាយ ការណ៍​ថា មាន​ករណី​ បើក​សិប្ប​កម្ម​​ជីក​ ថ្មភ្នំប្រវត្តិសាស្ត្រមួយ បាន​នឹង​កំពុង​ធ្វើ​ សកម្ម​ភាព​ជីក​កាកាយ​ថ្ម ភ្នំទាំងយប់ទាំង​ថ្ងៃ​​  ធ្វើជា​អាជីវកម្ម ដែល​បណ្តាល​ឲ្យ​ ប្រជាពល​រដ្ឋ​និង​ភ្ញៀវ ទេស​ចរណ៍​ជាតិ និងអន្តរជាតិ​  មាន​ការព្រួយ​បារម្ភ​ ជាខ្លាំង។ ​​

តាមរយៈ សាធារណៈ​មតិជាតិ​ និង​ភ្ញៀវទេសចរណ៍​ ជា​ច្រើន​​ដែល​​ធ្វើ​ដំណើរ​  កំសាន្ត​លើ​កំពូល​ ភ្នំ​ប្រវត្តិ​សាស្ត្រ​បូកគោ ​ដែល​ជា​តំបន់​ទេស​​ចរណ៍ ​ដ៏​ល្អ​ប្រណិត​ តាំង​ពី​​សម័យ​មុន​មក  ​បាននិយាយឲដឹង​  ​​ថា​មាន​សកម្មភាព​​​​ជីក​​ថ្ម ​ និង​បើក​​សិប្បកម្ម​នៅ​លើ​ភ្នំនេះ ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ ពួកគាត់​មាន​ការ ​ស្រ​ង៉ាក​ចិត្ត ​​​យ៉ាង​ខ្លាំង​ ទើប​ទូរស័ព្ទ​មក ​ផ្តល់ព័ត៌មាន​ជូនភ្នាក់​ងា រ​យើង​​ឲ្យជួយ​ចុះផ្សាយ ​ពី​រឿង​នេះ  ដើម្បី​ឲ្យ​អាជ្ញាធរ​ដែន  និង​សមត្ថកិច្ច​ជំនាញ​  ជាពិសេស ​គឺ​ ក្រសួង ​រ៉ែ​និង​ថាម​ពល  និង​មន្ទីររ៉ែ ​ និង​ថាមពល​ខេត្ត ​កំពត​ បាន​ដឹង ​ និង​ចុះ ទៅ​ពិនិត្យ​ទីតាំង​សិប្បកម្ម ​ធ្វើ​ថ្ម​នោះ​ជាបន្ទាន់​  ជៀស​វៀង​តំបន់ ​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏មហិមា​មួយ​នេះ ទទួលរងនូវបំផ្លិចបំផ្លាញ​កាន់​តែ​ធ្ងន់ធ្ងរ។​

ជាងនេះ​ទៅ​ទៀត​ តំបន់​នេះ​គឺ​ជា​តំបន់ អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​ធម្មជាតិ និង​ជាតំបន់​ឧទ្យាន​ជាតិ​​ថែម​ទៀត​ផង​ ហេតុអ្វី​បាន​ជា​ មាន​សិប្ប​កម្ម​ផលិត​ថ្ម​ ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ​ នៅ​ទី​នោះ​ទៅ​វិញ​?
ប្រភព​ព័ត៌មាន​ពី​មន្ត្រី​មួយ​ចំនួនក្នុង​ខេត្ត​កំពត​​ បាន​បង្ហើប​ឲ្យ​សារព័ត៌មាន​យើង​ដឹង​ថាថ្មកាយ​យក​មក​កែឆ្នៃ​នោះ គឺ​មានទំហំ​ធំៗណាស់​ ហើយ​កែឆ្នៃដូចជាឈើ​អញ្ចឹង​។

ទាំងនេះ​ជាព័ត៌មាន​ក្តៅ​បំផុត​ ដើម្បី​ជា​សារមួយ​​ជូន​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃព្រះ​រាជាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​លោក​ជួយ​ចាត់​វិធាន​ការ​ជាបន្ទាន់ ព្រោះសកម្មភាព​នេះ​ ជាគ្រោះ​មហន្ត​រាយ​ដ៏ធំ ដែល​អាច​ធ្វើ​ឲ្យ​បាត់​បង់​សោភ័ណ្ឌ​ភាព​របស់​តំបន់​ទេស​ចរណ៍​ប្រវត្តិសាស្ត្រ​មួយនេះ​ ជាហេតុ​បណ្តាល​ឲ្យ​ប៉ះពាល់​លើ​វិស័យទេស​ចរណ៍ និង​ជាពិសេស​គឺ​អាចប៉ះ​ពាល់​ដល់​ធនធាន​ធម្មជាតិ​យ៉ាង​ធ្ងន់ធ្ងរផងដែរ។

ទាក់ទិន​នឹង​បញ្ហានេះ​អ្នកសារព័ត័មានយើងបាន​ជួបសម្ភាស​ន៍​តាម​ទូរស័ព្ទ​ជាមួយ​លោក​ ប្រធានមន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ត​កំពត​ ដោយ​លោក​បាន​បកស្រាយ​ឲ្យ​ដឹង​ថា កន្លែង​នោះ​ជា​តំបន់​អភិវឌ្ឍន៍​របស់​ឧកញ្ញ៉ា​ សុខ គង់ ​ ដូច្នេះ​លោក​ពុំ​មាន​សិទ្ធិ​អ្វី ដើម្បី​ទប់ស្កាត់​នោះទេ តែបើក្រុមហ៊ុនជាអ្នកធ្វើអាជីវ​កម្ម​នោះ មន្ទីរ​នឹង​តំរូវ​ឲ្យ​ធ្វើ​ច្បាប់​ទំលាប់។

នៅ​ក្នុង​រឿង​នេះ​ដែរ​ គឺមាន​តែ​សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន​ ទេ​ដែល​អាច​ប្រាប់ទៅ​ក្រសួង​ពាក់ព័ន្ធ​បាន​ ដូចជា​ក្រសួង​ទេសចរណ៍ ក្រសួងរ៉ែ និងថាមពល ក្រសួ​ង​សិប្បកម្ម​ និង​ឧស្សាហកម្ម ក្រសួង​រដ្ឋសភាព្រឹទ្ធសភា និង​អធិការ​កិច្ច​ក្រសួង​បរិស្ថាន ដើម្បី​ពិនិត្យ​រឿង​​នេះ។

ករណី​ធ្វើសិប្បកម្ម​លើភ្នំ​ប្រវត្តិសាស្ត្រនេះ​ដែរ​ សារព័ត៌មាន​យើង​មិន​អាច​សុំការបំភ្លឺ​ពី​ក្រុម​ហ៊ុន​ ធ្វើអាជីវកម្ម​នោះ​បាន​នៅ​ឡើយទេ ព្រោះពុំស្គាល់លេខទូរស័ព្ទ។(នៅមានតភាគ)

5-604x270