លោកខេ​ង សុភានា​យការិ​យាល័យន​គរបាល​ប្រឆាំង​បទល្មើ​សសេ​ដ្ឋកិច្ច​ខេត្តស្ទឹ​ងត្រែ​ង​សំបូរ​រឿង​អាស្រូវជា​ច្រើនខាងប្រព្រឹ​ត្តបទ​ល្មើសសេ​ដ្ឋកិ​ច្ចអង្គ​​ភាពប្រ​ឆាំ​ងអំពើ​ពុករលួយគួ​រស៊ើប​អង្កេតជា​បន្ទាន់?

ប្រភពព័ត៌មាន​ ពី​មន្ត្រីនគរបាល​នៃ​ស្នងការ ដ្ឋាន​នគរបាល​ខេត្ត ស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា  ពេល​ដែល​ទូក​ដឹក​ប្រេង ​របស់លោក  ខេង សុភា ធ្វើដំណើរ​ ទៅ​ដឹក​ ប្រេង​ពី​ព្រំដែន​ទ្បា​វ​ នោះ​គឺមាន​បង្កប់ ​ឈើ​ប្រណីត ​យកទៅលក់​ឲ្យ​ ឈ្មួញ​ទ្បា​វ​ នៅ​ទីនោះ​ទៀតផង  ហើយ​គ្មាន​សមត្ថកិច្ច ​ណា​ហ៊ាន​ប៉ះពាល់​ នោះទេ​។  ហេតុនេះ ​ថ្នាក់ដឹកនាំ ​ក្រសួងមហាផ្ទៃ​និង ​អគ្គស្នងការ​នគរបាល​ជាតិ ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់ ​ជាបន្ទាន់ ព្រោះ​បុគ្គល  ខេង សុភា កំពុង​ ធ្វើ​ឲ្យ​ប៉ះ ពាល់ ​ដល់​កិត្តិយ ស​ស្ថាប័ន​នគរបាលជាតិ ​ទាំងមូល ដោយសារ តែ​មហិច្ឆតា​ស្វែងរក ​ផលប្រយោជន៍​ធ្វើ​មាន ​ធ្វើបាន​ផ្ទាល់ខ្លួន ​។ ជាមួយគ្នានេះ ​លោក ឱម យ៉ិនទៀង ដែលជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​គួរតែ​ស៊ើបអង្កេត​ទៅលើ​បញ្ហា​នេះ ផងដែរ ព្រោះ​លោក ខេង សុភា បានធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ ​រដ្ឋ​យ៉ាងច្រើន​សន្ធឹក សន្ធាប់​ជា​យូរ ​ឆ្នាំ​ហើយ​។

ករណី​លោក ខេង សុភា ប្រើប្រាស់​តួនាទី​របស់ខ្លួន​ជា​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង ដើម្បី​ស្វែងរក​ផលប្រយោជន៍​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម ត្រូវបាន​មន្ត្រីនគរបាល​ខេត្តស្ទឹងត្រែង​លាតត្រដាង​ជា​បន្តបន្ទាប់​។ ជាពិសេស​លោក ខេង សុភា ត្រូវបាន​គេ​ដឹងថា​ជា​ឈ្មួញ​នាំចូល​ប្រេងសាំង​គេចពន្ធ​ពី​ប្រទេស​ទ្បា​វ​មក​ចែកចាយ​ក្នុង​ខេត្តស្ទឹងត្រែង​រាប់លាន​លីត្រ​ក្នុង​មួយខែៗ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ប្រាក់ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ខេង សុភា អាច​នាំចូល​ប្រេងសាំង​គេចពន្ធ​ពី​ប្រទេស​ទ្បា​វ​ចូលមក​ចែកចាយ​ក្នុង​ខេត្តស្ទឹងត្រែង​យ៉ាង​ពេញបន្ទុក គឺមាន​ការបើក​ដៃ​ពី​លោក ជា សារ៉ាត់ ប្រធាន​សាខាគយ​ខេត្តស្ទឹងត្រែង​និង​មានការ​ឃុបឃិត​ពី​ស្នងការ​នគរបាល​ខេត្ត​ព្រមទាំង​អភិបាលខេត្ត​ស្ទឹងត្រែង​ផងដែរ​។

​ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា លោក ខេង សុភា ជា​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង ប៉ុន្តែ​មន្ត្រី​រូបនេះ​បែរជា​ប្រព្រឹត្ត​បទល្មើស​សេដ្ឋកិច្ច​ដោយ​ខ្លួនឯង​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ក្នុងនោះ​មុខរបរ​នាំចូល​ប្រេងសាំង​គេចពន្ធ​និង​នាំ​ឈើ​ប្រណី​តទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ព្រំដែន​ទ្បា​វ គឺជា​រឿង​មួយ​ដែល​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ហើយ​អភិបាលខេត្ត​ស្ទឹងត្រែង​និង​ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ​។ មន្ត្រីនគរបាល​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថាបើ​គ្មាន​ការបើក​ដៃ​ពី​ស្នងការ​នគរបាល​ខេត្ត និង​ពី​អភិបាលខេត្ត​ទេនោះ​លោក ខេង សុភា មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទ្បើ​យដោយសារ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​មន្ត្រី​រូបនេះ​ហ៊ាន​ធ្វើអ្វីៗដាមតែអំពើចិត្ត ​៕

15-2-2014-31-420x288