លោក​មេគ​យ សុខ​គឹម​ហេន​មាន​ជំនញខ្ព​ស់ផុត​ខលេខ​ខាងប​ង្ខំអោយក្រុម​ឈ្មួញ​​ដឹ​កទំនិ​​ញខុ​សច្បាប់ឬទំនិ​ញគេចព​ន្ធបង់លុយ​ឲដោយ​គ្មានវិក្ក​យប​ត្រ?

ខេត្តព្រះវិហារ ៖ មន្ត្រីសា​ខា​គយ និង​​រដ្ឋា​ករ ខេត្ត​ព្រះ​វិ​ហារ បានអោយដឹងថា មាន​ទំនិញគេចពន្ធ​សំខាន់ៗ ដូចជា​ម៉ូតូ​គេចពន្ធ​,​គ្រឿង​អេ​ទ្បិ​ច​ត្រូ​និ​ច​ថ្លៃៗ​, គ្រឿងសំណង់ មាន​ស៊ីម៉ង់ត៍​និង​ដែក គ្រប​តង់​បិទ​ជិត ដឹក​តាម​រថយន្ដ​ធំៗ ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ អានសេះ ឆ្ពោះ​មក​ទី​រួម​ខេត្តព្រះវិហារ តាមផ្លូវ​ជាតិ​លេខ​៦២​ដែល​ទំនិញ​ខ្លះ ដឹកយក​ទៅកាន់​ខេត្តកំពង់ធំ និង​ខ្លះទៀត​ដឹក ទៅកាន់​ខេត្តស្ទឹងត្រែង តាមផ្លូវ​ជាតិ​លេខ​៩​ថ្មី​។ ឈ្មួញ​រកស៊ី ដឹកទំនិញ​សំខាន់ៗ​គេចពន្ធ សុទ្ធ​តែមាន​អ្នកធំ​មានអំណាច នៅ​ពី​ក្រោយខ្នង តាម​ជួយ​អន្តរាគមន៍ អោយ​ដោះលែង កាលណា​ដែល​សមត្ថកិច្ច​ជំនាញចាប់​ឃាត់ ។​

ចាប់​តាំង​ពី​​ប្រ​កាស​​តែងតាំង ​​សា​ខា​គយ និង​​រដ្ឋា​ករ ខេត្ត​ព្រះ​វិ​ហារ កាល​ពី​​រសៀ​ល​ ថ្ងៃ​ទី​​១១ ខែ​ក​ញ្ញា ឆ្នាំ​​២០​១៤ មកលោក សុខ គឹម​​ហេន ប្រ​ធាន​​សា​ខា គយ​​និង​​រដ្ឋា​ករ ខេត្ត​កំ​ពង់​ធំឲ្យ​ទទួល​មុខងារ ជា​ប្រធាន​សាខា គយ​និង​រដ្ឋាករ ខេត្តព្រះវិហារ បន្ថែម​មួយទៀត គេ​សង្កេតឃើញ​បទល្មើស​នៃ កា​រត់ពន្ធ​ទំនិញ និង​ការហូរចូល​ទំនិញ​ខុសច្បាប់ មកពី​ប្រទេសជិតខាង តាម​ច្រកព្រំដែន នៃ​ខេត្តព្រះវិហារ កាន់តែ​គ​គ្រេ​ក​គគ្រេង យកមក​លក់​ចែកចាយ ដល់​ខេត្តកំពង់ធំ នាំ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិជាច្រើនលានដុល្លាក្នុងមួយឆ្នាំៗ ​។​

​ ​ ​ការបង្ក្រាប ទប់ស្កាត់​ទំនិញគេចពន្ធ សំខាន់ៗ​ទាំងនោះ សំរាប់​ខេត្តព្រះវិហារ គេ​មិនដែល​ឃើញ​អាជ្ញាធរ​ដែនដី ចាប់​បង្ក្រាបបាន​ម្ដងណា​ទ្បើ​យ ចាប់តាំងពី​កើតមាន ច្រកទ្វារ​អន្តរជាតិ ដែល​សូម្បីតែ​លោក សុខ គឹម​ហេន ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តព្រះវិហារចាំតែ​ទទួល លាភ​សក្ការៈ​​ដាក់ហោប៉ៅតែប៉ុណ្ណោះ​។ ពេលខ្លះ​មន្ដ្រី​គយ ខេត្តព្រះវិហារ បាន​ដោះសា​រថា ជា​រៀងរាល់ថ្ងៃ ពួកគេ​មិនដែល​បាន​ជួបប្រទះ ការដឹក​ទំនិញគេចពន្ធ​នោះទេ បើទោះបី​ខិតខំ ត្រួតពិនិត្យ​និង​តាមឃ្លាំមើល គ្រប់​រថយន្ដ​ដឹកទំនិញ​សំខាន់ៗ គ្រប់​ប្រភេទ តាម​ដងផ្លូវ​ក៍ដោយ តែ​រឿង​ពិត​គ្មាន​ឈ្មួញ​ណា​ម្នាក់ អាច​ដឹកទំនិញ​ខុសច្បាប់ ឬ​ទំនិញគេចពន្ធ ឆ្លងកាត់​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ យ៉ាង​រលូន ដោយ​មិ​នបាន​បង់លុយ ឲ្យ​កូនចៅ​របស់លោកមេគយ សុខ គឹម​ហេន នោះបានទេបើសិនជាចាប់បាន លោកមេគយ សុខ គឹម​ហេន ច្បាស់ជាផាកវិន័យជាច្រើន៕

Wat-311215-421x288