ខេត្ដរតនគិរី ៖ បុគ្គលិកក្រុមបានឲ្យដឹងថា ក្រុមហ៊ុន អានម៉ាឌី បានវិនិយោគលើដី សម្បទានសេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន ដែលគេពុំដឹងថា ការប្រមូលទិញឈើ ដឹកចេញពីតំបន់ ឧទ្យានជាតិ វីរជ័យ ដែលមានលោក តាំង អេង ជាតំណាង មានច្បាប់អនុញ្ញាត ឬមួយយ៉ាងណានោះទេ។ការកាប់បំផ្លាញព្រៃឈើ នៅឧទ្យានជាតិវីរជ័យ គេសង្ស័យថា មានការបើកភ្លើងខៀវ ពីមន្ដ្រីជំណាញបរិស្ថាន ខេត្ដរតនគិរី ទើបមានករណី លួចប្រមូលទិញឈើខុសច្បាប់ ដោយជ្រក ក្រោមស្លាក ក្រុមហ៊ុនសម្បទាន។
ប្រជាសហគមន៍ ការពារព្រៃឈើ បានបង្ហាញនូវ ការព្រួយបារម្ភយ៉ាងខ្លាំង ពីសកម្មភាព កាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់ឧទ្យានជាតិវីរជ័យ ស្ថិតក្នុងស្រុកតាវែង និងស្រុកអណ្ដូងមាស ប្រព្រឹត្តដោយឈ្មួញ ទាំងតូចទាំងធំ ហើយលោក តាំង អេង ដែលជាមេការក្រុមហ៊ុន អាន ម៉ាឌី គឺជាអ្នកចេញមុខ ក្នុងការប្រមូលទិញឈើប្រណីត ដែលអារនិងកាប់រំលំថ្មីៗ ចេញពីតំបន់ឧទ្យានជាតិវីរជ័យ គ្មាននរណាហ៊ានបង្ក្រាបនោះទេ ព្រោះលោក តាំង អេង បានបង់លុយជូន សមត្ថកិច្ច អាជ្ញាធរ រួមទាំងជំនាញពាក់ព័ន្ធ រួចរាល់អស់ហើយ។
កន្លងមកក្រុមហ៊ុន អាន ម៉ាឌី បានដឹកឈើផ្ទុកលើសទម្ងន់ បណ្ដាលឱ្យខូចផ្លូវ និងបំផ្លាញស្ពាន ស្ពានដែកស្រែពក ដែលគេសង្ស័យថា ឈើមួយចំនួនប្រមូលទិញ ដោយមិនស្របច្បាប់ ។ ក្រុមហ៊ុន អាន ម៉ាឌី មានដីសម្បទានសេដ្ឋកិច្ច នៅស្រុកអណ្ដូងមាស ប៉ុន្ដែលោក តាំង អេង ដែលជាមេការ បានធ្វើសកម្មភាព ប្រមូលទិញឈើខុសច្បាប់ និងដឹកជញ្ជូនឈើប្រណីត ចេញពីតំបន់ ឧទ្យានជាតិវីរជ័យ ដោយមានការឃុបឃិត ពីសំណាក់មន្ត្រីបរិស្ថាន ដូចច្នេះសូមលោករដ្ឋមន្ត្រី សាយ សំអាល់ គួរតែពិនិត្យឡើងវិញជាបន្ទាន់បើសិនមិនមានការទប់ស្កាត់អោយពេលវេលាទេតំបន់ឧទ្យានជាតិវីរជ័យ
និងអាចរលាយសាបសូន្យនៅពេលដ៍ខ្លីខាងមុខនេះជាក់ជាមិនខានឡើយ៕