សម្លេង​អំពាវនាវ​ស្វែងរក​សទ្ធា​សប្បុរសជន​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​

​លោក ម៉ឹង សំបូរ អាយុ  ៥៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ជ្រៃ ឃុំ​មោង ស្រុក​មោង ប្ញ​ស្សី ខេត្ត​បាត់ដំបង ។  ​បច្ចុប្បន្ន​ស្នាក់អាស្រ័យ​ចាំ ផ្ទះ​ឱ្យ​ញាតិ​ផៅ ស្ថិតនៅ​ភូមិ ចំរើន​ផល សង្កាត់​បឹងទំពុន  ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ លោក ម៉ឹង សំបូរ សព្វ ថ្ងៃ លោក​មាន​ជីវភាព​ក្រីក្រ   និង​កង្វះ​ខាត​ហើយ​ថែមទាំង មាន​ជំងឺ​ប្រចាំ​កាយ​ដោយ​ខូច ក្រ​លៀន​ទាំង​ពីរ​កំពុង​ទទួល រង​នូវ​ផល​ទុក្ខលំបាក​ជាខ្លាំង​។​

​លោក ម៉ឹង សំបូរ មាន បងប្អូន​ចំនួន ៥​នាក់ ប្រុស ៣ នាក់ ស្រី ២​នាក់ នឹង​ម្តាយ ជរា​ពាធ ចំណែក​ឪពុក​ស្លាប់​។  លោក ម៉ឹង សំបូរ ជា​កូនច្បង  សព្វថ្ងៃ​រស់នៅ​ពីរ​នាក់​ប្តី​-​ប្រពន្ធ  អាស្រ័យ​លើ​ញាតិ​ផៅ​ឧបត្ថម្ភ នៅ​អាហារ​ជីវភាព ប្រចាំថ្ងៃ  ទប់ទល់​នៅ​ការ​កង្វះខាត ។

​លោក​សព្វ​ថ្ងៃ​កើត​ជំងឺ​ខូច  ក្រលៀន​ទាំងពីរ ក្នុង​មួយ សប្តាហ៍​លាង​ឈាម​ចំនួន ២ ដង ក្នុង​មួយ​ខែ​បញ្ចូល​ឈាម  ៣-៤​កំប្លោក ប៉ុន្តែ​បច្ចុប្បន្ន​នេះ  លោក​កំពុង​មាន​ការ​កង្វះខាត ជាខ្លាំង លោក​សុំ​អំពាវនាវ  ស្វែងរក​ជំនួយ​សប្បុរសធម៌  អង្គការក្រៅរដ្ឋាភិបាល សហ  គ​មន៍​ក្នុង​នឹង​ក្រៅប្រទេស និង​មហាជន​ដែល​មាន​សទ្ធា  ជ្រះថ្លា​ជួយ​ផ្តល់​ជំនួយ​ឧបត្ថម្ភ ដល់​គ្រួសារ​គាត់​ផង ។​

​ចុង​ក្រោយ​លោក សូម  លើកដៃ​ប្រណម​បួងសួង​ដល់ វត្ថុ​សក្តិ​សិទ្ធិ​ក្នុង​លោក​ទាំង  ឡាយ​ទាំងពួង សូម​តាម​ជួយ  ថែរក្សា​បងប្អូន​ប្រជាពលរដ្ឋ ចិត្ត​សទ្ធា​សប្បុរស​ជន​ទាំង​ក្នុង  និង​ក្រៅ​ប្រទេស​ទាំងអស់​សុំ ឱ្យ​ជួបតែ​សេចក្តីសុខ​ជ័យជំនះ  ឈ្នះ​-​ឈ្នះ គ្រប់​រាល់​ឧបសគ្គ ទាំងឡាយ​ទាំងពួង​គ្រប់​ទិស ទី​តរៀង​ហោង ។

​សូម​បញ្ជាក់​ផង​ដែរ​ថា  បើ​បងប្អូន​ប្រជាពលរដ្ឋ​ណា ដែល​មាន​ទឹកចិត្ត​សទ្ធា​សប្បុរស​ក្នុង និង​ក្រៅប្រទេស ឬ អង្គការ សហគមន៍​ក្នុង និង ក្រៅ​ស្រុក ចង់​ទំនាក់ទំនង  ឧបត្ថម្ភ​ដល់​លោក ម៉ឹង សំបូរ  សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ  ផ្ទាល់​របស់​លោក ម៉ឹង សំបូរ  ០៩២ ២៧៣ ៥៦៧, ០៨៦  ៧៦៧ ៣៧៥ ឬ​ទំនាក់ទំនង  តាមរយៈ​លេខ​ទូរស័ព្ទ​អង្គភាព  សារព័ត៌មាន​កាសែត​សម្លេង  ចៅ​កម្សត់ យើងខ្ញុំ​ក៏បាន សារ  ព័ត៌មាន​យើង​នឹង​ពេញចិត្ត ផ្សព្វផ្សាយ​ជូន​រាល់​វត្តមាន  ចំនួន​សទ្ធា​សប្បុរស​អស់លោក អ្នក​ជានិច្ច ៕

2015_02_10mmm1