ចាប់​តាំងពី​លោក ស៊ា​ង ​កុស​ល ចូល​កា​ន់តំ​ណែងជា​ស្នងកា​រនគរបា​លខេត្ត​ព្រះ​សីហនុ​​បទ​ល្មើស​និងល្បែ​ងស៊ីស​ងគ្រប់ប្រភេទ​កើត​ពេញប​ន្ទុ​ក

សព្វថ្ងៃនេះ​បទល្មើស ​ផ្សេងៗ​ដូចជា​កន្ទុយ លេខ ល្បែងភ្នាល់​បាល់ទាត់  និង​គ្រឿងញៀន​ ជាដើម​នៅតែ​បន្ត​ កើត​ទ្បើង​គួ រ​ឲ្យ​ភ័យខ្លាច ​ជាពិសេស​ផ្ទះសំណាក់ ​និង​ភោជនីយដ្ឋាន ​ពេល​រាត្រី​មួយចំនួន​ ត្រូវបាន​គេ​ដឹងថា​ក្លាយ ទៅជា​កន្លែង​ចែក ចាយ​និង​ប្រើប្រាស់​ គ្រឿងញៀន​។  ជាពិសេស ​នៅ​ចំណុច ​ភ្នំ​ខៀវ  ភូមិ​ថ្មី និង​តំបន់ ​ឧតុនិយម​ត្រូវបាន​គេ​ ដឹងថា ក្រុម​អ្នក ជួញដូរ​និង​ប្រើប្រាស់​ គ្រឿងញៀន​កំពុង​ធ្វើ​ សកម្មយ៉ាងមមាញឹក ទាំងយប់ ទាំងថ្ងៃ ​។

​ប្រធានការិយាល័យ​នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ត្រូវបាន​គេ​រាយការណ៍​ថា ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ ទំនិញគេចពន្ធ ចូល​តាម​ច្រក​ទំនប់រលក ច្រក​ស្ទឹងហាវ និង​ច្រក​កោះ​ខ្យង ជាដើម ដោយ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ បញ្ហា​នេះ​គេ​សង្ស័យថា លោក ស៊ា​ង កុសល ទទួលផល​ប្រយោជន៍​ពី​កូនចៅ​ក្រោម​ឱវាទ​ជាប្រចាំ​ទើប​បណ្តោយ​ឲ្យ​កូនចៅ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ក្នុងខណៈដែល​ទឹកដី​ខេត្ត​ព្រះសីហនុ​សព្វថ្ងៃ​កើតមាន​បទល្មើស​ល្បែងស៊ីសង គ្រឿងញៀន និង​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ហូរ​ចូល​យ៉ាង​អនាធិបតេយ្យ ហើយ​បើ​និយាយ​ពី​អំពើ​លួច​ឆក់​ប្លន់ និង​អំពើ​ឃាតកម្ម​វិញ​កើត​ទ្បើង​ជា​ញឹកញាប់ ​។

ប្រជាពលរដ្ឋ​បាននិយាយ ​រិះគន់ថា លោក ភុល ភ​ស្ត​តារ អធិការនគរបាល​ក្រុងព្រះសីហនុ​មិនបាន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ដើម្បី​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ឲ្យ​បាន​ប្រសើរ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ផ្ទុយទៅវិញ​មាន​សេចក្តីរាយការណ៍​ថា លោក ភុល ភ​ស្ត​តារ និង​បក្ខពួក​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​អ្នកបើក​ល្បែងស៊ីសង​និង​ក្រុម​ជនល្មើស​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន ទើប​បទល្មើស​គ្រឿងញៀន​ក្នុង​ក្រុងព្រះសីហនុ​ពុំមាន​ការថយចុះឡើយមានតែកើនឡើងឥតឈប់ឈរ។ ជាងនេះទៅទៀត អំពើចោរកម្ម​លួច​ឆក់​ប្លន់​ក៏ដូចជា​អំពើហិង្សា​តាម​ហាង​ផឹកស៊ី​កើត​ទ្បើង​ជា​បន្តបន្ទាប់​ដោយ សារតែ​សមត្ថកិច្ច​ព្រងើយកន្តើយ ​៕

 

ភុល-ភស្តា-420x288