ប្រធាន​មន្ទីរធ​នធាន​ទឹកខេត្ត​កោះ​កុងមាន​របៀបកើ​បលុយ​ស្រួលមិន​ញញើត​និងអ​ង្អ​ភាពប្រ​ឆាំងអំពើ​ពុរ​លួយ

ប្រភព​ដដែលបានខ្សឹបឲ្យដឹងទៀតថា​ ​អស់​រ​យៈ​ជាច្រើន​ឆ្នាំមកហើយ ​មន្ទី​រ​ធនធាន​ទឹក​ និងឧតុនិយម​ខេត្តកោះកុង ដែល​មានលោក សាញ់ មុន្នីរ័ត្ន ជាប្រធាន​មន្ទីរ​នោះ គឺ​ពុំ​សូវ​មា​ន​​សក​ម្មភាព​អភិវឌ្ឍនោះ​ទេ ទោះ​បី​មន្ទី​រ​មួយនេះ​ក្នុង​មួយឆ្នាំៗ បាន​ចំណា​យ​ថវិកាជាតិ​ពី​ចន្លោះ​ជាង​៦០០លានរៀលដល់ជាង​៧០០លាន​រៀ​ល​ យ៉ាងណាក៏ដោយ ហើយក្នុងនោះ ​​ការចំណា​​យ​លើ​បន្ទុក​បុគ្គលិក​មាន​ចំនួន​មិនដល់​៩០លានរៀល​ផងក្នុងមួយឆ្នាំ ​ប្រាក់នៅ​​ស​ល់​ពីនោះ គឺ​ជាប្រាក់​សម្រាប់​ចំណាយ​លើសកម្មភាពការងារ​ និង​ការ​ថែទាំជុស​ជុល​ទាំ​ងអស់ តែការជុសជុលអស់តិចតួច ប៉ុណ្ណោះ ​ស​​ល់ប៉ុន្មានរត់ចូលហោរប៉ៅលោកប្រធានមន្ទីរតាមរយៈបំប៉ោងឯកសារ។
​ ប្រភពខ្សឹបឲ្យដឹងទៀតថា បើ​យើងក្រ​ឡេ​​ក​មើ​ល​ខ្ទង់ចំណាយថវិកាជាតិ​របស់​មន្ទី​រធនធាន​ទឹក និង​ឧតុនិយម​ខេត្តកោះកុង ក្នុង​២០១២-២០១៣ និង២០១៤ គ្រាន់​តែការ​ចំ​​ណាយ​​លើ​ថែទាំ និងជុសជុលអគារ​ក្នុងមួយឆ្នាំ​​ៗ​អស់​មិន​តិ​ច​ជាង​៧០លានរៀល​ រីឯការចំណាយ​លើការ​ជុសជួល​មធ្យោបាយ​ដឹក​ជញ្ជូន​( រ​ថ​​យន្ត) ក្នុងមួយឆ្នាំ​ៗគេចំណាយ​អស់ទឹកប្រាក់​ចន្លោះ​ពីជាង​៣០​លានរៀល​ទៅ​ជាង​ ៥០លានរៀល​។ សម្រាប់​ការ​ចំណាយ​ជាក់ស្ដែង​លើ​ផ្នែ​ក​​​​ថែ​ទាំ និងជុសជុល ដោយមន្ទី​រមួយនេះ ​មាន​អគារ​ល្អស្រាប់។​ ប៉ុន្តែថវិកា​ដែលត្រូវចំណា​យ​ថែទាំជុស​ជុល​អស់​រាប់​សិបលាន​រៀល​ ​​​សម្រាប់ការ​ចំណាយ​ជាក់ស្ដែង​ គឺ​ស្ទើ​រតែគ្មាន​ដោយ​ពេល​ខ្លះ​ គេគ្រាន់​យកថ្នាំ​លាប​តួ​រ​អគារ​បន្តិចបន្តួច​អស់​ប្រាក់​២០​ទៅ​៣០ម៉ឺ​នរៀ​ល​​ ​យ៉ាងច្រើន​ តែត្រូវលោកប្រធានបំប៉ោង​ចំណាយ​ដល់ខ្ទង់​៧០​លានរៀល​ ។
ហើយ​ សម្រាប់​រថយន្ត​ដែល​គេ​ចំណាយ​ស​​​ម្រា​ប់​ការថែទាំ​ និងជុស​ជួល​ ក្នុង​មួយ​ឆ្នាំៗ រាប់​សិបលានរៀលនោះ ប្រសិន​បើ​គេយក​ថវិកាសម្រាប់​ជុស​ជុល​ក្នុង​រយៈពេល​មួយ​​ឆ្នាំ​​ គឺអាច​ទិ​ញ​រថយន្ត​ថ្មី​បានមួយគ្រឿង ហើយ​អ្វី​ដែលជាក់​ស្ដែង​ ​រថយន្តរបស់​មន្ទី​រ​នេះ តាម​ដំណឹង គឺ​ក្នុងមួយឆ្នាំ​គេចំណាយ​ថវិកាជួ​​ស​ជុល​ពិតប្រាកដ​អស់​ប្រាក់​ចន្លោះពី​៣ទៅ ​៤លានរៀល​តែប៉ុណ្ណោះ ។ នេះ​មិនទាន់​និយាយអំពី​ការចំណាយ​តាម​របៀប​អំពើ​ពុករលួយ​នៅ​​​ក្នុ​ងជំពូក​៦០​ ជំពូក​៦២ ជាពិសេសនៅជំពូក៦៥ ដែល​ក្នុងមួយ​ឆ្នាំ​ៗមន្ទីរមួយ​នេះ​ បាន​ចាយ​ថវិកាជំពូក​៦៥ អស់​ចន្លោះ​ពី​៣០០ទៅជាង​​​៣០០​លានរៀល​ផង។
មន្រ្តីដដែលនោះបានខ្សឹបទៀតកាសែតបន្ថែ​ ​​ម​ទៀតថា ដោយសារ​តែមានអំពើ​ពុករលួយ​ដ៏ធំធេង​បែបនេះ បានធ្វើឲ្យ​កំរិត​ជីវភាព​របស់លោក សាញ់ មុន្នីរ័ត្ន ហក់ឡើងខ្ពង់ខ្ពស់​​តែក្នុងរយៈ​​ពេលដ៏ខ្លី ពោលគឺ​លើ​ស​ប្រធាន​មន្ទីរជាច្រើន​ទៀត​ នៅក្នុងខេត្ត។ ហើយ​មូលហេតុ​ដែលលោក សាញ់ មុន្នីរ័ត្ន អា​ច​ប្រព្រឹត្ត​នូវអំពើ​​ពុករលួយ​​នេះបាន​ គឺ​ដោយមាន​ការចូល​រួម​គាំទ្រ​ និងបិទ​ភ្នែ​ក​ពីលោកប្រធាននាយកដ្ឋាន​សវនកម្មផ្ទៃក្នុងរបស់​ក្រសួងធន​ធានទឹក ស៊ឹ​​ង​ សុផល​ (ដែលគេដឹងថា នឹងត្រូវ​ចូល​និវត្តន៍នៅខែឧសភា ខាងមុខនេះ) ហើយនិង​អនុប្រ​ធាន​នាយកដ្ឋាន​លោក នូ សុបិន ដែលកន្លងមក​​​ម​ន្ត្រី​ទាំងពីរ​នេះ តែងតែដឹកនាំគណៈប្រតិភូ​ចុះ​ធ្វើសវនកម្ម​នូវ​មន្ទី​រធនធានទឹក​ខេត្តកោះកុង ។ប៉ុន្តែក្រុម​នេះ មិនបាន​​អនុវត្តន៍តាមភារកិច្ចរ​​ប​ស់ខ្លួន​ក្នុងត្រួត​ពិនិត្យ​ការចំណាយ​ចំណុច ​ខុស​ចំណុច​ត្រូវទេ។ ផ្ទុយទៅវិញ​ គឺពួកគាត់​ប្រៀបបាននឹងទៅ​ដើរ​កម្សាន្ត​ និង​ត្រឡប់​ម​​ក​​វិញ​ស្ពា​យប្រាក់​ដែល​ជាចំណែក​ដែល​លោក​ប្រធានមន្ទីរ​ សាញ់ មុន្នីរ័ត្ន ផ្ដល់ជូន​ប៉ុណ្ណោះ ហើយគេធ្វើរបាយការណ៍ល្អៗពីទីនោះជូន​​ទៅ​លោក​រដ្ឋមន្រ្តី ជាការសម្រេច។
ប្រភពបានខ្សឹបបន្តថា មន្រ្តីនៅមន្ទីរនោះមិ​​ន​ហ៊ាន​ត​វ៉ាឬ​ប្រឆាំង​ទៅ​នឹង​ការដឹកនាំ​របស់​ លោកប្រធានមន្ទីរ សាញ់ មុន្នីរ័ត្ន ទេ។ ព្រោះ​មន្តី្រទាំងនោះ យល់​ឃើញថា ក្នុងមន្ទីរមួយ​​​នេះ​មានមន្រ្តី​ជាអ្នកដឹនាំសរុប​​តែ៥-៦នា​ក់​​មិនអាច​ បង្កជម្លោះ​ជាមួយគ្នា​ ខ្លាច​មើល​មុខ​គ្នាមិនចំ​ ជាពិសេស​ គឺ​ខ្លាច​លោកប្រធានមន្ទី​រ​មានកា​​​រគុំគួនដោះដូរមុឃ​តំណែង​ ប្រសិន​បើ​ការ​តវ៉ា​របស់ម​ន្រ្តី​ទាំងនោះ​មិន​ទទួលបានជោគជ័យ​ ដូច្នោះ​មន្រ្តីទាំងនោះ​ គឺ​បណ្ដោយ​ឲ្យ​លោកប្រ​​ធា​ន​មន្ទីរ​ធ្វើ​អ្វី​ក៏ធ្វើទៅ​ ដោយ​ពួកគាត់​សុំតែសុខ​ ទោះ​បី​លោកប្រធានមន្ទី​រ​មិនសូវ​ផ្ដ​ល់ផលប្រយោជន៍ ដែល​គាត់​កិបកេង​ថវិកា​​ជា​តិ​បានមក​ឲ្យក៏ដោយ​។ សារពត៌មានយើងមិនអាចសុំការពន្យល់ពីលោកប្រធា​នមន្ទីរ សាញ់ មុន្នីរ័ត្ន បានទេ៕

a214