ឡា​នក្រុម​ហ៊ុនហួ​ត ម៉េង​រីតា ​ដឹក​ឈើ​ខុស​ច្បាប់​យ៉ាង​ពេញប​ន្ទុកក្រឡា​ប់ក្អួត​ចេញសុ​ទ្ធ​តែឈើ

មន្ត្រី​មួយ​រូប​ ថ្មីៗ​នេះ​ថា រថយន្ត​យី​ឌុប  ខ្នាត​យក្ស​ដឹកឈើ  របស់​ក្រុមហ៊ុន​ហួត ម៉េង​រីតា ​មួយគ្រឿង កាល​ពី​រំលង ​អាធ្រា​ត្រឆ្លង​ចូល  ថ្ងៃទី ៩ ខែ​មករា ឆ្នាំ​២០១៥ បាន ​ក្រឡាប់​ផ្ងា​ជើង​ក្អួត​ចេញ​ឈើ​ខុស ច្បាប់​រាយប៉ាយ​ពេញ  មុខ​ស្នាក់ការ​បរិស្ថាន​ខេត្ត​សៀមរាប ​តែ​មិន បណ្តាល ​ឱ្យ​មាន​មនុស្ស ​ស្លាប់  និង​ពុំ​បាន​ ធ្វើឱ្យ​រំខាន  និង​ដល់​មន្ត្រី​បរិស្ថាន  ខាងលើ​ឡើយ  ព្រោះតែ​គេ​ត្រូវរ៉ូវ​ គ្នា​ជា​យូរយា​មក ហើយ ។​

​ទាក់ទិន​នឹង​ព័ត៌មាន​អាស្រូវ​លួច​បង្កប់​ដឹកឈើ​ខុស​ច្បាប់​ខាងលើ លោក​វរសេនីយ៍ត្រី ណុប សារ៉ាក់ អធិការនគរបាល ស្រុក​វ៉ារិន​បាន​ថ្លែងថា ពិតជា​មាន​ហេតុការណ៍​អីចឹង​មែន​។ ហើយ​តាម​ការសាកសួរ​នៅ​កន្លែងកើតហេតុ គឺ​ដោយ សារ​រថយន្ត​ខាងលើ​ដឹក ឈើ​មាន​ទម្ងន់​ធ្ងន់​លើស​ចំណុះ​ហើយ​សង្ស័យ​ដឹកឈើ​ខុសច្បាប់​គេច​ពី​ការតាមប្រមាញ់​ចាប់ របស់​មន្ត្រី​ជំនាញ ហើយ​បើក​លឿន​ផង​នោះ ទើប​មកដល់​ចំណុច​ផ្លូវកែង ក៏​ជ្រុល​ចង្កូត​បណ្តាលឱ្យ​ក្រឡាប់ បែបនេះ ។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​វិញ​បាន​បន្ត​ឱ្យដឹងទៀតថា ដោយសារ​ចំណុចកើតហេតុ នៅ​ឆ្ងាយ​ពី​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល ទើប​ពុំ​អាច​ដឹង​ថា​មាន មនុស្ស​រងរបួស​ប្ញុ​យ៉ាងណា តែ​អ្នក​នៅ​ក្បែរ​កន្លែងកើតហេតុ បាន​អះអាង ថា ៖ ពុំ​មាន​មនុស្ស​ស្លាប់​ក្នុង​ហេតុ ការណ៍​នោះទេ ។​

​គួរបញ្ជាក់​ថា ក្រុមហ៊ុន ហួត ម៉េង​រីតា ដែល​មាន​ទីតាំង​នៅ ភូមិ​អណ្តូង​បី ឃុំ​អន្លង់វែង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ត្រង់​ចំណុច​ជាប់​តំបន់​ព្រៃ​ស្អា​ក ហើយ​ដែល​ក្រុមហ៊ុន​ខាងលើ​ត្រូវបាន​ក្រុម​អាជ្ញាធរ និង​ជំនាញ​ខ្សឹបប្រាប់ ការិយាល័យ​របស់​យើង​ថា គឺ​កាប់​ឈើ​ដឹកឈើ​ក្នុង​ព្រៃ​សម្បទាន​របស់​ខ្លួន​យកទៅ​លក់​អស​ជាង ១០​ឆ្នាំ​មកហើយ ប៉ុន្តែ​គេ ឃើញ​តែ​ក្រុមហ៊ុន​នេះ នូវតែ​មាន​ឈើ​ដឹក​ចេញពី​ក្រុមហ៊ុន​ជា​ប្រចាំ​ដែល​ធាតុពិត វា​គឺជា​ឈើ​ប្រណីត​ខុសច្បាប់​ដែល​ក្រុម ហ៊ុន​នេះ បាន​ដាក់​ឱ្យ​ដៃជើង​របស់ខ្លួន ដើរ​ទិញ​ឈើ​ខុសច្បាប់ និង​នូវ ពីក្រោយ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​កាប់​ឈើ ក្នុង​តំបន់​ព្រៃ​ព្រះរាជក្រឹត្យ​ខុស​ច្បាប់​យ៉ាង​សកម្ម​បំផុត មិនគួ​របើ​អាជ្ញាធរ​ពាក់ព័ន្ធ នឹង​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ​មើលរំលង​នោះ ទេ ។​

​ប្រភព​ទម្លាយ​ឱ្យដឹង​ទៀត​ថា ក្រុមហ៊ុន​ហួត ម៉េង​រីតា​ក្នុង ពេលបច្ចុប្បន្ន​នេះ​បាន​និង​កំពុង​សម្រុក ដឹក​ជញ្ចូន​ឈើ ចេញ​ពី​ក្រុមហ៊ុន​របស់ ខ្លួន​ទៅ​លក់​ចែកចាយ តាម​បណ្តា​ខេត្ត​នានា យ៉ាង​អនាធិបតេយ្យ​បំផុត ក្រោមរូបភាព ជា​ឈើ​របស់ ក្រុមហ៊ុន ។ ប៉ុន្តែ​ផ្ទុយទៅវិញ គឺជា​ឈើ​ខុសច្បាប់ និង​នូវ​ពីក្រោយ​ខ្នង​ប្រជាពលរដ្ឋ​កាប់​ឈើ ខុសច្បាប់​ដឹក​ចូល​ក្រុមហ៊ុន ពេលយប់ ទើប​លើកឡើង​ឡាន​យក្ស​ដឹក​ចេញ​ពាក់​ស្រោម​ក្រុមហ៊ុន​ស្របច្បាប់ ដែល​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​តំបន់​នេះ ឃុបឃិត​ជាមួយ​ក្រុមហ៊ុន ហួត ម៉េង​រីតា គៃបំបាត់​ពន្ធ​រដ្ឋ​យក​ទៅ​ធ្វើ​មានបាន ផ្ទាល់​ឯកជន​យ៉ាង​រំភើយ ដែល​មិន​គួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើលរំលង​សកម្មភាព​ក្រុម​រដ្ឋបាល​ព្រៃឈើ ខេត្តសៀមរាប និង​ក្រុមហ៊ុន ហួត ម៉េង​រីតា នោះទេ ! ។ ជា​ចម្ងល់​គេ​មិនដឹងថា នៅក្នុង​ក្រុមហ៊ុន ហួត ម៉េង​រីតា​មាន​ឈើ ដែល​ស្រប​ច្បាប់ ប៉ុន្មាន​ម៉ែត្រគូប​នោះ​ទៀត​ទេ ។​

​ផ្ទុយទៅវិញ វា​ក៏​មិន​ខុស​ពី​ការអះអាង​របស់​ក្រុម​អាជ្ញាធរ​ដែល​ថា ក្រុមហ៊ុន​នេះ កំពុងតែ​បន្លំ​ដឹក និង​ធ្វើ​អាជីវកម្ម ដឹក​ឈើ​ខុសច្បាប់ យ៉ាង​សកម្ម​ទាំងយប់​ទាំង​ថ្ងៃ ដោយសារ​តែ​ក្រុមហ៊ុន​អស់​ព្រៃ​សម្បទាន​កាប់ ហើយ​ថៅកែ​បាន ឱ្យ​កូនចៅ​ដើ​រប្រ មូល​ទិញ ឈើ​អនាធិបតេយ្យ​ពី​តំបន់​ផ្សេងៗ ពី​អ្នកភូមិ​ដឹក​ចូល​ក្រុមហ៊ុន ហើយ​ដឹក​ចេញ យកទៅ លក់​ចែកចាយ ក្រោមលេស ថា ឈើ​ស្របច្បាប់​។ តាម ពិត​ឈើ​ស្របច្បាប់ នៅក្នុង​ក្រុមហ៊ុន​នេះ ឬ​ឈើ​ព្រៃ​សម្បទាន​នោះ ត្រូវបាន​កាប់បំផ្លាញ និង​បាន​ដឹក​ចេញ​អស់​ប៉ុន្មាន​ឆ្នាំ​មកហើយ ។​

​ជាងនេះទៅទៀត កន្លងមក​ក្រុម​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ចូន​ខេត្ត​សៀមរាបក៏​ធ្លាប់ចា​ប់​ឡានដឹក ឈើ​របស់​ក្រុមហ៊ុន ហួត ម៉េង​រីតា យក​ទៅ​ផាកពិន័យ ជា​បន្តបន្ទាប់​មក​ហើយ​ដោយសារ​តែ​ការដឹកឈើ​ខុសច្បាប់ លើស​ទម្ងន់ ហើយ​មិន​គោរព​កិច្ចសន្យា​ជាមួយ​មន្ទីរ​ជំនាញ ។​
​សូមបញ្ជាក់​ថា ក្រុមហ៊ុន ហួត​ម៉េង​រីតា ដែលមាន លោក​ឧត្តមសេនីយ៍ឯក យឹម លាង ជា​ខ្នងបង្អែក​បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច តែ ប៉ុន្មាន​ហិកតា​ប៉ុណ្ណោះ នៅ​អន្លង់វែង តែ​គេ​មិនឃើញ មាន ការអភិវឌ្ឍន៍​អ្វី​ជា​ដុំ កំភួន​នោះទេ ផ្ទុយទៅវិញ​គេ​ឃើញតែ ក្រុមហ៊ុន​នេះ ដឹកឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ ២ ធ្វើ​អាជីវកម្ម​ជាង​១០​ឆ្នាំ ទៅ​ហើយ​មិន ចេះ​អស់​ឈើ​សោះ​។​

​មាន​ពាក្យ​ចោទប្រកាន់ ថា​ក្រុមហ៊ុន ហួត ម៉េង​រីតា គឺជា​ឈ្មួញ នៅ​ពីក្រោយ ការប្រមូលទិញ​ឈើ ប្រណីត​ពី​ពលករ​ខ្មែរ ដែល​លួច​ចូលទៅ កាប់​ឈើ​ក្នុង​ដី​ថៃ ។ មិនតែប៉ុណ្ណោះ ក្រុមមន្ត្រី​ព្រំដែន ក៏​បាន​បង្ហើប​ថា គឺ​ក្រុមហ៊ុន ហួត ម៉េង​រីតា នេះ​អាច​ជាប់​ការសង្ស័យ​ធ្វើឱ្យ​ក្រុម​អាជ្ញា ធរ​អាម៉ាស់មុខ​ថា នូវ​ពីក្រោយ​ក្រុម ប្រជាពលរដ្ឋ​ខិលខូច​ដែល​លួច​ឆ្លងដែន​ចូល​ទៅ​កាប់​ឈើ​ក្នុង​ទឹកដី​សៀម ។ ហើយ​ដែល​បញ្ហា​នេះ​គួរតែ​អង្គ ភាព​ប្រឆាំង​អំពើពុករលួយ​ដាក់​ការសង្ស័យ​អង្កេត​ក្រុមហ៊ុន​នេះ​ជា​បន្ទាន់​ផង ៕
​ដោយ ៖ រាជ​សីហ៍​

khoembunsong_omyentieng-222x150