លោក​អ៊ុំវ​ណ្ណា​ធ្វើជា​អ្នកនៅ​ពីក្រោយ​ខ្នងមេ​ឈ្មួញ​លឹម​ប៊ុណ្ណា​ហៅ​ខ្នាដឹក​ឈើ​ខុសច្បា​ប់និងត្រូវច្បាប់យក​ទៅល​ក់ស្រុក​យួនយ៉ាង​អានាធិប​តេ្តយ្យ

ប្រភពបានទ​​ម្លាយ ឲ្យដឹងថា លោក  អ៊ុំ វណ្ណា​​  ជា​មន្ត្រីប៉ូលិស​សេ​ដ្ឋ​កិច្ច ​ពោរពេញ ​​ដោ​យ​ឥទ្ធិពល​អំណាច និង អត់​ដែល​ ផ្លា​​ស់ប្តូរ​ទៅណា​ទេ  គឺ​ក្តោប​ក្តាប់​ការ ងារ​បង្ក្រា​​ប  បទល្មើស​ព្រៃឈើ​  ចំ​នួន ៤​ខេត្ត  ​។ ​មន្ត្រី​​ជាច្រើន​ ត្រូវបាន​ផ្លាស់​​ប្តូរ  ទៅតាម​អាណត្តិ  នៃ​លិខិត​បេសកកម្ម  បើទោះ​​បី ជា​មន្ត្រី​ ទាំងនោះ មាន​ ស្នា​​ដៃ​ល្អ  បែបណា​ក៏ដោ​យ ។ ប៉ុន្តែ​​​សម្រាប់ លោក  អ៊ុំ វណ្ណា  បាន​ក្លាយជា  មន្ត្រី​ផ្កា​រីក​គ្រប់​រ​​ដូវ  មានអំណាច​ពង្រាយ ​កូនចៅ ឲ្យ​​​ដាក់ ​ប៉ុស្តិ៍​ជ​ជុះ ​​ប្រ​មូល​ លុយ  ពី​ឈ្មួញ​រកស៊ី  ដឹកជញ្ជូន ​ឈើ​ខុសច្បាប់  ហើយ​លោក ​​ អ៊ុំ វណ្ណា ក៏បាន​ធ្វើជា​បង្អែក  ឲ្យ​មេ​ឈ្មួ​​​​ញ លឹម ​ប៊ុណ្ណា​  ហៅ​ខ្នា  ក្នុងការ​ដឹកជញ្ជូន​ឈើ ចេញទៅ ​ស្រុក​វៀតណាម  ល្បី​​​ពេញ​ភូមិភាគ​ឥ​សាន្ត​ផងដែរ​។​
សេចក្តីរាយការណ៏ឲ្យដឹ​ងថា​​លោ​​​ក អ៊ុំ វ​ណ្ណា​ ជា​​ប្រ​ធាន​​ប្រ​តិ​បត្តិ​​នគរ​បាល ប្រ​ឆាំង​​បទ​ល្មើស​​សេដ្ឋ​កិច្ច ក្រ​សួង​ម​ហា​ផ្ទៃ ក្តោប​​ក្តាប់​​ការ​ងារ​​ប​ង្ក្រា​ប​​ ប​​ទ​ល្មើ​ស​​ព្រៃ​​ឈើ​ ចំ​នួន ៤​​ខេត្ត រួម​មាន​​រាជ​ធា​នី​​ភ្នំ​ពេញ កំ​ពង់​ធំ ក្រ​ចេះ និង​​ខេត្ដ​​កណ្ដា​ល ហើយបាន​ចាត់​​តាំង ខ្សែប​ណ្ដា​​ញ​ ឲ្យ​​ឃុបឃិ​ត​ជាមួយ ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង​សុខ​ស្រួល ហើយ​​​លោក អ៊ុំ វណ្ណា បាន​តាំ​ងខ្លួ​​​ន​ជា​ដៃស្ដាំ​ ប្រមូល​​ប្រភព​សេដ្ឋកិច្ច ឱ្យទៅ​មេ​ធំៗ តាមរយៈ​ការប្រើប្រាស់ លិខិត​​​បញ្ជា​បេសកកម្ម របស់លោក នេ​ត​​ ​សា​វឿន​បង្ខំ​ឲ្យ​​ក្រុ​ម​ឈ្មួញបង់លុយ​តាមចិត្តនឹកឃើញ។ ​តើលោកអ៊ុំវណ្ណាបា​​​នប្រាក់​ខែរ​ដ្ឋប៉ុន្មានបានជាលោកមានកប់ពពក?។
​ ​ លោក អ៊ុំ វណ្ណា បាន​សាងសង់​ភូ​​​មិគ្រឹះ​ យ៉ា​ង​​​ស្កឹម​ស្កៃ​មួយ នៅជាប់​នឹង​មាត់ទន្លេ ក្រោយ​វត្ត​វាល​ស្បូវ ក្នុង​សង្កាត់​​វាល​ស្បូវ ខណ្ឌមានជ័យ រា​​ជធានី​ភ្នំពេញ ដែ​​ល​មួ​​យផ្នែ​កធំ ​នៃ​គ្រឿងសំណង់ និង​គ្រឿង​សង្ហា​រឹម នៅក្នុង​ភូមិគ្រឹះ​នោះ សុទ្ធតែ​ធ្វើឡើ​​ង​ពី ប្រភេទ​ឈើ​ប្រណីតៗ ​ដ៍​មា​ន​តម្លៃ​​។​លោ​​ក អ៊ុំ វណ្ណាបានបញ្ជាប៉ូលិស​សេដ្ឋកិច្ច តែងតែបាន​យក​តួនាទី​រ​​បស់ខ្លួន ទៅ​ប្រព្រឹត្តិអំពើពុករលួយ ជា​​មួយ​​​ពួក​ឈ្មួញ ច្រើ​ន​ជាង​ការបង្ក្រាប​ទប់ស្កាត់ បទល្មើស​ព្រៃ​​ឈើ​។លោកអ៊ុំវណ្ណាសារពត៌មានយើងមិ​នអា​ចទា​ក់​ទង​សុំការបំភ្លឺបាននៅឡើយទេ៕

a187