ប្រាក់ ​សា​មឿន ​មេ​ឃុំស្ទឹង​កែវ​ជាអ្នក​កាង​បទល្មើស​អោយ​ឈ្មួញ​ធំៗ​កាប់​បំផ្លាញ​ព្រៃ​ឈើខុសច្បាប់ហើយ​ហ៊ាន​គំរាម​ប្តឹង​មន្ត្រីអ​ង្គការ​អភិរក្សព្រៃ​ឈើនិ​ងអភិវ​ឌ្ឍធនធា​នធម្មជា​តិខេ​ត្តកំពតទៀត​ផងនេះ​ពិត​ជាថ្លើម​ធំមែ​ន?

កំពត​៖ ច្បាប់​ក្នុង ​ស្រុក​មាន​តែ​មួយ​  ប៉ុន្តែ​អ្នក​អនុវត្ត​ មាន​តាម​បែប​ផ្សេង ៗ​គ្នា​ដែល​ ធ្វើ​អោយ ​ ប្រជាពលរដ្ឋ ​ពិបាក​នឹង​អនុវត្ត​តាម ​ណាស់​ ។ ជាក់​ ស្តែង​ពេល​ថ្មីៗ​ នេះ​អង្គការ​អភិរក្ស​ ព្រៃ​ឈើ​និង​អភិវឌ្ឍ ​ធន​ធាន​ធម្មជាតិ​បាន​ ចុះ​ឃ្លាំ​មើល​បទ​ល្មើស ​ព្រៃ​ឈើ​នៅ​ភូមិ​សាស្រ្ត​ ឃុំ​ ស្ទឹង​កែវ​ ស្រុក​ ទឹក​ឈូ​  ខេត្ត​កំពត​ ពេល​ប្រទះ​ឃើញ ​បទ​ល្មើស ​ដែល​កំពុង​ប្រើ​បា្រស់​ ម៉ាស៊ីន​យន្ត​  (ត្រង់ស៊ីន័រ)​ កាប់​រាន​ដី​រដ្ឋ​ ក្នុង​តំបន់​ដែន​ឧទ្យាន ​ជាតិ​ព្រះមុន្នីវង្ស​ បូកគោ​  ខណៈ​នោះ ​ស្រាប់​តែ​អ្នក​ ដែល​ប្រព្រឹត្តបទ ​ល្មើស​រត់​ចោល ​ម៉ាស៊ីន​យក​រួច​ខ្លួន​ ។ លោក ​ពេជ្រ​ គឿន  ប្រធាន​ស្នាក់​ការ ​អង្គការ​អភិរក្ស​ព្រៃ​ឈើ​និង​អភិវឌ្ឍ​ធនធាន​ធម្មជាតិ​ក៏​បាន​ថត​រូប​ម៉ាស៊ីន​ត្រង់ស៊ីន័រ​នោះ​ទុក​រួចរាយ​ការណ៍​ជូន​មន្រ្តី​បរិស្ថាន​ដែល​ប្រចាំ​ការ​នៅ​ក្បែរ​នោះ​ដើម្បី​ប្រគល់​ម៉ាស៊ីន​ជូន​សមត្ថកិច្ច​ជំនាញ​។ មិន​ដល់​ប៉ុន្មាន​ម៉ោង​ផង​ស្រាប់​តែ​លោក​មេឃុំ​ ប្រាក់ សាមឿន មេឃុំស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​គំរាម​ដល់​មន្ត្រី​អង្គការ​អភិរក្ស​ព្រៃ​ឈើ​និង​អភិវឌ្ឍ​ធនធាន​ធម្មជាតិ​ខេត្ត​កំពត​ថា«ពួក​ឯង អញ​ប្តឹង​ហើយ​»។ នេះ​គឺ​ជា​សម្តី​គំរាម​កំហែង​ផ្នែក​ស្មារតី​ដើម្បី​បំបាក់​ទឹក​ចិត្ត​អ្នក​ដែល​ស្រលាញ់​សម្បត្តិ​ធម្មជាតិ​ អោយ​បាក់​ស្មារតី​ ព្រោះ​នេះ​ជា​កល​ល្បិច​ដ៏​អាក្រក់​របស់​លោក​ ប្រាក់​ សាមឿន ដែល​ជា​ទម្លាប់​ជា​យូរ​មក​ហើយ​ព្រោះ​អ្វី​ដែល​គាត់​មាន​បាន​ក៏​ដោយ​សារ​កាង​បទ​ល្មើស​ផ្សេងៗ​ដូច​ជា​ព្រៃ​ដែន​ឧទ្យាន​ជាតិ​នោះ​ជិត​រលាយ​ហិន​ហោច​ហើយ។​ លោក​ប្រាក់​ សាមឿន មេឃុំ​ស្ទឹង​កែវ​ តែង​តែ​ប្រើ​ពាក្យ​ថា​ ធ្វើ​អ្វីៗ​ដើម្បី​ពលរដ្ឋ​ក្នុង​ភូមិ​ ឃុំ​របស់​លោក​ ជា​ពិសេស​ដើម្បី​គណៈ​បក្ស​ប្រជាជន​។ តាម​មតិ​ជា​ច្រើន​ដែល​បាន​អោយ​ យើង​ដឹង​នោះ​ថា​ មេ​ឃុំ​រូប​នេះ​កំពុង​​បង្ករ​ភាព​អនាធិបតេយ្យ​ពេញ​ឃុំ​ ដោយ​ជាន់​ឈ្លី​ កិត្តិយស​គណៈបក្ស​ប្រជាជន ជាន់ឈ្លីប្រសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​ទាំង​បី ​ដែល​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជាពល​រដ្ឋ​ទូទៅ​។​ ម្យ៉ាង​វិញ​ទៀត​លោក​មេ​ឃុំ​រូប​នេះ​បាន​បង្កើត​ល្បែង​ពេញ​ឃុំ​ ដូច​ជា ​ជល់​មាន់​ អាប៉ោង បៀរ កៀប​សង្កត់​ប្រជាពលរដ្ឋ​អោយ​ប្រព្រឹត្តបទ​ល្មើស​ព្រៃ​ឈើ ​ឯ​ខ្លួន​ឯង​ចាំ​យក​លុយ​ ហើយ​បច្ចុប្បន្ន​នេះ​ទៀត​លោក​មេឃុំ​ប្រាក់ សាមឿន កំពុង​ដើរ​ប្រមូល​ទិញ​ដី​ពី​ប្រជាជន​។ តាម​មតិ​របស់​ប្រជាពលរដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សារពត៌មាន​យើង​ថា​«គាត់ មេ​ឃុំ​លក់​ដី​អោយ​គេ​ យក​លុយ​គេ​ហើយ​តែ​កំពុង​ខ្វះ​ដី​អោយ​គេ​» ដូច្នេះ​មេឃុំ​នេះ​កំពុង​រក​ល្បិច​ដក​ដី​គេ​ទៀត​ហើយ​។​ ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​អស់​សំណើច​ដែល​ភ្នាក់ងារ​យើង​សួរ​ទៅកាន់​លោក​មេឃុំ​ គាត់​ឆ្លើយ​ថា «បើ​បទ​ល្មើស​គេ​មក​ប្តឹង​ខ្ញុំៗ​ត្រូវ​ធ្វើ​បែប​បទ​បញ្ជូន​ហើយ​ តែ​ពេល​នេះ​អត់​ទាន់​ឃើញ​ទេ​។ ហើយ​គេ​ធ្វើ​នេះ​តាម​ការ​ប្រជុំ​មេ​បញ្ជា​ការ​ឯក​ភាព​ស្រុក​»។ ស្តាប់​លោក​មេឃុំ​និយាយ​ទៅ​ដូច​ជា​មិន​មែន​មេឃុំ​ ដូច​អ្នក​លេង​មាន់​ទើប​ត្រូវ​។ ទៅ​ជា​ជន​ល្មើស​ប្តឹង​ គាត់​ធ្វើ​ការ​អោយ​ដែរ​ អញ្ចឹង​បញ្ជាក់​អោយ​ឃើញ​ថា​លោក​បា្រក់ សាមឿន ពិត​ជា​កាង​បទ​ល្មើស​មែន។ ជាក់​ស្តែងនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥មាន​ដី​ការ​កោះ​ហៅ​របស់​លោក​ស្នង​ការ​រង​និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​យុត្តិធម៌​ ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​បាន​កោះ​ហៅ​មន្រ្តី​អង្គការ​ចំនួន​៣រូប ក្នុង​នោះ​មាន​លោក​ ភិន រុំ លោក​ឡឺយ គូន លោក​ចាន់ ប៊ុនថន អោយ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បី​សួរ​រឿង​យក​ម៉ាស៊ីន​ត្រង់ស៊ីន័រ ពីឈ្មោះឈន ផល ជា​ដើម​បណ្តឹង។

បើ​និយាយ​ពី​ច្បាប់​សារាចរណ៍០០១ របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និយាយ​ថា​« ហាម​មិន​អោយ​ប្រើ​រណា​យន្ត​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ហើយ​បើ​ជន​ណាមួយ​យក​រណា​យន្ត​ប្រើ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​»។ ចុះ​ហេតុ​អ្វី​ឈ្មោះ​ឈន ផល នេះ​អាង​មេ​ឃុំ​ស្ទឹងកែវ មក​ដាក់​ពាក្យ​បណ្តឹង​របៀប​នេះ​ទៅ​វិញ​? មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស និង​អង្គការ​ដែល​មាន​ភារកិច្ច​ផ្នែក​ឃ្លាំ​មើល​ព្រៃឈើ​ទាំង​អស់​កំពុង​រង​ចាំ​មើល​លោក​ឧត្តមសេនីយ៍ ​ម៉ៅ មធរិទ្ធិ ប្រធាន​ការិយាល័យ​កណ្តាល​យុត្តិធម៌​ ស្នង​ការ​រដ្ឋានខេត្ត​កំពត​ចាត់​ការ​យ៉ាង​ដូច​ម្តេច​រវាង​អ្នក​ការពារ​និង​អ្នក​បំផ្លាញ​ព្រៃ​ធម្មជាតិ។ ទាក់​ទិន​នឹង​រឿង​នេះ​មាន​មន្រ្តី​ប៉ូលីស​មា្នក់​បាន​ប្រាប់​ មន្រ្តី​អង្គការ​ទាំង​បី​ថា​«​ រឿង​នេះ​គេ​ត្រូវ​ឃុំ​ខ្លួន​អ្នក​ទាំង​បី​ហើយ​» នេះ​គឺ​ជា​សម្តី​គម្រាម​ផ្នែក​ស្មារតី​ហើយ​ លោក​ពេជ្រ គឿន ប្រធាន​ស្នាក់ការ​ខេត្ត​កំពត​ ក៏បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​តវ៉ា​រហូត​ដល់​ទី​បញ្ចប់​ បើ​សិន​មាន​រឿង​នោះមែន​ ប៉ុន្តែ​ច្បាប់​បើ​ការពារ​អ្នក​រក​ស៊ី​បទ​ល្មើស​ព្រៃ​ឈើ​កាប់​រាន​ដី​រដ្ឋ​មិន​មាន​ទោស​ យើង​អ្នកការពារ​មាន​ទោស​ បា្រកដ​ជា​ល្អ​មើល​ហើយ​។

លោក​ហ៊ុន សុខា  ប្រធាន​ក្លឹប​អ្នក ​ការ​សែត​ឯករាជ្យ  និង​ជា​សម្ព័ន​អង្គការ​រួម​ គ្នា​ដើម្បី​ការពារ​ព្រៃឈើ  ​និង​ធនធាន​ធម្មជាតិ ​ទាំង​១២អង្គកា រ​ត្រៀម​នឹង ​ធ្វើ ​ញ្ញាតិ​ដាក់​ ទៅ​ក្រសួង​មហាផ្ទៃ​ ក្រសួង​យុត្តិធម៌ ក្រសួង​បរិស្ថាន ក្រសួង​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ខុទ្ទការល័យ​សម្តេច​នាយក​រដ្ឋមន្រ្តី ដើម្បី​ជ្រាប​ពី​រឿង​នេះ ព្រោះ​ពុំ​ដែល​ធ្លាប់​មាន​រឿង​អញ្ចឹង​ទេ តាំង​ពី​ខ្ញុំ​ធ្វើ​ការងារ​រឿង​ព្រៃឈើ​នេះ​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​ហើយ​ មាន​តែ​ស្នង​ការដ្ឋាន​ខេត្ត​កំព​តទេ​ដែល​ទទួល​ពាក្យ​បណ្តឹង​ពី​អ្នក​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ ប៉ុន្តែ​នេះ​ជា​និតិវិធី​ច្បាប់ យើង​ត្រូវ​ចូល​ឆ្លើយ។ ហើយ​អង្គការ​ទាំង​អស់​ដែល​ធ្វើ​ការ​រឿង​ព្រៃឈើ​នៅ​ខេត្ត​កំពត​នឹង​ឈរ​ចាំ​មើល​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ នេះ​តើ​យ៉ាង​ម៉េច​។ ចំពោះ​មេឃុំ​ស្ទឹងកែវ​ប្រាក់ សាមឿន នេះ​គួរ​តែ​ឯកឧត្តម​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ អភិបាល គណៈអភិបាល​ខេត្ត​កំពត​ពិនិត្យ​មើល​លោក​នេះ​ផង​ ព្រោះ​មេឃុំ​រូប​នេះ​កំពុង​ធ្វើ​អោយ​ខូច​ប្រយោជន៍​គណៈ​បក្ស​ប្រជាជន និង​កំពុង​ធ្វើ​ជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍន៍​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​សម្តេច​តែង​មាន​ប្រសាសន៍​ថា ​បើ​អាណិត បើ​ចូល​ចិត្ត បើ​ស្រលាញ់ បើ​ទុក​ចិត្ត សូម​អោយ​មន្ត្រី​ទាំង​អស់​ធ្វើ​ល្អ​ជាមួយ​ប្រជាជន​ទាំង​អស់។

ចំពោះ​មេឃុំ​ស្ទឹង​កែវឆ្លើយ​ថា«បើ​ជន​ល្មើស​កាប់​រាន​ដី​ និង​ម្ចាស់​ម៉ាស៊ីនត្រង់ស៊ីន័រ​ប្តឹង​លោក​នឹង​មាន​ វិធានការ​ តែ​បើ​អ្នក​រក​ស៊ី​គេ​ត្រូវ​គ្នា​ជាមួយ​អ្នក​បង្រ្កាប​ជា​រឿង​របស់​គេ​ទេ​»។

ចំពោះ​ឯកឧត្តម​អភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​ រឿង​នេះ​សូម​លោក​ពេជ្រ គឿន ប្រមូល​ភស្តុតាង​ដើម្បី​បង្ហាញ​អោយ​សមត្ថកិច្ច​បាន​ឃើញ​ពី​ដំណើរ​រឿង​នេះ។

ចំពោះ​លោក​ឧត្តមសេនីយ៍ ម៉ៅ មធរិទិ្ធ សារ​ពត៌មាន​យើង​មិន​ទាន់​សុំ​ការ​បំភ្លឺ​បាន​ទេ​ជុំ​វិញ​រឿង​នេះ​ដោយ​ពុំ​ទាន់​មាន​លេខ​ទូរស័ព្ទ។ តែ​យើង​សង្ឃឹម​ថា​លោក​ចាត់​ការ​ដោយ​យុត្តិធម៌​បំផុត​។

a200