ខេត្តស្ទឹងត្រែង ៖ ភាពគគ្រឹកគគ្រេងនៃការដឹកជញ្ជូនឈើខុសច្បាប់មកពីស្រុកសៀមប៉ាង និងស្រុកសេសាន ចូលមកទីរួមខេត្តស្ទឹងត្រែង ទាំងយប់ទាំងថ្ងៃ ជាពិសេសក្នុងរដូវទឹកឡើងនេះមានការដឹកជញ្ជូនឈើតាមផ្លូវទឹកយ៉ាងអនាធិបតេយ្យ គេមិនដែលឃើញលោក អ៊ីវ ឯកសាវត្តី ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងយកចិត្តទុកដាក់បង្ក្រាបនិងទប់ស្កាត់ការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ឲ្យមានប្រសិទ្ធភាពនោះទេ ហើយនៅពេលរដ្ឋមន្ត្រីក្រសួងកសិកម្ម មិនសប្បាយចិត្តចំពោះភាពអនាធិបតេយ្យនៃការដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងខេត្តស្ទឹងត្រែង គេសង្កេតឃើញលោក អ៊ី ឯកសាវត្តី បានរាយការណ៍ភូតកុហកថ្នាក់លើ ដើម្បីដោះសារយករួចខ្លួន ។
ប្រជាពលរដ្ឋនៅទូទាំងខេត្តស្ទឹងត្រែងបានលើកឡើងថា បច្ចុប្បន្ននេះ ធាបាក់ នៅ តែជាឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ទ្រង់ទ្រាយធំជាងគេមិនដែលភ្លេចជំនួញឈើខុសច្បាប់ម្តងណាឡើយហើយពេលខ្លះធាបាក់បានដឹកឈើចេញពឺស្រុកសៀមប៉ាង និងស្រុកសេសាន ទាំងថ្ងៃចូលមកលើកដាក់នៅផ្ទះជួលរបស់គាត់ស្ថិតនៅឃុំស្រះឬស្សីក្រុងស្ទឹងត្រែងមិនមាន សមត្ថកិច្ចជំនាញឬសមត្ថកិច្ចតាមដងផ្លូវនិងសមត្ថកិច្ចPMបង្ក្រាបនោះទេ ។
ឈ្មួញដែលកំពុងសម្រុកដឹកជញ្ជូនឈើខុសច្បាប់ក្នុងទ្រង់ទ្រាយធំជាងគេម្នាក់ទៀតប្រចាំខេត្តស្ទឹងត្រែងឈ្មោះគឺ ដួង។ហើយឈ្មោះ ដួង នេះព្រហើនណាស់ដាក់ជញ្ជូនឈើទាំងយប់ថ្ងៃធ្លាប់វាយរថយន្តនិងអ្នកសារព័មានគ្រាន់ថតសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ។ ហើយកន្លងនេះសមត្ថកិច្ច PM បានប្រដេញតាមរថយន្តដឹកឈើលោតឆ័ត្ររបស់ឈ្មោះ ដួង ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋនៅចំណុចភ្នំក្រហមក្នុងខេត្តស្ទឹងត្រែង ហើយក៏មានការប្រដេញរថយន្តក្រឡាប់តាមផ្លូវ ដូចក្នុងរឿងហុងកុង។ឈ្មួញ ឈ្មោះ ដួងនិងធាបាក់ ជានិច្ចកាលប្រើសិទ្ធិអំណាចរបស់ខ្លួនក្នុងការរកស៊ីដឹកជញ្ជូនឈើលោតឆ័ត្រគឺ មិនសូវចូលបង់លុយឲ្យនគរបាលនិងកងរាជអាវុធហត្ថថ្នាក់ក្រោមឈរជើងតាមដងផ្លូវទេ នោះទេដោយអាងបង់លុយអោយថ្នាក់លើរួចនិង គ្រាន់តែបង់លុយឲ្យជំនាញរដ្ឋបាលព្រៃឈើរបស់លោក អ៊ីវ ឯកសាវត្តី គឺជាការស្រេច ដូច្នេះហើយបានជាសមត្ថកិច្ចប្រចាំ ការតាមដងផ្លូវមួយចំនួនតែងតែប្រដេញតាមចាប់ឡានដឹកឈើលោតឆ័ត្ររបស់ឈ្មោះ ដួងនិងធាបាក់ ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី០៨ខែវិច្ឆការឆ្នាំ២០១៣នេះគឺរថយន្តដឹកឈើក្រញូងរបស់ឈ្មួញថន សុធាហៅធាបាក់ បងប្អូន ធីបាញ់ បានលើកដាក់ឈើចេញពីចំណុចផ្ទះជួលនៅឃុំស្រះឬស្សីក្រុងស្ទឹងត្រែងឆ្ពោះទៅប្រទេសវៀតណាមដោយឆ្លងកាត់ខេត្តក្រចេះយ៉ាងរលូនដោយមិនរំខានអាជ្ញាធរ និងសមត្ថកិច្ចប៉ូលីសនិងប៉េអឹមនៃខេត្តស្ទឹងត្រែងនឹងខេត្តក្រចេះឡើយ ។
ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងរៀបរាប់អោយដឹងថាកាលពីថ្មីៗលោកអៀង វ៉ាន់ឌីមេបញ្ជារការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងផ្លាស់ថ្មីបានបង្កើតស្នាដៃចុះបង្ក្រាបជំនួញឈើជាលក្ខណះទ្រង់ទ្រាយធំយ៉ាងកក្រើកសូម្បីឈើដឹកតាមម៉ូតូក៏មិនលើកលែងដែរតែមិនដឹងថាហេតុអ្វីឈ្មួញជួឈើដែលមានឈ្មោះ ដួង និងធាបាក់ ព្រមទាំងឈ្មួញផ្សេងទៀតមានឈ្មោះភាតនិងថែវនៅតែប្រព្រឹត្តការដឹកជញ្ជូនឈើដដែលជាដដែលឬឈ្មួញទាំងនោះខ្លាំងជាងតោដែលសមត្ថកិច្ចមិនអាចបង្ក្រាបឬឈ្មួញនោះចេះរបៀបទំនាក់ទំនងសម្របសម្រួលបានល្អប្រសើរ?បើផ្អែកតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល សំដៅបង្ការបង្ក្រាបនិងទប់ស្កាត់ ការបំផ្លាញព្រៃឈើ ឬការដឹកជញ្ជូនឈើខុសច្បាប់ មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ គួរតែចាត់វិធានការក្តៅចំពោះ ឈ្មួញ ឈ្មោះ ដួងនិងធាបាក់ ដែលមិនត្រឹមតែរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ប៉ុណ្ណោះទេ ថែមទាំងបំផុសឲ្យប្រជាពលរដ្ឋ ចូលព្រៃកាប់បំផ្លាញព្រៃឈើ យ៉ាងវិនាសហិនហោច ។
គេកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ថា តើលោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ទើបឡើងថ្មីមានការប្តេជ្ញាចិត្ត និងទទួលខុសត្រូវក្នុងកម្រិតណា ខណៈដែលគ្រប់ៗគ្នាបានបន្ទោសទៅលើលោក ច័ន្ទ សារុន ដែលគ្មានសមត្ថកិច្ច បង្ការបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់ ហើយគេរំពឹងទុកថា ក្រោមការគ្រប់គ្រងរបស់លោក អ៊ុក រ៉ាប៊ុន អ្វីៗអាចល្អប្រសើរជាងមុន និងអាចបោសសម្អាតមន្ត្រី ពុករលួយដែលឃុបឃិត ឲ្យឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់៕