ខេត្តកំពង់ធំ ៖ តំបន់ព្រៃឡង់ កំពុងត្រូវបាន ការពារដោយ រាជរដ្ឋាភិបាល ហើយបណ្តាញ សហគមន៍ព្រៃឡង់ រួមទាំងអង្គការ នានាដែលមាន ទិសដៅការ ពារព្រៃឈើ និងធនធានធម្មជាតិ ក៏ប៉ុន្តែបទល្មើស កាប់បំផ្លាញព្រៃឈើ និងការរុករានទន្ទ្រាន ដីព្រៃ ធ្វើជាកម្មសិទ្ធិ បុគ្គលនៅតែបន្ត កើតមាន យ៉ាងក្តៅគគុក នៅក្នុងស្រុក សណ្តាន់ ហើយដែល ជាហេតុធ្វើអោយ មហាជនមានការសង្ស័យ យ៉ាងខ្លាំងថា តើអ្នកដែល បំផ្លាញព្រៃឡង់ដ៍នោះ តើជានរណា ។ ហើយ មានអំណាចប៉ុណ្ណា ទើបបានជាថ្លើមធំហ៊ានប្រព្រឹត្តទង្វើនេះទាំងដែលដឹងថាតំបន់ព្រៃឡង់នេះជា តំបន់ដែលស្ថាប័ននានាកំពុងយកចិត្តទុកដាក់ការការពារនោះ។
បញ្ហានេះ មិនមែនជារឿងដែលត្រូវបិទបាំងឬថា រដ្ឋាភិបាល ហ៊ុន សែន មិនដឹងនោះទេ មកពីពួកគេមានចេតនាធ្វើ ជាមិនដឹងមិនឮ ! ហើយថ្មីៗនេះក៏មានកាសែតក្នុងស្រុកជាច្រើន បានចុះផ្សាយពីបទល្មើសព្រៃឈើនិង ការកាប់ ទន្ទ្រានដីរដ្ឋ ធ្វើជាកម្មសិទ្ធិបុគ្គល នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំនេះ ជាបន្តបន្ទាប់ដោយដាក់ការសង្ស័យទៅលើ លោក អួង ម៉ាលី អធិការស្រុកសណ្តាន់ថា ជាមេក្លោងកាប់ទន្ទ្រានដីរដ្ឋព្រៃឡង់ដ៍យកក្នុងតំបន់ព្រៃឡង់ដ៍យកធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួននិងជាអ្នកដែលនៅពីក្រោយខ្នងឈ្មួញធំ ដែលរកស៊ីកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃឡង់ដ៍នេះជា យូរឆ្នាំមកហើយ ។
តាមលោក ឈៀង វុទ្ធី សកម្មជនបណ្តាញសហគមន៍ព្រៃឡង់ហើយក៏ជាបុគ្គលដែលការពារព្រៃឡង់ ក្នុងស្រុក សណ្តាន់ ច្រើនឆ្នាំមកនេះ បានប្រាប់ការិយាល័យឱ្យដឹងទៀតថា ក្រុមបុគ្គលដែលប្រព្រឹត្តបទល្មើសព្រៃឈើ ច្រើនជាងគេដែលគ្រប់គ្នានៅ ស្រុកសណ្តាន់បានអោយរហ័សនាមថា ជាអធិរាជឈើនោះមានឈ្មោះ យាយ រឺម ហើយ និងដើមចមឱ្យមានបទល្មើសព្រៃឈើច្រើនជាងគេនោះគឺ ក្រុមហ៊ុន ៩៥នោះឯងក៏ជាមេក្លោង។
លោក ឈៀង វុទ្ធីបានបញ្ជាក់ថា ក្រុមហ៊ុន៩៥នេះជាក្រុមហ៊ុនមានដីសម្បទានសង្គមកិច្ចនៅកែងព្រះ អាទិត្យ។ ហើយក្រុមហ៊ុននេះក៏បានធ្វើសកម្មភាពឈរទិញច្បោះពីប្រជាពលរដ្ឋក្នុងតំបន់ព្រៃឡង់ ដែលជាហេតុបណ្តាល អោយមានកំណើននៃវិនាសកម្មព្រៃឈើក្នុងស្រុក សណ្តាន់នេះគួរអោយព្រួយបារម្ភបំផុត ។
តាមប្រជាពលរដ្ឋដែលជាសមាជិកនៅក្នុងបណ្តាញសហគមន៍ព្រៃឡង់ជាច្រើន នាក់ បានឱ្យយើងដឹងទៀតថា បច្ចុប្បន្នការកាប់រុករានទន្ទាន្រដីព្រៃរបស់រដ្ឋមកធ្វើជា កម្មសិទ្ធិបុគ្គលគឺជាវិនាសកម្មធំជាងគេនៅស្រុកសណ្តាន់នេះ។ ហើយពួកគាត់ក៏បានចោទប្រកាន់ថា លោកអធិការស្រុកសណ្តាន់ អួង ម៉ាលី ជាអ្នកប្រព្រឹត្តនូវទង្វើនេះ ព្រោះ តែអធិការ អួង ម៉ាលី អាងអំណាចបញ្ជាកូនចៅរបស់ ខ្លួនទៅឈរកាងកម្មកររបស់ក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើ យកដីធ្វើកម្មសិទ្ធិ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់យកទៅលក់ឱ្យក្រុមហ៊ុន ៩៥ នោះមិនរំខានក្រុមរដ្ឋបាលព្រៃឈើ តំបន់នេះឡើយ ។
ផ្ទុយពីលោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកសណ្តាន់វិញបានឆ្លើយតបជាមួយភ្នាក់ងារ សារព័ត៌មានថា លោកមិនទាន់បានចុះទៅត្រួតពិនិត្យនៅតំបន់ដែលទទួលរងនូវការកាប់ ទន្ទ្រានដីព្រៃពីសំណាក់លោកអួងម៉ាលី ដូចការចោទប្រកាន់ពីបណ្តាញសហគមន៍ព្រៃឡង់នៅឡើយទេ។ ប្រសិនបើលោកពិនិត្យឃើញថា ការចោទប្រកាន់នេះជាការពិត លោកនឹងធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ ដើម្បីចាត់វិធានការទៅលើលោក អួង ម៉ាលីនេះតាមនីតិវិធីច្បាប់ភ្លាម ។
ពាក់ព័ន្ធនឹងរឿងអាស្រូវបទល្មើសព្រៃឈើនេះ លោក អួង ម៉ាលី អធិការស្រុកសណ្តាន់ បានឆ្លើយតាមទូរស័ព្ទថា លោកពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយលោកនឹងចាត់សហការីអោយចុះទៅតាមដានក្នុងរឿងនេះ ថាតើគេចោទប្រកាន់លោក សំអាងទៅលើអ្វី?
ផ្ទុយុទៅវិញ ការបកស្រាយការពារខ្លួនរបស់លោកអធិការស្រុកសន្តាន់ និងបក្ខពួកនោះត្រូវ បានក្រុមសហគមន៍ ព្រៃឡង់ ទាំងអង្គការក្រៅរដ្ឋាភិបាល ដែលមានកម្មវត្ថុការពារសម្បត្តិធនធានធម្មជាតិព្រៃឈើ បានចោទប្រកាន់ ស្រដៀងៗគ្នាថា អធិការស្រុកសណ្តាន់ដែលដឹកនាំដោយលោក អួង ម៉ាលី បង្ក្រាបបានតែអ្នកសារព័ត៌មាន និងក្រុមអង្គការដែលការពារព្រៃឈើយកទៅ ដាក់គុកប៉ុណ្ណោះ ព្រោះតែពួកទាំងនេះជាឆ្អឹងទទឹង ក ជាមួយអ្នក ប្រព្រឹត្តបទល្មើសព្រៃឈើក្នុងស្រុកសណ្តាន់ទាំងមូល។
ជាងនេះទៅទៀតក្រុមអង្គការក្រៅរដ្ឋាភិបាលដែលការពារព្រៃឈើ និង NGO ដៃគូការពារព្រៃឈើមួយចំនួនក៏ ធ្លាប់បានចុះស្រាវជ្រាវផ្ទាល់ និងស៊ើបអង្កេតរួមជាមួយ និងក្លឹបអ្នកកាសែតឯករាជ្យមួយ ដែលគេបានរកឃើញនូវ ទីតាំងបទល្មើសព្រៃឈើទន្ទ្រានយកដី និងគំនរឈើបទល្មើសព្រៃឈើជាច្រើនក្នុងតំបន់ទឹកដីស្រុកសន្តាន់ ។ ហើយ ដែលទំនងបទល្មើសព្រៃឈើទាំងនោះ អាចកើតមានឡើងក្រោមការប្រព្រឹត្តអំពើពុករលួយដោយសារតែក្រុមអាជ្ញា ធរប្រដាប់អាវុធ និងមន្ត្រីជំនាញតែម្តងនោះ ។
មិនតែប៉ុណ្ណោះតាមការចោទប្រកាន់របស់ក្រុមប្រជាសហគមន៍ព្រៃឈើ គឺមន្ត្រីប្រដាប់អាវុធដូចជា អធិការស្រុក សន្តាន់ និងមន្ត្រីយោធាសឹករងស្រុកសន្តាន់អាចជាមេក្លោងកាង និងខ្នងបង្អែកយ៉ាងធំឱ្យក្រុមឈ្មួញបទល្មើសព្រៃ ឈើ និងក្រុមឈ្មួញកាប់ទន្ទ្រានយកដីបំពានជាន់ឈ្លីអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងព្រហើន បំផុត ។
ករណីជាក់ស្តែង មេក្លោងធំបទល្មើសព្រៃឈើប្រចាំតំបន់ទម្រីង ស្រុកសន្តាន់ ដកពីក្រុមហ៊ុន CRCK និងក្រុមឈ្មួញ សេង គាង និងសេង កុកឃាង ហៅតា ៩៥ និងផ្កាយ៣ កែវ សារ៉ាន់ ទៅគឺ យាយរឹម និងបក្ខពួកដូចជា ឈ្មោះនៅ ភា, ឈ្មោះ ឆាយ និងបក្ខពួករាប់សិបនាក់មិនទាន់បញ្ចោញឈ្មោះ គឺជាមេក្លោងដែលរួមដៃគ្នាកាប់បំផ្លាញព្រៃឈើ យ៉ាងរង្គាលក្នុងតំបន់ស្រុកសន្តាន់នោះ ។
បើតាម NGO ឆ្លុះបញ្ចាំងបច្ចុប្បន្នមានមន្ត្រីខិលខូចមួយចំនួននៅក្នុងស្រុកសណ្តាន់បាននឹង កំពុងជាន់ឈ្លីនូវអនុ សាសន៍ដ៏ថ្លៃថ្លា របស់លោក ហ៊ុន សែន ដោយធ្វើទុកបុកម្នេញចំពោះប្រជាជនស្លូតត្រង់ ហើយធ្វើជាខ្នងបង្អែក អោយអ្នកដែលបំផ្លាញព្រៃឈើ និងធ្វើជាអ្នកដែលកាប់បំផ្លាញព្រៃរបស់រដ្ឋយកមកធ្វើជា កម្មសិទ្ធិខ្លួន្ទឯងយ៉ាង ព្រហើនបំផុត។
ដោយឡែក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើកើតឡើងយ៉ាងពេញបន្ទុកក្នុងខេត្តកំពង់ធំនេះ ក្នុងថ្ងៃនេះដែរ ការិយាល័យ របស់យើងពូំអាចទំនាក់ទំនងលោក តឹប ញាតា ជានាយខណ្ឌរដ្ឋបាលព្រៃឈើបានឡើយក្នុងថ្ងៃនេះ ។
ដោយឡែក ជុំវិញរឿងអាស្រូវដែលត្រូវក្រុម NGO ព្រៃឈើចោទប្រកាន់រិះគន់ខាងលើ គួរតែក្រសួងជំនាញ និងនាយរដ្ឋបាលព្រៃឈើភ្នំពេញលោក ឆេង គឹមស៊ុន ពិនិត្យស្រាវជ្រាវជាបន្ទាន់ផង ។ មុនពេលដែលអង្គភាព ប្រឆាំងអំពើពុករលួយបកស្បែកមុខមន្ត្រីពាក់ព័នធ្វើខ្នងបង្អែកនូវពីក្រោយក្រុមឈ្មួញបទល្មើសព្រៃឈើនោះ ។/ ដោយ ៖ ព្រៃឡង់ដ៍