ព​លរដ្ឋ​ថា ​សមត្ថ​កិ​ច្ចស្រុ​កអន្ល​ង់វែង​ចាប់​ឈើ​ក្រញូង​រូចដោះ​លែងស្ងាត់​ឈឺង

សកម្មភាព​បង្រ្កាប​ឈើ​ក្រញូង​​ស្តុក​ក្នុង​ផ្ទះ​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ថ្នល់​កែង (៩៨០) ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង នៅ​វេលា​ម៉ោង​ជាង​៩​ព្រឹក ​ថ្ងៃទី១៧ ខែ​វិច្ឆកា ឆ្នាំ២០១៣ ដែល​ដឹក​នាំ​ដោយ​លោក កូយកាន់យ៉ា ព្រះរាជ​អាជ្ញា​សាលាដំ​ដូងខេត្តឧត្តរមាន​ជ័យ និង​មន្រ្តីសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​អន្លង់​វែង ត្រូវ​បាន​ពល​រដ្ឋ​លួច​ខ្សឹប​ប្រាប់​ថា ម្ចាស់​ឈើ​ចចារសុំ​យក​ឈើ​ទៅ​វិញស្ងាត់ៗអស់​ហើយ​ ជា​ថ្នូរ​ជា​មួយ​និង​ប្រាក់ដុល្លារ។តាម​ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​បាន​រាយ​ការណ៍​ពី​ស្រុក​អន្លង់​វែង​មក​ថា ព្រះ​រាជ​អាជ្ញា និង​មេ​ព្រៃ បាន​ចុះ​ចាប់​ឈើ​ក្រញូង​ចំ​នួន​៦៩​ដុំ​ក្នុង​អាស័យ​ដ្ឋាន​ខាង​លើ ​រួច​ធ្វើ​ការ​ដឹក​ជញ្ជូន​មក​កាន់​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​អន្លង់​វែង បន្ទាប់​មក​ស្រាប់​តែ​​​លេច​លឺ​ព័ត៌មាន​អា​ស្រូវ​ថា មេ​ព្រៃ​បាន​ដោះ​លែង​ឈើ​នោះ​ទៅ​វិញអស់​ហើយ។ ប្រ​ភព​បន្តថា ម្ចាស់​ឈើ​ឈ្មោះលោក​ហោះ ភេទ​ប្រុស​ អាយុ​ប្រ​ហែល​ជាង​៤០​ឆ្នាំ ដែល​ជា​អ្នក​ប្រ​មូល​ទិច​ឈើ​ក្រញូង​ដ៏​ធំ​ អោយ​ថៅ​កែ​យិន។លោក ឃនខែម នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​អន្លង់​វែង​បាន​បដិសេធ​តាម​ទូរ​ស័ព្ទ​នៅ​រសៀ​ល​ថ្ងៃទី​១៨​ថា លោក​ពុំ​បាន​ចូល​រូម​ចាប់​ឈើ​ខាង​លើ​នោះ​ទេ តែ​លោក​ថា លោក​ជា​អ្នក​ធ្វើ​របាយ​ការណ៍​ផ្ទាល់​អំ​ពី​ចំ​នួន​ឈើ​ខាងលើ​នេះ​ ហើយ​ខាង​រដ្ឋ​បាល​ព្រៃឈើ​ពុំ​បាន​ដោះ​លែង​ឈើ​ដែល​ចាប់​ដូច​ការ​ចោទ​ប្រ​កាន់​នោះ​ទេ។នៅ​ថ្ងៃ​ទី​១៨ដដែល​នេះ លោក​ ស៊ី​ណា​ ដែល​ជា​មនុស្ស​ជំ​និត​របស់​លោក​ កូយកាន់យ៉ា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា រឿង​បង្ក្រាប​ឈើ​ក្រ​ញូង​ខាង​លើ​កុំ​ទាន់​អាល​ចុះ​ផ្សាយអី ខ្លាច​បែក​រឿង​ ព្រោះ​ម្ចាស់​ឈើ​គេ​ចចារ​អោយ​លុយ​អ្នក​ដឹង​រឿង​ម្នាក់​១សន្លឹក (១រយដុល្លារអាមេរីក)។អ្នក​យក​ព័ត៌មាន​យើង​បាន​ទៅ​សង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ​អន្លង់​ជា​ច្រើន​ដង​ក្នុង​គោល​បំ​ណង់​សុំ​មើល​ឈើ​ដែល​ចាប់​ខាង​លើ​ថា វា​ពិត​ជា​នៅ​ ឬ​លែង​បាត់​ដូច​ការ​រាយ​ការណ៍​របស់​ពល​រដ្ឋ តែ​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​នៅ​ទី​នោះ​មិន​អោយ​មើល ហើយ​និយាយ​ត្រ​ឡប់​ត្រ​ឡិន​បាយ​បិណ្ឌ​ជា​បាយ​បាត ហាក់​មាន​ការ​លាក់​លៀម​មិន​ចង់​អោយ​គេ​មើល​ឈើ​នោះ​ទេ៕

ab123