រាជធានីភ្នំពេញ ៖ឧកញ៉ា ឆាយ ជ្រាយ បានប្រមូលទិញ ឈើក្រហម ប្រភេទលេខ២ មួយចំនួន មានច្បាប់អនុញ្ញាត មួយចំនួនទៀតលោតឆត្រ ក្នុងនោះ ភាគច្រើនបង្កប់ឈើធ្នង់ ដើម្បីដឹកជញ្ជូន ចេញពីចំណុចក្រោយ វត្ដកំប្រឺស ឆ្ពោះទៅ ប្រទេសយូនតាមច្រកទន្លេចាម យ៉ាងរលូន ។ មុខរបររបស់គាត់ បានធ្វើឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរ ទៅនឹងងារជាឧកញ៉ា ដោយសារការរកស៊ីឈើ ដោយមិនស្របច្បាប់ ប៉ុន្ដែសមត្ថកិច្ចពាក់ព័ន្ធ កំពុងទទួលបានលាភសក្ការ ពីឧកញ៉ា ឆាយ ជ្រាយ ទើប ការដឹកជញ្ជូនឈើរបស់គាត់ មិនមានសមត្ថកិច្ច រឺមន្ដ្រីជំនាញណាបង្រ្កាបឡើយ ក្នុងខេត្ដត្បូងឃ្មុំ នោះឡើយ។
ឈ្មួញជាច្រើននិយាយថា ឧកញ៉ា ឆាយ ជ្រាយ ដឹកជញ្ជូនឈើរាល់ថ្ងៃ ដោយសារបានចាត់ចែង បង់ប្រាក់ដល់អាជ្ញាធរ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ ក្នុងនោះ សូម្បីតែខាងរដ្ឋបាលព្រៃឈើ របស់លោក ឆេង គឹមសុន ក៏ត្រូវបានឧកញ៉ា ឆាយ ជ្រាយ អះអាងថា បានចាត់ចែងរួចជាស្រេច។ ឧកញ៉ា ឆាយ ជ្រាយ មានបានក្នុងជំនួញឈើ ប៉ុន្ដែអ្នកភូមិរបស់គាត់ ឃ្លាតឆ្ងាយមនោសញ្ចេតនា និងចាត់ទុកថា មុខរបររកស៊ីឈើខុសច្បាប់ មិនមែនជាជំនួញថ្លៃថ្នូរ ឬការប្រណាំងប្រជែង ពាណិជ្ជកម្ម ក្នុងភាពស្មោះត្រង់ នោះឡើយ ។
មេឈ្មួញ ឆាយ ជ្រាយ ដែលល្បីឈ្មោះ ក្នុងជំនួញរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ នៅស្រុកតំបែ យកទៅលក់ចែកចាយ ទៅកាន់ខេត្ដព្រៃវែង និងប្រទេសវៀតណាម រហូតសល់លុយរត់ការ ទទួលបានងារជាឧកញ៉ា ហើយបច្ចុប្បន្ននេះ ឧកញ៉ា ឆាយ ជ្រាយ បានប្រមូលទិញឈើ ពីតំបន់ព្រៃឡង់ ខេត្ដកំពង់ធំ ព្រំប្រទល់ខេត្ដក្រចេះ ដឹកជញ្ជូនឆ្លងកាត់ ស្រុកព្រែកប្រសព្វ ហើយឆ្លងតាមកំពង់ដឆ្លូង យកមកគរទុក នៅចំណុចក្រោយ វត្ដកំប្រឺស ឋិតក្នុងភូមិកំប្រឺស ឃុំទំញំងព្រីង ស្រុកតំបែ ខេត្ដត្បូងឃ្មុំ ព្រៃចម្ការកៅស៊ូ របស់គាត់ ដើម្បីនាំចេញទៅលក់បន្ត គ្មាននរណា ហ៊ានប៉ះពាល់ទេ។
ឈ្មួញជាច្រើននិយាយថា ឧកញ៉ា ឆាយ ជ្រាយ ដឹកជញ្ជូនឈើរាល់ថ្ងៃ ដោយសារបានចាត់ចែង បង់ប្រាក់ដល់អាជ្ញាធរ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ ក្នុងនោះ សូម្បីតែខាងរដ្ឋបាលព្រៃឈើ របស់លោក ឆេង គឹមសុន ក៏ត្រូវបានឧកញ៉ា ឆាយ ជ្រាយ អះអាងថា បានចាត់ចែងរួចជាស្រេច។