ឈើ​ប្រណី​តជា​ច្រើន​កំណាត់​លាក់ទុ​កនៅក្នុង​ក្រុមហ៊ុន​ខេន ច័ន្ទនុរ​ក្សទុក​លក់ឲ​ឈ្មួញ​យូន

ប្រជាពលរដ្ឋ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី សង្ស័យថា​លោក សំ​រ៉ង់ ឌី​វិចិត្រ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច អាច​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​របស់​ក្រុមហ៊ុន​ខេន ច័ន្ទ​នុ​រក្ស ផងដែរ​។ បើ​មិន​ដូច្នេះ​ទេ​ក្រុមហ៊ុន​ខេន ច័ន្ទ​នុ​រក្ស មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទ្បើ​យ ជាពិសេស​ឈ្មោះ អៀង និង​ឈ្មោះ មាន ដែលជា​មេការ​របស់​ក្រុមហ៊ុន​ខេន ច័ន្ទ​នុ​រក្ស មិន​ហ៊ាន​ធ្វើ​សកម្មភាព​ដើរ​ប្រមូល​ទិញ​ឈើ​ស្រេច​តែ​អំពើ​ចិត្ត​ទេ​។ ដូច្នេះ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​ក្រុមហ៊ុន​ខេន ច័ន្ទ​នុ​រក្ស បំផ្លាញ​ព្រៃឈើ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត ព្រោះ​ព្រៃ​ដែន​ជម្រក​ភ្នំ​ព្រិច កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​។

ក្រុមហ៊ុន​ខេន ច័ន្ទ​នុ​រក្ស ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅក្នុង​ភូមិ​ឆក់​ដែក ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ត្រូវបាន​គេ​ដឹងថា​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បំផ្លាញ​ព្រៃឈើ​និង​លាក់ទុក​ឈើ​ប្រណីត​តាម​អំពើ​ចិត្ត​។ ថ្មីៗ​នេះ​ឈើ​ប្រណីត​រាប់រយ​កំណាត់​លាក់ទុក​ដោយ​កប់​ក្នុង​ដី​ត្រូវបាន​គេ​រកឃើញ​ក្នុង​បរិវេណ​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ខេន ច័ន្ទ​នុ​រក្ស  ហើយ​សមត្ថកិច្ច​អះអាងថា​ជា​ឈើ​ខុសច្បាប់​។ ឈើ​ដែល​សមត្ថកិច្ច​រកឃើញ​នោះ​មាន​ចំនួន​២០៥​កំណាត់ ពណ៌​ខ្មៅ ប្រភេទ​បេង ធ្នង់ នាងនួន មានមុខ​កាត់​១៥​សង់ទីម៉ែត្រ​គុណ​២០​សង់ទី​ម៉ែត្រ មាន​ប្រវែង​បណ្តោយ​២​ទៅ​៣​ម៉ែត្រ​។ គេ​រង់ចាំ​មើលថា​តើ​សមត្ថកិច្ច​ចាត់វិធានការ​បែប​ណា​​ចំពោះ​ក្រុមហ៊ុន​ខេន ច័ន្ទ​នុ​រក្ស ដែល​ប្រព្រឹត្ត​ខុសច្បាប់​។​

​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកទ្បើង​ថា​ការរកឃើញ​ឈើ​ប្រណីត​ដែល​ក្រុមហ៊ុន​ខេន ច័ន្ទ​នុ​រក្ស លាក់ទុក​ខុសច្បាប់​គឺជា​បញ្ហា​គួរ​ឲ្យ​ចាប់អារម្មណ៍ពី ព្រោះ​មិនមែន​មានតែ​ក្រុមហ៊ុនមូយ​នេះ​ទេ​ដែល​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ក្រុមហ៊ុន​ដទៃទៀត​ក៏​អាចមាន​ជាប់​ពាក់ព័ន្ធ​បទ​ល្មើស​ដូចគ្នានេះដែរ​។ ក្នុងនោះ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សុទ្ធ​តែមាន​ចំណែក​ទទួលខុស​ត្រូវចំ​ពោះ​បទល្មើស​បំផ្លាញ​ព្រៃឈើ​របស់​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ៕

គំនរឈើ